ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូលខែភ្លៀង ជួសជុលផ្លូវ ១២គ.ម នៅស្រុក​បាទី តាមការស្នើសុំរបស់ប្រជាពលរដ្ឋ​

1 ឆ្នាំ មុន
  • តាកែវ

តាកែវ៖ ដោយទទួលបាននូវ​សំណូមពរពីប្រជាពលរដ្ឋយ៉ាងច្រើននោះ ខាងមន្ទីរ បានធ្វើការ​ជួសជុលកែលម្អឡើងវិញផ្លូវកៅស៊ូមួយខ្សែ ប្រវែង ១២គីឡូម៉ែត្រ នៅស្រុកបាទី តបតាមការស្នើ​សុំរបស់បងប្អូនប្រជាពលរដ្ឋ ដើម្បីឱ្យ​ការ​ធ្វើដំណើរទៅមករបស់ប្រជាពលរដ្ឋ បានស្រួល…

តាកែវ៖ ដោយទទួលបាននូវ​សំណូមពរពីប្រជាពលរដ្ឋយ៉ាងច្រើននោះ ខាងមន្ទីរ បានធ្វើការ​ជួសជុលកែលម្អឡើងវិញផ្លូវកៅស៊ូមួយខ្សែ ប្រវែង ១២គីឡូម៉ែត្រ នៅស្រុកបាទី តបតាមការស្នើ​សុំរបស់បងប្អូនប្រជាពលរដ្ឋ ដើម្បីឱ្យ​ការ​ធ្វើដំណើរទៅមករបស់ប្រជាពលរដ្ឋ បានស្រួល និងល្អឡើងវិញ។ នេះបើតាមលោក លីវ សំណាង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តតាកែវ។

លោកប្រធានមន្ទីរ បានអោយដឹងថា ផ្លូវកៅស៊ូមួយខ្សែនេះ ជាប្រភេទ DBST ប្រវែងជាង ១២គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ២ វត្តអង្គរុន ឆ្ពោះទៅផ្លូវជាតិលេខ ៣ ក្នុងក្រុង​ច្បារមន ត្រូវបានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ ធ្វើការជួសជុល និងកែលម្អឡើងវិញ បន្ទាប់ពីទទួលបាន​ការស្នើសុំពីបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយផ្លូវខាងលើ ក្នុង​ស្រុកបាទី ខេត្តតាកែវ ស្នើសុំទៅ​លោក អ៊ូច ភា អភិបាលខេត្តតាកែវ និងលោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន  រដ្ឋមន្ត្រី​ក្រសួងអភិវឌ្ឍន៍ជនបទ អោយមានការជួសជុលផ្លូវកៅស៊ូមួយខ្សែនេះឡើងវិញ ដើម្បីសម្រួល​ដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូច ជាការបញ្ជៀសនូវគ្រោះថ្នាក់ចរាចរណ៍ ក្រោយមានការខូចខាតជាតំណំ និងកន្លែងខ្លះកៅស៊ូឡើងផុងអណ្តែតឡើងខ្ពស់ងាយនឹងបង្ក​គ្រោះថ្នាក់។

លោកបន្ថែមថា កំណាត់ផ្លូវ១ខ្សែនេះ រងការខូចខាត ដោយសាររថយន្តដឹកលើសទម្ងន់ ធុនធ្ងន់ធំៗ​ជាច្រើន បានបើកបរលើកំណាត់ផ្លូវមួយខ្សែនេះ៕ សេង សុធា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ