ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរជាតិអប្សរា កំពុងដំណើរ​ការជួសជុល​សង្រ្គោះ​ខឿន​ព្រះលានជល់ដំរី ដែលកំពុង​ទ្រុឌទ្រោមខ្លាំង

1 ខែ មុន
  • សៀមរាប

ខេត្តសៀមរាប៖ ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុល​សង្រ្គោះខឿនព្រះលានជល់ដំរី តាមបណ្តាចំណុច ដែលមានសភាពទ្រុឌទ្រោម ប្រឈមនឹងគ្រោះថ្នាក់ខ្លាំង។ ការងារជួសជុល ដែលជាផ្នែកមួយនៃគម្រោងសហការរវាងអាជ្ញាធរជាតិអប្សរា ជាមួយអង្គការមូលនិធិបេតិកភណ្ឌវប្បធម៌នៃប្រទេសកូរ៉េ (Korea…

ខេត្តសៀមរាប៖ ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុល​សង្រ្គោះខឿនព្រះលានជល់ដំរី តាមបណ្តាចំណុច ដែលមានសភាពទ្រុឌទ្រោម ប្រឈមនឹងគ្រោះថ្នាក់ខ្លាំង។

ការងារជួសជុល ដែលជាផ្នែកមួយនៃគម្រោងសហការរវាងអាជ្ញាធរជាតិអប្សរា ជាមួយអង្គការមូលនិធិបេតិកភណ្ឌវប្បធម៌នៃប្រទេសកូរ៉េ (Korea cultural heritage foundation)  បានធ្វើឡើងលើទីតាំងចំនួន ២ផ្សេងគ្នា គឺ​មួយ ស្ថិតនៅផ្នែកខាងជើងប្រវែង២៣ម៉ែត្រ និងមួយទៀត នៅផ្នែកខាងត្បូងប្រវែង៨ម៉ែត្រ។    

ក្នុងដំណើរការជួសជុលនេះ ក្រុមអ្នក​បច្ចេកទេស ផ្តោតការអនុវត្ត​លើការងារសំខាន់ៗ មួយចំនួន ដូចជា៖ ធ្វើការពង្រឹងគ្រឹះ ពង្រឹងរចនាសម្ពន្ធពាក់ព័ន្ធផ្នែកខាងក្នុង និងខាងក្រោម  និងរៀបផ្គុំជញ្ជាំងនៃខឿនឡើងវិញ តាមទម្រង់ដើម។

គួរបញ្ជាក់ថា ការជួសជុលកំពុងដំណើរ​ការជួសជុលសង្រ្គោះខឿនព្រះលានជល់ដំរី ដែលកំពុងមានសភាពទ្រុឌទ្រោមខ្លាំងនេះ ដោយគ្រោងប្រើ​ពេល ៣ឆ្នាំ ដោយចាប់​ផ្តើមពីឆ្នាំ២០២១ ៕ ​ច័ន្ទ រស្មី

Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture