ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តាប់ឃាតករឆ្លើយសារភាព ​ហួសថ្លែង!

7 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ បន្ទាប់ពីការចាប់ខ្លួន​ឃាតករ​ ដែលសម្លា.ប់​នារីម្នាក់​នៅក្នុង​ផ្ទះសំណាក់យីហោ «អូយ៉េស» នោះ ត្រូវបានកម្លាំង​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​ធ្វើការសាកសួររយៈពេលយ៉ាងយូរ ​ទើបត្រូវ​ឃាតកររូបនោះ​និយាយសារភាព​ថា ខ្លួនពិត​ជា​បានសម្លា.ប់​នារី​សង្សារនោះ​​មែន ហើយ​ការ​សម្លា.ប់នាង​នោះ គឺមកពីខ្លួន​ខឹង​​មាន​សង្សារច្រើ​ននាក់​ពេក​ ។

រាជធានីភ្នំពេញ​ ៖ បន្ទាប់ពីការចាប់ខ្លួន​ឃាតករ​ ដែលសម្លាប់​នារីម្នាក់​នៅក្នុង​ផ្ទះសំណាក់យីហោ «អូយ៉េស» នោះ ត្រូវបានកម្លាំង​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​ធ្វើការសាកសួររយៈពេលយ៉ាងយូរ ​ទើបត្រូវ​ឃាតកររូបនោះ​និយាយសារភាព​ថា ខ្លួនពិត​ជា​បានសម្លាប់​នារី​សង្សារនោះ​​មែន ហើយ​ការ​សម្លាប់នាង​នោះ គឺមកពីខ្លួន​ខឹង​​មាន​សង្សារច្រើ​ន​ពេក​ ។

ឃាតកររួបនោះឆ្លើយបន្តថា បន្ទាប់ពី​យកកន្សែងពោះគោញាត់មាត់ និងច្របាច់.កសម្លាប់នាង ហើយក៏បាន​ដោះ​យកកងដៃ ​ខ្សែ.ក​ និង​​ទូរស័ព្ទ​ម៉ាកអាយហ្វូន៦មួយគ្រឿងផងដែរ ហើយបាត់រត់គេចខ្លួន ។

​គួររំលឹកថា ការ​ឃាត់ខ្លួន​​ឃាតករ​ធ្វើ​ឡើងនៅវេលា​​ម៉ោង​១១ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៩ តុលា ២០១៦ នេះ ស្ថិត​ត្រង់​មុខ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​ត្រពាំង​ឈូក ​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ខណៈ​ឃាតកររូបនេះ កំពុង​ប្រើប្រាស់​គ្រឿងញៀន​។ ​

ជន​សង្ស័យ​​​ឈ្មោះ​បាន សុ​ភ័​ក្រ ហៅពៅ មានទីលំនៅមិនពិតប្រាកដ ចំណែក​នារី​ជាសង្សារដែលស្លាប់​ឈ្មោះ​អាង វណ្ណ អាយុ​២២​ឆ្នាំ ជានា​រី​បម្រើ​ការនៅ​ខារ៉ាអូខេយីហោ «ហេងហេង» នៅ​ម្តុំ​ដេ​អិន (DN) ស្នាក់​នៅផ្ទះ​ជួល​លេខ​១៦CC ផ្លូវ​លេខ​១០៣ សង្កាត់​ផ្សារ​ដេប៉ូ ខណ្ឌទួលគោក មានស្រុក​កំណើត​នៅ​ភូមិ​ស្នាយ​ពល ឃុំរ​ការ ស្រុក​ពារាំង ខេត្តព្រៃវែង ។ ទាំង២នាក់​ជាសង្សារ​នឹង​គ្នា​រយៈពេលជាង​១ឆ្នាំ​មកហើយ ។