ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដូវ​កាន់បិណ្ឌ​! កូនប្រុស​យក​ដុំ​ថ្ម​គ.ប់​ម្តាយ​និង​បងថ្លៃ រងរបួស​

3 ថ្ងៃ មុន

ខេត្តកំពង់ស្ពឺ​៖ បុរស​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​សំរោង​ទង​​ឃាត់ខ្លួន ​បន្ទាប់ពី​យក​ដុំ​ថ្ម​គប់​ម្តាយបង្កើត និង​បងថ្លៃ​បណ្តាល​ឱ្យ​រង​របួស​មិន​ទាន់​ដឹង​មូលហេតុ​ច្បាស់លាស់ សង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​លើស​កំរិត​។

ករណី​ហិង្សា​ដោយ​ចេតនា កូនប្រុស​បង្កើត​យក​ដុំ​ថ្ម​គប់​ម្តាយ និង​បងថ្លៃ​បណ្តាល​ឲ្យ​រង​របួស បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៨​និង​៥០​នាទី​យប់ ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០២៦ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​កន្ទ្រង់ ឃុំ​ធម្មតា​អរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។

នគរបាល​ស្រុក​សំរោង​ទង​បាន​និយាយ​ឲ្យ​ដឹង​ថា បុរស​ជា​កូន និង​ជា​ប្អូនថ្លៃ​ដៃដល់ ត្រូវ​ឃាត់ខ្លួន​មានឈ្មោះ ស៊ី​ម ដា​រ៉ា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ក្នុងភូមិ​ព្រៃ​កន្ទ្រង់ ឃុំ​ធម្មតា​អរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។

នគរបាល​ស្រុក​សំរោង​ទង​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា នៅ​មុន​ពេល​ឃាត់ខ្លួន ជនសង្ស័យ​ដៃដល់​ខាងលើ នៅ​វេលា​ម៉ោង​៨​និង​២៥​នាទី​យប់ ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០២៦ វេលា​ម៉ោង ២០​និង ២៥​នាទី មានឈ្មោះ ឡុ​ង សំនៀង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ក្នុងភូមិ​ព្រៃ​កន្ទ្រង់ ឃុំ​ធម្មតា​អរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ បាន​មក​ដាក់​ពាក្យបណ្ដឹង​លើ​ឈ្មោះ ស៊ី​ម ដា​រ៉ា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជា​ប្អូនថ្លៃ នៅ​ភូមិ​ជាមួយ​គ្នា​។ បុរស​ជា​បងថ្លៃ​បាន​រៀបរាប់​ថា​នៅ​វេលា​ម៉ោង ៧​និង​៤៥​នាទី​យប់ ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០២៦ ឈ្មោះ ស៊ី​ម ដា​រ៉ា​(​ជា​ប្អូនថ្លៃ​) ខ្លួន​កំពុង​អង្គុយ​ក្រោមផ្ទះ ស្រាប់តែ​ប្អូនថ្លៃ​ដើរមក ជេរ​ប្រមាថ​រូប​ខ្លួន មិនដឹង​មូលហេតុ ហើយ​បាន​ឈ្លោះប្រកែក​គ្នា ប្អូនថ្លៃ​រូប​នោះ​ ​ក៏​បាន​យក​ដុំ​ថ្ម​គប់​ត្រូវ​ចំ​ក្បាល បណ្តាល​ឱ្យ​រង​របួស​ហូរ​ឈាម ពេល​នោះ​ឈ្មោះ គួ​ន ឈួ​ន អាយុ​៥៨​ឆ្នាំ ជា​ម្តាយ បាន​ចូល​ទៅ​ឃាត់ ត្រូវ​បានកូន​ប្រុស បង្កើត​ឈ្មោះ​(​ស៊ី​ម ដា​រ៉ា ) យក​ដុំ​ថ្ម​គប់​បណ្ដាល​ឱ្យ​រង​របួស​ក្បាល ហូរ​ឈាម​ដេរ​ច្រើន​ថ្នេរ​។

នគរបាល​ស្រុក​សំរោង​ទង​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​របស់ បុរស​ជា​បងថ្លៃ​រួច​មក កម្លាំង​ព្រហ្មទណ្ឌ​ស្រុក​សំរោង​ទង បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្ដិ​នគរបាល​រដ្ឋបាល​ឃុំ​ធម្មតា​អរ បាន​ហៅ​ឈ្មោះ ស៊ី​ម ដា​រ៉ា មក​សាកសួរ​ឆ្លើយ​ថា​ខ្លួន​ពិតជា​បាន​យក​ដុំ​ថ្ម​គប់​បងថ្លៃ និង​ម្ដាយ បង្កើត​ពិតប្រាកដ​មែន​។ ក្រោយ​ឃាត់ខ្លួន​នគរបាល​ដកហូត​បាន ដុំ​ថ្ម​ចំនួន​២​ដុំ ។ ចំពោះ​ជន​រង​គ្រោះ​បងថ្លៃ និង​ម្តាយបង្កើត ត្រូវ​បាន​សាច់ញាតិ​ក្រុម​គ្រួសារ​យក​ទៅ ព្យាបាល​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ​។

បច្ចុប្បន្ន​ជនសង្ស័យ​រួម​ជាមួយនឹង​វត្ថុ​តាម​នគរបាល​បាន​កសាង​ខ្ញុំ​រឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់ ៕