ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​ឆក់​កាបូប​ជនបរទេស ប៉ូលិស​ដកហូត​សម្ភារៈប្រគល់​ជូន​ម្ចាស់​វិញ

4 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​បឹង​កេងកង​ឃាត់ខ្លួន បន្ទាប់​ពី​ធ្វើ​សកម្មភាព​ឆក់​កាបូប​ជនជាតិ​បរទេស ។

ជនសង្ស័យ​រូប​នោះ ឈ្មោះ ស្រី សុខ​សិរី​រា​ពង្ស​វឌ្ឍនៈ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ។

តាម​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ បានអោយ​ដឹង​ថា ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០២៦ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ បាន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​បឹង​កេងកង ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ប៊ុ​ន សត្យា ស្នងការ​រង​ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ លោក​ឧត្តមសេនីយ៍ទោ ញ៉ុ​ង រស់​មេត្តា ទទួល​ដឹកនាំ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ និង​លោក​វរសេនីយ៍ឯក អេ​ង សោភា នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​ឆក់​កាបូប​ជនបរទេស ប្រព្រឹត្ត​បទល្មើស​កាលពី​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០២៦ នៅ​ចំណុច​ផ្លូវ​លេខ​៦៣ កែង​ផ្លូវ​៣០៦ ភូមិ​២ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង ។

បន្ទាប់​ពី​ឃាត់ខ្លួន សមត្ថកិច្ច​ដកហូត​សម្ភារ​រួម​មាន ៖ ម៉ូតូ​ម៉ាក Honda dream ពណ៌​ខ្មៅ ផ្លា​ក​លេខ ភ្នំពេញ 1IC-4258 ជា​របស់​ជនសង្ស័យ​ធ្វើ​សកម្មភាព និង​សម្ភារ​របស់​ជន​រង​គ្រោះ​រួម​មាន លិខិតឆ្លងដែន​ចំនួន​០១​ក្បាល​, កាបូប​យួរដៃ​ម៉ាក Wallet ចំនួន​០១, កាបូប​លុយ​ម៉ាក់ Boss ចំនួន​១, កាត​ការងារ ចំនួន​០២, កាត​ធនាគារ ចំនួន​០១, ក្បាល​នាឡិកា​១ ម៉ាក់ Tissot, លុយ​មួយ​ចំនួន​យក​មក ប្រគល់​ម្ចាស់​វិញ ។

ប​ច្ចប្ប​ន្ន​ជនសង្ស័យ​ខាងលើ ត្រូវ​បាន​កម្លាំង​ជំនាញ​ការិយាល័យ កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ៕