ឃាត់ខ្លួនជនជាតិបរទេស២នាក់ លួ.ចលាក់គ្រឿងញៀ.នជាង៦គីឡូ បង្ក.ប់ក្នុងវ៉ាលិស នាំចូលមកកម្ពុជា
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ជនបរទេសប្រុស ស្រី២នាក់ត្រូវបានកម្លាំងគយនិងរដ្ឋាករ សហការជាមួយមន្ត្រីនគរបាលអន្តោប្រវេសន៍ឃាត់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីត្រួតពិនិត្យរកឃើញគ្រឿងញៀន ប្រភេទកូកាអ៊ីន ចំនួន ២ ដុំ មានទម្ងន់សុទ្ធសរុប ៦ ០០៩ ក្រាម លាក់បង្កប់ក្នុងវ៉ាលិសំលៀកបំពាក់នាំចូលមកក្នុងប្រទេសកម្ពុជា។
តាមអគ្គនាយកដ្ឋានគយនិងរដ្ឋករ បានអោយដឹងថា កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ នៅស្ថានីយអ្នកដំណើរមកដល់នៃអាកាសយានដ្ឋានអន្តរជាតិតេជោ មន្ត្រីគយនិងរដ្ឋាករសហការជាមួយមន្ត្រីនគរបាលអន្តោប្រវេសន៍ បានធ្វើការត្រួតពិនិត្យអ្នកដំណើរបរទេសចំនួន ២ នាក់ ដែលបានធ្វើដំណើរចូលមកព្រះរាជាណាចក្រកម្ពុជា។
ជាលទ្ធផល ក្រុមការងារបានរកឃើញដុំម្សៅពណ៌ស សង្ស័យជាសារធាតុញៀនប្រភេទកូកាអ៊ីន ចំនួន ២ ដុំ មានទម្ងន់សុទ្ធសរុប ៦ ០០៩ ក្រាម លាក់បង្កប់ក្នុងវ៉ាលិសសំលៀកបំពាក់ ។ បន្ទាប់ពីបានបំពេញនីតិវិធីបឋម និងរៀបចំកំណត់ហេតុល្មើសច្បាប់គយរួច ក្រុមការងារបានប្រគល់ជនសង្ស័យទាំង ២ នាក់ វត្ថុតាង និងសម្ភារៈពាក់ព័ន្ធ ជូនមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីគ្រប់គ្រង ថែរក្សា និងចាត់ការបន្តតាមនីតិវិធីច្បាប់ជាធរមាន ៕



ចែករំលែកព័តមាននេះ