ខេត្តកណ្តាល ៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងជំនាញព្រហ្មទណ្ឌ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលតាក្តុល និងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកឬស្សី ធ្វើការឃាត់ខ្លួនជនសង្ស័យ ១នាក់ ក្នុងករណីលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបលុយ) នៅចំណុចភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ជនសង្ស័យមានឈ្មោះ មឿន ធីតា ហៅចាវ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិ ព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ក្រោយឃាត់ខ្លួនកម្លាំងជំនាញបានចាប់យក វត្ថុតាង កាបូបដាក់លុយ រួមនឹងទ្រព្យសម្បត្តិក្នុងកាបូបជូនជនរងគ្រោះវិញ ។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកណ្តាល ដើម្បីបន្តនីតិវិធី ៕



ចែករំលែកព័តមាននេះ