ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រាយគំនុំចា.ស់! ដេញកា.ប់យុវជន ២នាក់កំពុងលេងទូរស័ព្ទមុខផ្ទះ សំណាងល្អគេចទាន់ ចុងក្រោយត្រូវចាប់ខ្លួន

2 ថ្ងៃ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ ជនសង្ស័យ​ជាប់​ពាក់ព័ន្ធ​ករណី​ប៉ុនប៉ង​មនុស្ស​ឃា​ដោយ​ចេតនា​(​ប្រើ​កាំបិត​ក្រ​ចែត​) ដេញ​កាប់​យុវជន​ពីរ​នាក់​សំណាងល្អ​មិន​មាន​រង​របួស​។ ត្រូវ​បាន​នគរបាល​ស្រុក​ប​សេដ្ឋ ធ្វើការ​ឃាត់ខ្លួន ព្រោះតែ​ស្រាយគំនុំ​ចាស់ ដេញ​កាប់​យុវជន​ពីរ​នាក់​កំពុង​លេង​ទូរស័ព្ទ​ក្នុងផ្ទះ​។

ការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​ប៉ុនប៉ង​មនុស្សឃាត​ដោយ​ចេតនា បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០២៦ ស្ថិត​នៅ​ក្នុងភូមិ​សំបូ​រមាស ឃុំ​ផុង ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ ។

នគរបាល​ស្រុក​ប​សេដ្ឋ បាន​និយាយ​ឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន មានឈ្មោះ ចក់ សីហៈ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ក្នុងភូមិ​សំបូ​រមាស ឃុំ​ផុង ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ ។

នគរបាល​ស្រុក​ប​សេដ្ឋ បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ គឺ​នៅ​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០២៦ មាន​ជនសង្ស័យ​ឈ្មោះ ចក់ សីហៈ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ក្នុងភូមិ​សំបូ​រមាស ឃុំ​ផុង ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ បាន​កាន់​កាំបិត​ក្រ​ចែត​ដើរ​ចូល​ទៅ​ក្នុងផ្ទះ របស់​ជន​រង​គ្រោះ រួច​ធ្វើ​សកម្មភាព ទាញ​កាំបិត​ទៅ​កាប់​ជន​រង​គ្រោះ​ឈ្មោះ ប៊​ន សេង​ហ័ន ភេទ​ប្រុស អាយុ​២២​ឆ្នាំ និង​ឈ្មោះ​ចេ​វ ភារ​ម្យ ភេទ​ប្រុស​អាយុ​២១ ឆ្នាំ​រស់នៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា ខណៈ​ដែល​ជន​រង​គ្រោះ ទាំង​២​នាក់​កំពុង​តែ​អង្គុយ​លេង​ទូរស័ព្ទ​នៅ​លើ​បង់​ពីមុខ​ផ្ទះ ប៉ុន្តែ​មិន​បណ្ដាល​ឲ្យ​រង​របួស​ឡើយ​ដោយ​ជន​រង​គ្រោះ​ឃើញ​បាន​រត់គេច​ខ្លួន​ទាន់ ក្រោយ​ពី​ធ្វើ​សកម្មភាព​រួច​ជនសង្ស័យ​(​ចក់ សីហៈ​) បាន​កាន់​កាំបិត​រត់គេច​ខ្លួន​ចេញពី​កន្លែង​កើតហេតុ​បាត់ ។

នគរបាល​ស្រុក​ប​សេដ្ឋ​បាន​បន្ថែម​ទៀត​ថា លុះដល់​ព្រឹក​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០២៦ ឈ្មោះ​ឈឹ​ម សុភាព ភេទ​ស្រី អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ខាងលើ ត្រូវជា​ម្ដាយ​ជន​រង​គ្រោះ បាន​រាយការណ៍​មក​សមត្ថកិច្ច និង​ដាក់​បណ្ដឹង​នៅ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ផុង សុំ​ឲ្យ សមត្ថកិច្ច​ជួយ​អន្តរាគមន៍ និង​ចាត់ការ​ជនសង្ស័យ​(​ចក់ សីហៈ​) ទៅ​តាម​ផ្លូវច្បាប់ ។​ ក្រោយ​ពី​ទទួល​បាន ពាក្យបណ្ដឹង​ខាងលើ​រួច​មក កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ប​សេដ្ឋ សហការ​ជាមួយ​ប៉ុស្តិ៍​ផុង បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​(​ឈ្មោះ ចក់ សីហៈ​) រួម​ទាំង​វត្ថុ​តាង​(​កាំបិត​ក្រ​ចែត​) យក​មក​សួរនាំ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ប​សេដ្ឋ ដើម្បី​ចាត់ការ​តាម​នីតិវិធី ។

នគរបាល​ស្រុក​ប​សេដ្ឋ​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា បើ​យោង​តាម​ចម្លើយ​របស់​ជនសង្ស័យ ឈ្មោះ​(​ចក់ សីហៈ​) បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​កាន់​កាំបិតរ​ត់ទៅ​កាប់ ជន​រង​គ្រោះ​( ឈ្មោះ ប៊​ន សេង​ហ័ន និង​ឈ្មោះ​ចេ​វ ភារ​ម្យ​) ពិតប្រាកដ​មែន ។​មូលហេតុ ជនសង្ស័យ​(​ឈ្មោះ​ចក់ សីហៈ​) ជា​មនុស្ស​មាន​ច​រិ​ក​កាច​សាហាវ និង​មាន​គំនុំ ជាមួយ​ជន​រង​គ្រោះ​កន្លង​មក ផង ទើប​ឈាន​ទៅ​ទាញ​កាំបិត​ដេញ​កាប់​បែប​នេះ​ទៅ ដើម្បី​ស្រាយគំនុំ​ចាស់ ។

នគរបាល​ស្រុក​ប​សេដ្ឋ​បាន​បញ្ជាក់​ថា ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​រួម​ជាមួយនឹង​វត្ថុ​តាង​នគរបាល​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​៕