ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកវិភាគ​រុ​ស្ស៊ី​ប្រាប់​យោធា​ប្រទេស​ខ្លួន វាយប្រហារ​អង់គ្លេស​ឱ្យ​ត្រឡប់​ទៅ​យុគសម័យ​ថ្ម​បំបែក​វិញ

1 ឆ្នាំ មុន

រុ​ស្ស៊ី ៖ អ្នកវិភាគ​ជនជាតិ​រុ​ស្ស៊ី​ដ៏​ល្បីឈ្មោះ​ម្នាក់ បាន​ប្រាប់​យោធា​ប្រទេស​ខ្លួន​ឱ្យ​ទម្លាក់​គ្រាប់បែក​លើ​

រុ​ស្ស៊ី ៖ អ្នកវិភាគ​ជនជាតិ​រុ​ស្ស៊ី​ដ៏​ល្បីឈ្មោះ​ម្នាក់ បាន​ប្រាប់​យោធា​ប្រទេស​ខ្លួន​ឱ្យ​ទម្លាក់​គ្រាប់បែក​លើ​ស្ថានីយ​ថាមពល​របស់​ចក្រភព​អង់គ្លេស​។ ដើម្បី​ធ្វើ​ឱ្យ​ពួក​គេ​វិល​ត្រឡប់​ទៅ​រក​យុគសម័យ​ថ្ម​បំបែក​វិញ​។ នេះ​បើ​យោង​តាម​ប្រភព​ពី Metro បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២២​។

លោក Yaakov Kedmi បាន​និយាយ​ថា រុ​ស្ស៊ី​គួរតែ​វាយប្រហារ​ចក្រភព​អង់គ្លេស​ជាមួយនឹង​មី​ស៊ី​ល Zircon​។ ដែល​ជា​កាំជ្រួច​ល្បឿន​លឿន​ជាង​សំឡេង និង​មាន​សមត្ថភាព​ឈាន​ដល់ ១០,៧៣៤​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​។ ហើយ​គាត់​ក៏​បាន​លើក​ឡើង​ថា «Sarmat» ដែល​ជា​កាំជ្រួច​នុយក្លេអ៊ែរ​អន្តរទ្វីប​ដ៏​មាន​ឥទ្ធិពល​បំផុត​របស់​រុ​ស្ស៊ី មិន​សាក​សម​ប្រើ​លើ​ចក្រភព​អង់គ្លេស​នោះ​ទេ​។

លោក Kedmi បាន​និយាយ​បែប​មើល​ស្រាល​យ៉ាង​ដូច្នេះ​ថា «​យើង​មិន​ចាំបាច់​ប្រើ​អាវុធ​ធុន​ធំ​បែប​នេះ សម្រាប់​ចក្រភព​អង់គ្លេស​ទាល់តែ​សោះ​។ ការ​បាញ់​ត្រឹម​មួយ ឬ​មួយ​កន្លះ​ចេញពី​នាវាមុជទឹក​ជាមួយ​គ្រាប់​មី​ស៊ី​ល Zircon គឺ​គ្រប់គ្រាន់​ណាស់​ទៅ​ហើយ​»​។

អ្នកវិភាគ​វ័យ ៧៥​ឆ្នាំ​រូប​នេះ បាន​បន្ត​ទៀត​ថា «​ស្ថានីយ៍​ថាមពល​ប្រហែល ៥០ ឬ ៦០ កន្លែង​របស់​ចក្រភព​អង់គ្លេស​នឹង​រលាយ​បាត់​ត្រឹម​១០​នាទី​ប៉ុណ្ណោះ​។ ១០​នាទី មិន​ត្រូវការ​អ្វី​បន្ថែម​ទៀត​ទេ​។ ហើយ​ពួក​គេ​នឹង​ត្រឡប់​ទៅ​យុគសម័យ​ថ្ម​បំបែក​វិញ​»​។

សុន្ទរកថា​របស់​លោក Yaakov Kedmi កើតឡើង​យ៉ាង​ក្តៅ​គគុក​ឆ្លើយ​តប​ទៅ​នឹង​វរសេនីយ៍​ចូល​និវត្តន៍​របស់​រុ​ស្ស៊ី លោក Mikhail Khodarenok ដែល​បាន​ព្រមាន​រុ​ស្ស៊ី​ថា នឹង​ស្ថិត​នៅ​ក្នុង​ភាព​ឯកោ​ភូមិសាស្ត្រ​នយោបាយ​ពេញលេញ បន្ទាប់​ពី​ឈ្លានពាន​អ៊ុយ​ក្រែ​ន​។ ហើយ​គាត់​ថែម​ទាំង​បាន​ចំអក​ការ​គំរា.មកំហែង​អាវុ.ធ​នុយក្លេអ៊ែរ​របស់​លោកពូ​ទី​ន ដោយ​និយាយ​ថា វា​មើលទៅ​ពិតជា​គួរ​ឱ្យ​អស់សំណើច​ណាស់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ