ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​នាយក​រដ្ឋមន្ត្រី​រុ​ស្ស៊ី​ព្រមាន​ថា រុ​ស្ស៊ី​អាច​ឆ្លើយ​តប​ភ្លាម​ៗ​ចំពោះ​រាល់​ការ​ឈ្លានពាន​ទាំង​ឡាយ

1 ឆ្នាំ មុន

រុស្ស៊ី ៖ អតីត​នាយក​រដ្ឋមន្ត្រី​រុ​ស្ស៊ី​ លោក Dmitry Medvedev បាន​និយាយ​ថា ទីក្រុង​ម៉ូ​ស្កូ​ត្រូវ​តែ​រម្លឹក​

រុស្ស៊ី ៖ អតីត​នាយក​រដ្ឋមន្ត្រី​រុ​ស្ស៊ី​ លោក Dmitry Medvedev បាន​និយាយ​ថា ទីក្រុង​ម៉ូ​ស្កូ​ត្រូវ​តែ​រម្លឹក​ប្រទេស​ផ្សេង​ៗ​ពី​សមត្ថភាព​របស់​រុ​ស្ស៊ី​ក្នុង​ការ​ឆ្លើយ​តប​ភ្លាម​ៗ និង​ខ្លាំង​លើសលប់​ចំពោះ​ការ​វា​.​យ​ប្រហារ​លើ​ប្រទេស​របស់​យើង​។

«​យើង​អាចបា​.​ញ់​ផ្ចាញ់​រាល់​ការ​ឈ្លានពាន​ដែល​គំ​រា​.​ម​កំហែង​ដល់​ប្រទេស​យើង»​។ នេះ​ជា​ការ​ថ្លែង​បញ្ជាក់​របស់​លោក Dmitry Medvedev ដែល​បច្ចុប្បន្ន​ជា​អនុប្រធាន​សន្តិសុខ​សហព័ន្ធ នៅ​លើ​តេ​ឡេ​ក្រាម​របស់​គាត់ បន្ទាប់​ពី​ធ្វើ​ដំណើរ​ទស្សនៈកិច្ច​ទៅ​កាន់​ទីក្រុង Sarov ដែល​ជាម​ជ្ឍ​មណ្ឌល​សម្រាប់​សិក្សា​ស្រាវជ្រាវ​ពី​នុយក្លេអ៊ែរ​។

ការ​បង្ហោះ​ក្នុង​តេ​ឡេ​ក្រាម​នោះ​មាន​ភ្ជាប់​ជាមួយនឹង​វី​ដេ​អូ ដែល​លោក​បាន​និយាយ​ជាមួយនឹង​អ្នក​វិទ្យាសាស្ត្រ​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​រុ​ស្ស៊ី​នៃ​ការ​ពិសោធន៍​រូបសាស្ត្រ​។ នៅ​ទីនោះ គ្រាប់បែកនុយក្លេអ៊ែរ​ដំបូង​របស់​សូ​វៀត​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៤០​។

លោក​ថ្លែង​បន្ត​ទៀត​ថា «​ប្រវត្តិសាស្ត្រ​នៃ​ម​ជ្ឈ​មណ្ឌល​នុយក្លេអ៊ែរ​នៅ​ទីក្រុង Sarov ត្រូវ​បាន​ភ្ជាប់​គ្នា​រៀង​រហូត​ទៅ​នឹង​ឈ្មោះ​អ្នក​ដែល​បាន​បង្កើត​ខែល​នុយក្លេអ៊ែរ​នៃ​ប្រទេស​របស់​យើង​»​។

លោក​ថ្លែង​ថា «​ឃ្លាំង​អា​វុ​.​ធ​ទំនើប ដែល​គួរ​ឲ្យ​ទុកចិត្ត​បាន និង​មាន​ប្រសិទ្ធភាព បាន​កាត់​បន្ថយ​មហិច្ឆតា​របស់​អ្នក​ដែល​បាន​ត្រៀមខ្លួន​ចាប់ផ្តើម​សង្គ្រាមលោក​លើក​ទី ៣​។ យើង​នឹង​មិន​អនុញ្ញាត​​ឲ្យ​ស្ថានភាព​បែប​នេះ​កើតឡើង​នោះ​ទេ​»៕ (​យោង​តាម​ប្រភព​៖ Aljazeera)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ