ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាហា.វបាត់! អាព្រូសរុលចូលក្រោមពោះកុងតឺន័រ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត​កុងតឺន័រ​ដឹក​ធ្នឹម​ស្ពាន​ប្រវែង​ជាង​២០​ម៉ែត្រ ខណៈ​បត់​ឆ្លងផ្លូវ​ហើយ​មិន​មាន​ភ្លើង​បំភ្លឺ​និង​សញ្ញា​សម្គាល់ ធ្វើ​ឲ្យ​រថយន្ត​តូ​យ៉ូ​តា​ព្រូស​១​គ្រឿង​មើល​អត់​ឃើញ​ក៏​បុក​និង​រុលចូល​ក្រោម​ធ្នឹម​ស្ពាន​កៀប​ជាប់​ទៅ​មុខ​លែង​រួច តែ​សំណាងល្អ​មិន​

រាជធានី​ភ្នំពេញ ៖ រថយន្ត​កុងតឺន័រ​ដឹក​ធ្នឹម​ស្ពាន​ប្រវែង​ជាង​២០​ម៉ែត្រ ខណៈ​បត់​ឆ្លងផ្លូវ​ហើយ​មិន​មាន​ភ្លើង​បំភ្លឺ​និង​សញ្ញា​សម្គាល់ ធ្វើ​ឲ្យ​រថយន្ត​តូ​យ៉ូ​តា​ព្រូស​១​គ្រឿង​មើល​អត់​ឃើញ​ក៏​បុក​និង​រុលចូល​ក្រោម​ធ្នឹម​ស្ពាន​កៀប​ជាប់​ទៅ​មុខ​លែង​រួច តែ​សំណាងល្អ​មិន​បណ្តាល​ឲ្យ​អ្នកបើកបរ​រង​របួស​ទេ ។ គ្រោះថ្នាក់​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​យប់​ថ្ងៃ​ទី​២៧ ខែតុលា នៅ​ផ្លូវជាតិ​លេខ​៤​កែង​នឹង​ផ្លូវ​បេតុង ទល់មុខ​បុរី​ញូ​វ​ថោ​ន ក្នុងភូមិ​អង្គ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សេន​ជ័យ ។

តាម​ប្រភព​ព័ត៌មាន​ថា រថយន្ត​កុងតឺន័រ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ ៣C ១២១៣ ដឹក​ធ្នឹម​សម្រាប់​សាងសង់​ស្ពាន​ដែល​មាន​ប្រវែង​ជាង​២០​ម៉ែត្រ បើកបរ​តាម​ផ្លូវ​បេតុង​ពី​ជើង​ទៅ​ត្បូង  លុះ​ទៅ​ដល់​ផ្លូវជាតិ​លេខ​៤ បាន​បត់​ឆ្វេង​ឆ្លងផ្លូវ ។

ចំណែក​រថយន្ត​តូ​យ៉ូ​តា ព្រូស ពណ៌​ក្រហម ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២R ៩៥៨៩ បើកបរ​តាម​ផ្លូវជាតិ​លេខ​៤ ពី​កើត​ទៅ​លិច ។
ក្រោយ​ពេល​កើតហេតុ ភាគី​រថយន្ត​ទាំង​សងខាង​សុំ​សម្រួល​គ្នា ដោយ​ភាគី​រថយន្ត​កុងតឺន័រ​ដឹក​ធ្នឹម​ស្ពាន សង​ថ្លៃ​ខូចខាត​ទៅ​ខាង​រថយន្ត​ព្រូស ៕