ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាត់ទោស​អតីត​ឧក​ញ៉ា សង ថន និង​លោ​កស៊ូ អា​រ៉ា​ហ្វា​ត់ អតីត​អភិបា​លរងខេត្ត​បាត់ដំ​បង

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេ​ញ ៖ សាលាដំបូង​រាជធានី​ភ្នំ​ពេញ នា​ព្រឹក​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ២០២២ បាន​លើក យក​សំណុំរឿង​អតីត​ឧកញ៉ា សង ថន…

រាជធានី​ភ្នំពេ​ញ ៖ សាលាដំបូង​រាជធានី​ភ្នំ​ពេញ នា​ព្រឹក​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ២០២២ បាន​លើក យក​សំណុំរឿង​អតីត​ឧកញ៉ា សង ថន និង លោកស៊ូ អា​រ៉ា​ហ្វា​ត់ អតីត​អភិបាលរងខេត្ត​បាត់ដំ​បង មក​បើកសវនាការ​ជំនុំជម្រះ​​ទោស ​ពាក់​ព័ន្ធ​បទល្មើស​ពុ​ករលួ​យ​ទិញ-លក់​ដីធ្លី​របស់​រដ្ឋ​ប្រមាណ​៥.០០០ហិ​ក​តា នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។

សវនាការ​បាន​ធ្វើឡើង​ជា​សាធា​រណៈ និង​ចំពោះមុខ​ជនជាប់ចោ​ទ ដែល​មាន​លោកពេជ្រ វិជ្ជាធរ អនុ​ប្រធាន​សាលាដំបូង ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ ។ សវនាការ​បាន​បញ្ចប់​ការសាកសួ​រ​ដេញ​ដោល នៅ​ព្រឹក​ថ្ងៃ​ដដែល​នោះ ទើប​ប្រធាន​ក្រុមប្រឹក្សា បាន​លើកពេល​ប្រកាស​សាលក្រម​ផ្តន្ទា​ទោស​លើ​ជនជាប់ចោទ​ទៅ​ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ ។

ជនជាប់ចោទ​ម្នាក់​ឈ្មោះ ស៊ូ អា​រ៉ា​ហ្វា​ត់ អភិបាលរងខេត្ត​បាត់​ដំបង ជាប់ចោទ​ពី​បទ ១-បំផ្លិច​បំផ្លាញ​ដោយ​ចេ​ត​នា ២-គៃបំបាត់​ដោយ​ទុច្ចរិ​ត និង ៣.ស៊ីសំណូក និង​ម្នាក់​ឈ្មោះ សង ថន ភេទប្រុស អាយុ៧០ ឆ្នាំ អតីត​ឧកញ៉ាជាប់ចោទ​ពី​បទ ១.ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង ២.ផ្តើម​គំនិ​ត​ក្នុង​បទ​បំផ្លិច​បំផ្លាញ​ដោយចេតនា ៣.គៃបំបាត់​ដោយ​ទុច្ចរិត និង ៤.សូកប៉ាន់ ។

សូម​រម្លឹក​ថា ៖ លោក គុ​ជ គឹម​ឡុង ព្រះរាជអាជ្ញា​រង នឹងជា​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ផ្តល់​ព័ត៌មាន​ឲ្យដឹង​ថា នៅ​ព្រឹក​ថ្ងៃទី​៧ ខែក​ក្កដា ឆ្នាំ២០២០ នេះ លោក សឿន មុនី​រ័ត្ន ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូង បានសម្រេច​ធ្វើការ​ចោទប្រកាន់​ជនសង្​ស័យ២នាក់​ពាក់​ពន្ធ​សំណុំរឿង​វិវាទ​ដីធ្លី​នៅ​ស្​រុក​គាស់ក្រឡ ខេត្តបាត់ដំបង​ជា​ផ្លូវការ​ហើយ បន្ទាប់ពី​បើ​ការ​ស៊ើ​ប​សួ​រ​អស់​រយៈ​ពេល​​ពេញមួ​យ​ថ្ងៃ ។

ជន​ដែល​ត្រូវ​មាន ១.ឧកញ៉ា សង ថន ត្រូវ​បាន​ចោទប្រកាន់​ពី​បទ.ផ្តើម​គំនិត​ក្នុង​ការបំផ្លាញ​ដោយ​ចេតនា កេង​បំបាត់​ដោយ​ទុច្ចរិត និង​បទ សូកប៉ាន់ ។ ២.លោក ស៊ូ អា​រ៉ា​ហ្វា​ត់ អភិ​បាលរងខេត្ត​បាត់ដំបង ត្រូវ​បាន​ចោទប្រកាន់​ពី​បទ.បំផ្លាញ​ដោយចេតនា កេង​បំបាត់​ដោយ​ទុច្ចរិត និង​ស៊ី​សំណូក ។ ក្រោយពី​តំណាង​អយ្យការ​ចោទប្រកាន់​ជា​ផ្លូវការ​ហើយ សំណុំរឿង​នេះ​បាន​ចាត់បញ្ជូន​ទៅ​ខាង​ចៅក្រម​ស៊ើបសួ​រ នឹង​បាន​ស្ថិតនៅ​ដៃ​លោក អ៊ឹម វណ្ណៈ ដែល​កាន់​សំណុំរឿង​នេះ ទើប​នៅ​ព្រឹក​ថ្ងៃទី៧ ខែកក្កដា លោក​ចៅក្រម​ស៊ើបសួរ បានសម្រេច​ឃុំខ្លួន​ជន​ត្រូវ​ដាក់​ពន្ធនាគារ​ព្រៃស​ជា​បណ្តោះ​អាសន្ន តែម្តង​ទៅ ។

សូម​បញ្ជាក់​ទៀត​ថា អង្គភាព​ប្រឆាំង​អំពើពុករលួយ កាលពី​ព្រឹក​ថ្ងៃទី​៦ ខែកក្ក ដា ឆ្នាំ២០២០ បាន​បញ្ជូន​ឧកញ៉ា សង ថន នឹង​លោក ស៊ូ អា​រ៉ា​ហ្វា​ត់ ដែល​ជា​អភិបាលរងខេត្ត​បាត់ដំបង ទៅកាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ​ពាក់​ពន្ធ​នឹង​សំណុំ​វិវាទ​ដីធ្លី ប្រមាណ​ជាង៥ពាន់​ហិក​តា នៅ​ស្រុក​គាស់ក្រឡ ។

សំណុំរឿង​នេះ​ បាន​ស្ថិតនៅ​ដៃ​លោក សឿន មុនី​រ័ត្ន ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​បើក​ការ​ស៊ើបសួរ ដែល​ការសាកសួរ​លើ​ជនសង្ស័យ តំណាង​អយ្យការ​បាន​ប្រើ​ពេលវេលា​ពេញមួយថ្ងៃ​ទើបបាន​បញ្ចប់ ប៉ុន្តែ​ចប់ហើយ​ក៏​មិនទាន់​សម្រេច​ធ្វើការ​ចោទប្រកាន់​លើ​ជនសង្ស័យ​ទាំង២នាក់​នោះ​ជា​ផ្លូវការ​ដែរ ដោយពេល​វេលា​ផុត​ម៉ោង​រដ្ឋ​បាល តំណាង​អយ្យការ​បាន​ផ្ញើ​ជនសង្ស័យ ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​វិញ នឹង​តម្រូវឲ្យ​នាំមក​សាកសួរ​បន្ត​នៅ​ព្រឹក​ថ្ងៃទី៧ ខែកក្កដា នេះ​ទៀត ។

លោក​ទេស​រដ្ឋមន្រ្តី ឱម យ៉ិន​ទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ថ្លែងប្រាប់​បណ្តាញ​ព័ត៌មាន​ក្នុង​ស្រុក កាលពី​ព្រលប់​ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ នេះ​ថា លោក ស៊ូ អា​រ៉ា​ហ្វា​ត់ អភិ​បាលរងខេត្ត​បាត់ដំបង ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) នាំមក​កាន់​ស្នាក់​ការ​របស់​ខ្លួន​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ ពាក់ព័ន្ធ នឹង​អំពើ​ពុក រលួយ​រឿង​ដីធ្លី នៅ​ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង​។ លោក​ទេស​រដ្ឋមន្រ្តី បាន​បញ្ជាក់​បន្ថែម​ថា គាត់ (ស៊ូ អា​រ៉ា​ហ្វា​ត់) ធ្លាប់​ជា​ប្រធាន​គណៈកម្មការ​ថ្នាក់​ខេត្ត​ដោះស្រាយ​វិវាទ​ដីធ្លី នៅ​ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង​នេះ​តែម្តង ។ ដែល​នេះ​ជា​រឿង​តែ​មួយ ពាក់ព័ន្ធ​ករណី​ឧកញ៉ា សង ថន ត្រូវ​អង្គភាព ACU ឃាត់ខ្លួន កាលពី​ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ នេះ​ដែរ ។

លោក​ទេស​រដ្ឋមន្រ្តី ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បញ្ជាក់​ប្រាប់​​​ទៀត​ថា ការ​ឃាត់ខ្លួន​នេះ ធ្វើឡើង​ បន្ទាប់ពី​មាន​ពាក្យ​បណ្តឹ​ងរ​បស់​ប្រជា​ពលរដ្ឋ ខណៈ​ដែល​ឧកញ៉ា​រូប​នោះ មាន​ដី​ប្រមាណ​៥ពាន់​ហិ​ក​តា ដែល​ស្មើនឹង១ភាគ៤ នៃ​ផ្ទៃដី​ស្រុក​គាស់ក្រឡ ទាំង​មូល ។ បើ​តាម​សេចក្តី​រាយ​ការ​ឲ្យដឹង​ទៀត​ថា នៅ​ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ នោះ​ដែរ សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្រ្តី​នៃ​កម្ពុ​ជា ក៏បាន​ចេញ​អនុក្រឹត្យ​បញ្ចប់​មុខតំណែង​លោក ម៉ៅ សុ​ចាន់ ពីអ​ភិបាល នៃ​គណៈ​អភិបាល ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង ថែមទៀត​ផង ៕ ​

អត្ថបទសរសេរ ដោយ