ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​នារី​ខ្មែរ​៣រូប ចាញ់​ល្បិច​​គេ​ធ្វើ​​ជា​ស្រី​​ខារ៉ា​អូខេ​​នៅ​សិង្ហ​បុរី ​​​ជួយ​​បាន​​​​វិញ

7 ឆ្នាំ មុន

លោកជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បានឱ្យ​ដឹង​ថា ស្ថានទូត​កម្ពុជា​ប្រចាំ​សិ​ង្ហបុ​រី បាន​អន្ត​រា​គមន៍​ជួយ​សង្គ្រោះ​​នារី​ខ្មែរ​ចំនួន​៣​នាក់ ដែល​ចាញ់បោក​មិត្តភក្តិ​ទៅ​ធ្វើការ​ជានា​រី​ខារ៉ាអូខេ​នៅ​សិង្ហបុ​រី ​ឱ្យ​​វិល​ត្រឡប់​មកប្រទេស​​កម្ពុជា​​វិញ ។

​លោក​បន្ត​ថា នារី​ខ្មែរ​ទាំង​៣​នាក់​នេះ បាន​សម្រេចចិត្ត​ទៅ​ធ្វើការ​នៅ​សិង្ហ​បុ​រី​ដោយ​រំពឹង​ថា នឹង​បានការ​ងារ​ជា​អ្នក​​ចាប់​ទឹក​កក​នៅ​ក្នុង​ក្លឹ​បរាំ​កម្សាន្ត​ តាម​ការ​អះអាង​របស់​មិត្តភក្តិ ប៉ុន្តែ​នៅ​ពេល​ទៅ​ដល់​សិង្ហ​បូ​រី កាល​ថ្ងៃ​ទី​១៤ ​តុលា ​នារី​ទាំង​៣​នាក់​​ទាំងនោះ ត្រូវ​បាន​គេ​ណែនាំ​ឲ្យ​ធ្វើការ​ជានា​រី​ខារ៉ាអូខេ​វិញ ។ បន្ទាប់​មក​នារី​រង​គ្រោះ​បាន​ស្នើ​សុំ​ថៅកែ​ខារ៉ាអូខេ​ សុំឱ្យ​បញ្ជូន​មក​កម្ពុជា​វិញ តែ​ត្រូវ​បាន​ថៅកែ​​តម្រូវ​ឲ្យ​ពួក​នាង​សង​ប្រាក់​ចំនួន​១៥០០​ដុល្លារ​សិង្ហបូ​រីលើ​ថ្លៃ​សំបុត្រ​យន្តហោះ និង​ថ្លៃ​កន្លែង​ស្នាក់​នៅ ដើម្បី​ទទួល​បាន​លិខិត​ឆ្លងដែន​វិញ ។

លោក​ជុំ សុន្ទរី បាន​ឲ្យ​ដឹង​ទៀត​ថា ដោយសារ​ការ​ចាញ់បោក​បែប​នេះ ទើប​នារី​ទាំង​៣​នាក់ បាន​ស្នើ​សុំ​ស្ថានទូត​កម្ពុជា​ប្រចាំ​សិ​ង្ហ​បុ​រី ជួយ​យក​លិខិតឆ្លងដែន​ពី​ថៅកែ​ខារ៉ាអូខេ និង​ជួយ​ឲ្យ​បាន​ត្រឡប់​មក​កម្ពុជា​វិញ​ ។ ​

លោក​បាន​បញ្ជាក់​ថា ក្រោម​កិច្ច​អន្តរាគមន៍​របស់​ស្ថានទូត ភាគី​ថៅកែ​ខារ៉ាអូខេបាន​យល់ព្រម​ប្រគល់​លិខិតឆ្លងដែន​ទាំង​៣​ច្បាប់ និង​ទិញ​សំបុត្រ​យន្តហោះ​ ឱ្យយ​នារី​ខ្មែរ​ទាំង​៣​នាក់​នោះ​បាន​ត្រឡប់​មក​កម្ពុជា​វិញ​។