ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាយ​ដំណឹង​ថា ទាហាន​រុ​ស្ស៊ី​រង​របួស ​ត្រូវ​មេបញ្ជាការ​សម្លា.ប់​ចោល ដោយ​មិន​បញ្ជូន​ទៅ​ព្យា​បាល

1 ឆ្នាំ មុន

អ៊ុយ​ក្រែ​ន ៖ ទាហាន​ស៊ើបការណ៍​រុ​ស្ស៊ី ដែល​ត្រូវ​ចាប់ខ្លួន​បាន​ចោទប្រកាន់​មេបញ្ជាការ​រុ​ស្ស៊ី​ថា បាន​

អ៊ុយ​ក្រែ​ន ៖ ទាហាន​ស៊ើបការណ៍​រុ​ស្ស៊ី ដែល​ត្រូវ​ចាប់ខ្លួន​បាន​ចោទប្រកាន់​មេបញ្ជាការ​រុ​ស្ស៊ី​ថា បាន​សម្លា.ប់​កូនទាហាន​ខ្លួនឯង​ដែល​រង​របួស​។ ដោយ​មិន​សង្គ្រោះ​ពួក​គេ​ចេញពី​សមរភូមិ ដើម្បី​បញ្ជូន​ទៅ​ព្យាបាល​នោះ​ទេ​។

បន្ទាប់​ពី​បានឃើញ​រឿងរ៉ាវ​ដ៏​រន្ធ.ត់​ក្នុង​សមរភូមិ​ប្រយុទ្ធ​នៅ​អ៊ុយ​ក្រែ​ន ទាហាន​ស៊ើបការណ៍​វ័យក្មេង​របស់​រុ​ស្ស៊ី ដែល​ត្រូវ​ចាប់ខ្លួន​ដោយ​កងកម្លាំង​អ៊ុយ​ក្រែ​ន និង​ត្រូវ​បាន​ចោទសួរ​ដោយ​លោក Volodymyr Zolkin អ្នកកាសែត​អ៊ុយ​ក្រែ​ន​របស់​ទំព័រ Open Media Ukraine បាន​លើក​ឡើង​ថា «​មេបញ្ជាការ​រុ​ស្ស៊ី​ម្នាក់ បាន​សួរ​ទៅ​ទាហាន​រង​របួស​ម្នាក់​ថា តើ​ឯង​អាច​ដើរ​បាន​ទេ? ក្រោយ​ឆ្លើយ​ថា​មិន​អាច​។ មេបញ្ជាការ​រូប​នោះ​ក៏​បា.ញ់​សម្លា.ប់​កូនទាហាន​ចោល​តែ​ម្តង​»​។

ទាហាន​ដែល​ត្រូវ​ចាប់ខ្លួន​ម្នាក់​ទៀត ក៏​បាន​លើក​ឡើង​ទៀត​ថា វា​មិនមែន​ជា​ករណី​ទី​១​នោះ​ទេ​។

ដោយ​ទាហាន​៤​ទៅ​៥​នាក់​ផ្សេង​ទៀត ក៏​ត្រូវ​បា.ញ់​សម្លា.ប់​ក្នុង​ករណី​ដូច​គ្នា​ផង​ដែរ​។ ហើយ​ពួក​គេ​សុទ្ធតែ​ជា​យុវជន​។ តាម​ពិត​ទៅ ពួក​គេ​អាច​ត្រូវ​ជួយ​សង្គ្រោះ ដោយ​គ្រាន់តែ​បញ្ជូន​ចេញពី​សមរភូមិ ដើម្បី​ទទួល​ការ​ព្យាបាល​។ ប៉ុន្តែ​មេបញ្ជាការ​ពួក​គេ​មិន​បាន​ជ្រើសរើស​វិធី​បែប​នេះ​ទេ​។

បើ​ទោះជា​មានការ​អះអាង​បែប​នេះ​ក្តី ប៉ុន្តែ​វី​ដេ​អូ​លោក Zolkin សម្ភាស​ជាមួយ​ទាហាន​រុ​ស្ស៊ី​ត្រូវ​ចាប់ខ្លួន ដែល​រៀបរាប់​អំពី​ទ​ង្វើ​ដ៏​ឃោរឃៅ​របស់​មេបញ្ជាការ​រុ​ស្ស៊ី​នោះ នៅ​តែ​មិន​ត្រូវ​បាន​ផ្ទៀងផ្ទាត់​ដោយ​ឯករាជ្យ​នោះ​ឡើយ​។ ខណៈ​លោក Dmitry Peskov អ្នកនាំពាក្យ​ប្រធានាធិបតី​រុ​ស្ស៊ី លោក Vladimir Putin បាន​អះអាង​ប្រាប់​គេហទំព័រ Ostorozhno Media ថា វិមាន​ក្រឹម​ឡាំង​មិន​មាន​ព័ត៌មាន​អំពី​ទាហាន​ស្លា​.​ប់ និង​របួស​នៅ​អ៊ុយ​ក្រែ​ន​នោះ​ទេ​៕ (​ដកស្រង់​ចេញពី Mirror និង New York Post)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ