ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បាន​យុវជន​៤​នាក់​មក​សួរនាំ ទើប​ឆ្លើយ​សារ​ភាព​​មូលហេតុ​ក្លាយជា​ចោរឆក់

3 ឆ្នាំ មុន
  • ភ្នំពេញ

មុខសញ្ញា​ឆក់​ទូរស័ព្ទ​ដៃ​ចំនួន​៤​នាក់ នៅ​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២២​នេះ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌ​៧​មក​រា ចាប់ខ្លួន​បញ្ជូន​ទៅ​កាន់

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បន្ត​ថា មុខសញ្ញា​ឆក់​ទូរស័ព្ទ​ដៃ​ចំនួន​៤​នាក់ នៅ​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២២​នេះ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌ​៧​មក​រា ចាប់ខ្លួន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ​ពាក់ព័ន្ធ​ពី​បទ «​លួច​មាន​ស្ថាន​ទម្ងន់ទោស​» ។

សេចក្តីរាយការណ៍​បន្ត​ថា មុខសញ្ញា​ទាំង​៤​នាក់​នោះ រួម​មាន​៖ ១- ឈ្មោះ ស៊ឹ​ម តុលា ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មុខរបរ​ដឹក​អីវ៉ាន់ Online មាន​ទីលំនៅ​ផ្ទះ​ជួល ផ្លូវលំ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ រាជ​ធានី​​ភ្នំពេញ ។ ២- ឈ្មោះ សេង សំណាង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ ដឹក​អីវ៉ាន់ Online ស្នាក់​នៅផ្ទះ​ជួល ផ្លូវលំ ភូមិ​៩ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។ ៣- ឈ្មោះ តាំង ជុង​ថេ​ង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​ដឹក​អីវ៉ាន់ Online ស្នាក់​នៅផ្ទះ​លេខ​១៤៣Eo ផ្លូវ​១៦៦ សង្កាត់​អូរ​ឬ​ស្សី​២ ខណ្ឌ​៧ មក​រា រាជធានី​ភ្នំពេញ ។ និង​៤- ឈ្មោះ អស់ វី​រៈ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់​នៅផ្ទះ​លេខ​១ ផ្លូវ​២៣១ សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌ​ទួល​គោក រាជធានី​ភ្នំពេញ ។

សូម​ជម្រាប​ថា កាលពី​វេ​ល​ម៉ោង​៥​និង​៤០​នាទី​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០២២ មាន​ករណី​ចោរឆក់​ទូរស័ព្ទ​ដៃ​នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៧៥Eo ផ្លូវ​លេខ​១០៧ ស្ថិត​ក្នុងភូមិ​៦ សង្កាត់​អូរ​ឬ​ស្សី​៣ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ បង្ក​ដោយ​ឡើង​ជនល្មើស​មាន​គ្នា​៥ នាក់ មធ្យោបាយ​ធ្វើ​សកម្មភាព​ម៉ូតូ​៣​គ្រឿង ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ លី សុធា​រី ភេទ​ស្រី អាយុ​២៦​ឆ្នាំ ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​ដល់​សមត្ថកិច្ច ដែល​បើ​តាម​ពាក្យបណ្តឹង​នោះ បាន​បញ្ជាក់​ថា មុន​កើតហេតុ គាត់ (​ជន​រង​គ្រោះ​) បាន​ដើរ​ចេញពីផ្ទះ ដើម្បី​រង់ចាំ​ម៉ូតូ​កង់​បី​ជិះ​ទៅ​ផ្សារ ដោយ​ដៃ​កំពុង​កាន់​ទូរស័ព្ទ​មើលចុះ​មើល​ឡើង ពេល​នោះ​ស្រាប់តែ​មាន​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មក​អែប រួច​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​ពី​ដៃ​គាត់​ទៅ ហើយ​គាត់​ក៏​បាន​ស្រែ​កថា «​ចោរ​ៗ» ធ្វើ​ឲ្យ​ជនសង្ស័យ​ទាំង​២​នាក់ ភ័យ​ស្លន់ស្លោ​ក៏​បាន​ជិះ​ម៉ូតូ​ទៅ​បុក​ម៉ូតូ​កង់​បី បណ្តាល​ឲ្យ​ដួល​តែ​ម្តង ទើប​ប្រជាពលរដ្ឋ និង​អ្នកដំណើរ រួម​ទាំង​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន មក​ដល់​ជួយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ និង​នាំ​យក​ទៅ​សួរ​ចម្លើយ​ភ្លាម​ៗ រហូត​មានការ​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​បក្ស​៣​នាក់​ទៀត ក្នុង​ថ្ងៃ​តែ​មួយ ដែល​ពួក​គេ​សុទ្ធតែ​ជា​យុវជន​វ័យក្មេង (​ទំពាំង​ស្នង​ឬ​ស្សី​) បាន​ក្លាយជា​ជនល្មើស ប្រព្រឹត្ត​នូវ​អំពើ​ឆក់​ទូរស័ព្ទ​ដៃ​តាម​ផ្លូវ​សាធារណៈ​បែប​នេះ ។

ហើយ​បើ​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ ប្រហាក់ប្រហែល​គ្នា​ថា មូលហេតុ​បណ្តាល​ឲ្យ​ពួក​គេ​បាត់បង់​ចោលការ​សិក្សា និង​មុខរបរ​សុច្ចរិត​ប្រចាំ​ថ្ងៃ គឺ​មក​ពី​សេពគប់​មិត្តភក្តិ​មិនល្អ និង ប្រព្រឹត្ត​ល្បែងស៊ីសង​គ្រប់​ប្រភេទ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ