ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួសចិត្ត ! ខ្លួន​ជា​ស្រី​វ័យក្មេង​ហើយ​ស្រស់​ស្អាត​ទៀត មិន​គួរ​ណា​…

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ស្រស់​ស្អាត​ម្នាក់​បាន​បាន​រថយន្ត​ស៊េរី​ទំនើប​យ៉ាង​លឿន​ទាំង​ខ្លួនឯង​ស្រវឹង​ជោក​រេ​ចង្កូត​ឡើង​ទៅ​លើ​ចិញ្ចើម​ផ្លូវ និង​ជ្រុល​ចង្កូត​ទៅ​បុក​របង​ …

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ស្រស់​ស្អាត​ម្នាក់​បាន​បាន​រថយន្ត​ស៊េរី​ទំនើប​យ៉ាង​លឿន​ទាំង​ខ្លួនឯង​ស្រវឹង​ជោក​រេ​ចង្កូត​ឡើង​ទៅ​លើ​ចិញ្ចើម​ផ្លូវ និង​ជ្រុល​ចង្កូត​ទៅ​បុក​របង​ស្ថានទូត​ចិន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ១​និង ៤៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០១៦ នៅ​ចំណុច​រោង​ផ្នែក​ខាងលិច​ស្ថានទូត​ចិន ផ្លូវ​លេខ​១៧៣ សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌចំការមន ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​ម៉ាក​កាម​រី​ហា​យ​ប្រ៊ី​ជ ព៌​ណ​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2Q-3117 បើកបរ​ដោយ​នារី​វ័យក្មេង​ម្នាក់​ក្នុង​សភាព​ស្រវឹង​ជោក​បាន​បើក​ក្នុង​ល្បឿន​យ៉ាង​លឿន​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មក​ដល់​ក៏​កន្លែង​កើតហេតុ​ក៏​រេ​ចង្កូត​ឡើង​លើ​ចិញ្ចើម​ផ្លូវ​បុ​រក​រះ​បង្គោល​ចិញ្ចើម​ផ្លូវ​បាក់​អស់​៤​ដើម នឹង​បុក​ផ្ទប់​របង​ជញ្ជាំង​ស្ថានទូត​ចិន​ជាប់​ទៅ​មុខ​លែង​រួច​តែ​ម្តង ។ ក្រោយ​ពេល​កើតហេតុ​ភ្លាម​ៗ​ស្រាប់តែ​មាន​រថយន្ត​១​គ្រឿង​ទៀត​ដែល​បើកបរ​ដោយ​បុរស​ម្នាក់​បម្រុង​នឹង​ដឹក​នារី​វ័យក្មេង​រូប​នោះ​រំដោះ​ចេញពី​កន្លែង​កើតហេតុ តែ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​ទាន់ និង​ឃាត់​ទុក​ដើម្បី​ធ្វើការ​ដោះស្រាយ​តាម​ច្បាប់ ។

ប្រភព​បន្ត​ទៀត​ថា នេះ​សំណាង​ហើយ​ដែល​មិន​បណ្តាល​ឲ្យ​មាន​មនុស្ស​ណា​ម្នាក់​រងគ្រោះថ្នាក់ ដោយ​គ្រាន់តែ​ធ្វើ​រថយន្ត​បង្ក​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ បាក់​អស់​បង្គោល​លើ​ចិញ្ចើម​ផ្លូវ​អស់​ចំនួន​៤​ដើម​ប៉ុណ្ណោះ ម្យ៉ាងទៀត​ខ្លួន​ជា​ស្រី​ហើយ​នៅ​វ័យក្មេង​​ហើយ​ស្រស់​ស្អាត​ទៀត​ មិន​គួរ​ណា​ដើរ​លេង​ផឹកស៊ី​ស្រវឹង​រហូត​បាត់បង់​ម្ចាស់​ការ និង​បើករថយន្ត​បង្ក​គ្រោះថ្នាក់​បែប​នេះ​សោះ ។

ក្រោយ​ពេល​កើតហេតុ​រថយន្ត​បង្ករ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​យក​រថយន្ត​មក​ស្ទូច​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​ជា​បន្ត​ទៅ​ទៀត ៕