ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានភាពភ្ញៀវទេសចរ វិលត្រទ្បប់ពេញលេញ ទៅរក​ស្ថានភាព មុនពេលផ្ទុះកូវីដ១៩ វិញហើយ​

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកបណ្ឌិត ថោង ខុន បានឲ្យដឹងថា ស្ថានភាពភ្ញៀវទេសចរផ្ទៃក្នុង នាចុងសប្តាហ៍ ថ្ងៃទី១៤ -១៥…

រាជធានីភ្នំភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកបណ្ឌិត ថោង ខុន បានឲ្យដឹងថា ស្ថានភាពភ្ញៀវទេសចរផ្ទៃក្នុង នាចុងសប្តាហ៍ ថ្ងៃទី១៤ -១៥ ខែឧសភា ឆ្នាំ២០២២ បានបង្ហាញថា ទេសចរណ៍ផ្ទៃក្នុង បានវិលត្រទ្បប់ពេញលេញ ទៅរកស្ថានភាពមុនពេលផ្ទុះកូវីដ១៩ នៅឆ្នាំ២០១៩ វិញហើយ។

របាយការណ៍ក្រសួងទេសចរណ៍ បានឲ្យដឹងថា ភ្ញៀវទេសចរផ្ទៃក្នុង នាចុងសប្តាហ៍ថ្ងៃទី១៤-១៥ ខែឧសភា ដែលត្រូវនឹងថ្ងៃបុណ្យជាតិផង គឺ​ស្ថានភាពភ្ញៀវទេសចរ នៅទូទាំងប្រទេស​ សរុបមានចំនួន ៣៩០.៦០៩ នាក់ ក្នុងនោះ ភ្ញៀវទេសចរជាតិ ចំនួន ៣៧២.៥៣៧ នាក់ ភ្ញៀវបរទេសផ្ទៃក្នុង ១៨.០៧២ នាក់។

ចំណែកគោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ខេត្តព្រះសីហនុទទួលបានចំនួន ១១០.៩៨៩ នាក់, រាជធានីភ្នំពេញ ៤០.២៩៨ នាក់,ខេត្តបាត់ដំបង ៣៦.១១០ នាក់, ខេត្តកែប ៣៥.៥០០ នាក់, ខេត្តកំពត ៣២.២៧៩ នាក់, ខេត្តសៀមរាប ៣២.០៥៧ នាក់, ខេត្តកំពង់ស្ពឺ ១៦.៦៨៨ នាក់។

ជាការកត់សម្គាល់ កាលពីចុងសប្តាហ៍មុននេះ គឺជាថ្ងៃឈប់សម្រាកនៃព្រះរាជពិធីបុណ្យចម្រើន​ព្រះជន្ម ព្រះករុណា ព្រះមហាក្សត្រ នាថ្ងៃសៅរ៍ ទី១៤ឧសភា និងពិធីបុណ្យពិសាខបូជា ត្រូវនឹងថ្ងៃអាទិត្យ ទី១៥ ខែឧសភា ដែលជាពិធីបុណ្យសាសនាដ៏សំខាន់ សម្រាប់កម្ពុជា និងសម្រាប់បណ្តាប្រទេសពុទ្ធសាសនាផ្សេងទៀត។

របាយការណ៍បញ្ជាក់ថា តួលេខភ្ញៀវទេសចរខាងលើនេះ មានការកើនឡើងប្រមាណ ៣០,២៥% ធៀបនឹងចុងសប្តាហ៍កន្លងមក។ ក្រៅពីគោលដៅទេសចរណ៍សំខាន់ៗ បងប្អូនប្រជាពលរដ្ឋ​ជាច្រើន​ផ្សេងទៀត បានធ្វើដំណើរទៅប្រារព្ធពិធីបុណ្យពិសាខបូជា នៅតាមទីវត្តអារាម នាថ្ងៃអាទិត្យនេះផងដែរ។

ទន្ទឹមនោះរដ្ឋបាលមូលដ្ឋាននៅថ្នាក់ខេត្ត និងស្រុកមួយចំនួន បានរៀបចំឲ្យមានជាក្បួនដង្ហែតាម​លំនាំពុទ្ធសាសនានៃពិធីបុណ្យពិសាខបូជា ខណៈនៅខេត្តព្រះសីហនុ ក៏បានរៀបចំកម្មវិធី​តាំងពិព័រណ៌ និងប្រកួតធ្វើម្ហូបអាហារ និងភេសជ្ជៈ ដែលបានទាក់ទាញអ្នកចូលរួមជាច្រើននាក់ថែមទៀត។

លោករដ្ឋមន្ត្រី ថោង ខុន បានឲ្យដឹង​រថា ជាមួយតួលេខខាងលើ នេះជាសប្តាហ៍ទី៤ជាប់គ្នា ដែលចរន្តភ្ញៀវទេសចរហក់ឡើងដល់ជាង ៣០ ម៉ឺននាក់ បន្ទាប់ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ខណៈដែលថ្ងៃអាទិត្យនេះ ជាថ្ងៃទី៨ជាប់គ្នា ដែលកម្ពុជា ពុំមានអ្នកឆ្លងជំងឺកូវីដ-១៩។

ទន្ទឹមនឹងនេះ ចរន្តភ្ញៀវជាង ៣០ម៉ឺននាក់រយៈពេល ៤សប្តាហ៍ជាប់គ្នានេះ ក៏បង្ហាញឲ្យឃើញថា ចរន្តភ្ញៀវទេសចរផ្ទៃក្នុង បានវិលទៅត្រលប់ពេញលេញទៅរកស្ថានភាពមុនពេលផ្ទះកូវីដ-១៩ នៅឆ្នាំ២០១៩ ផងដែរ៕ សុខ សារ៉ាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ