ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ុ​យ​អែ​ត​នឹង​បញ្ជូន​អ្នកការទូត​ទៅ​ចរចា ក្រោយ​តួ​ក​គី​ជំទាស់​​ការ​ចូល​ជា​សមាជិក​អង្គការ​ណា​តូ

1 ឆ្នាំ មុន

ស៊ុយអែត ៖ ស៊ុ​យ​អែ​ត​នឹង​បញ្ជូន​អ្នកការទូត​របស់​ខ្លួន​ទៅ​កាន់​ប្រទេស​តួ​ក​គី​ដើម្បី​ព្យាយាម​ឈ្នះ​លើ​

ស៊ុយអែត ៖ ស៊ុ​យ​អែ​ត​នឹង​បញ្ជូន​អ្នកការទូត​របស់​ខ្លួន​ទៅ​កាន់​ប្រទេស​តួ​ក​គី​ដើម្បី​ព្យាយាម​ឈ្នះ​លើ​ការ​ជំទាស់​របស់​តួ​ក​គី​ ចំពោះ​ផែនការ​របស់​ស៊ុ​យ​អែ​ត​ក្នុង​ការ​ចូលរួម​អង្គការ​ណា​តូ​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​ស៊ុ​យ​អែ​ត​លោក Peter Hultqvist​។

គណបក្ស​ប្រជាធិបតេយ្យ​សង្គម​ដែល​កំពុង​កាន់​អំណាច​នៅ​ស៊ុ​យ​អែ​ត កាលពី​ថ្ងៃអាទិត្យ​ ទី​​​​១៥ ឧសភា ម្សិលមិញ​នេះ​បាន​ប្រកាស​គាំទ្រ​ឲ្យ​ស៊ុ​យ​អែ​ត​ចូល​អង្គការ​ណា​តូ និង​សង្គម​ថា​ទទួល​បានការ​ចូល​អង្គការ​ណា​បាន​ឆាប់រហ័ស បន្ទាប់​ពី​មានការ​ឈ្លានពាន​របស់​រុ​ស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​។

ចំណែក​ហ្វាំ​ង​ឡង់​ក៏​បាន​ប្រកាស​ថា​ខ្លួន​នឹង​ដាក់​ពាក្យសុំ​ចូល​អង្គការ​ណា​តូ​ផង​ដែរ​។

ទោះ​យ៉ាងណា ប្រទេស​តួ​ក​គី​បាន​ធ្វើ​ឲ្យ​សម្ព័ន្ធមិត្ត​ណា​តូ​មានការ​ភ្ញាក់ផ្អើល​នៅ​ពេល​តួ​ក​គី​និយាយ​ថា ខ្ញុំ​នឹង​មិន​ពិនិត្យ​មើល​ការ​ដាក់​ពាក្យ​របស់​ស៊ុ​យ​អែ​ត និង​ហ្វាំ​ង​ឡង់​ជា​វិជ្ជមាន​ឡើយ ដោយ​ប្រធានាធិបតី​តួ​ក​គី​លោក Recep Tayyip Erdogan បាន​និយាយ​ថា​បណ្តាល​ប្រទេស​នៅ​អ៊ឺ​រ៉ុ​ប​ខាងជើង​គឺជា​កន្លែង​ស្នាក់​អាស្រ័យ​របស់​អង្គការ​ភេរវ​ករ​។

រដ្ឋមន្ត្រី​ការពារ​ជាតិ​ស៊ុ​យ​អែ​ត​ថ្លែងប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ SVT ដូច្នេះ​ថា «យើង​នឹង​បញ្ជូន​ក្រុម​អ្នកការទូត​ទៅ​ធ្វើការ​ពិភាក្សា​គ្នា និង​ចរចារ​ជាមួយនឹង​តួ​ក​គី ដូច្នេះ​យើង​អាច​ឃើញ​ពី​របៀប​ដោះស្រាយ និង​អ្វី​ដែល​ជា​ការ​ពិត​»​។

តួ​ក​គី​និយាយ​ថា ខ្លួន​ចង់អោយ​បណ្តាល​ប្រទេស​ន័​រ​ឌី​ក (Nordic countries) ប​ញ្ឍ​ប់​ការ​គាំទ្រ​ដល់​ក្រុម​សកម្មប្រយុទ្ធ Kurdish ដែល​មាន​វត្ត​មាននៅ​ក្នុង​ទឹកដី​របស់​ពួក​គេ និង​ដក​បម្រាម​លើ​ការ​លក់​អា​វុ​.​ធ​មួយ​ចំនួន​ដល់​ប្រទេស​តួ​ក​គី​។

ចំណែក​អង្គការ​ណា​តូ និង​សហរដ្ឋអាមេរិក​វិញ​បាន​និយាយ​ថា​ពួក​គេ​មាន​ទំនុកចិត្ត​ថា តួ​ក​គី​នឹង​មិន​ប្រកាន់​ចំពោះ​ការ​ចូល​ជា​សមាជិក​អង្គការ​ណា​តូ​របស់​ហ្វាំ​ង​ឡង់ និង​ស៊ុ​យ​អែ​ត​ឡើយ​។

រាល់​ការ​សម្រេចចិត្ត​លើ​ការ​ទទួលយក​សមាជិក​ថ្មី​របស់​អង្គការ​ណា​តូ​តម្រូវ​ឲ្យ​មានការ​យល់ព្រម​ពី​ប្រទេស​សមាជិក​ទាំងអស់ ៣០ និង​សភា​របស់​ប្រទេស​ទាំងនោះ ប៉ុន្តែ​អ្នកការទូត​និយាយ​ថា ប្រធានាធិបតី​តួ​ក​គី​នឹង​រង​សម្ពាធ ខណៈ​ដែល​ប្រទេស​ហ្វាំ​ង​ឡង់ និង​ស៊ុ​យ​អែ​ត​នឹង​ពង្រឹង​អង្គការ​ណា​តូ​យ៉ាង​ខ្លាំង​នៅ​សមុទ្រ​បាល់​ទិ​ក (Baltic Sea)​។

អគ្គលេខាធិការ​អង្គការ​ណា​តូ​លោក Jens Stoltenberg និយាយ​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​ថា «ខ្ញុំ​មាន​ជំនឿ​ចិត្ត​ថា យើង​នឹង​អាច​ដោះស្រាយ​កង្វល់​របស់​តួ​ក​គី​បាន​ដែល​មិន​ពន្យារពេល​ការ​ចូល​ជា​សមាជិក»៕ (​យោង​តាម​ប្រភព​៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ