ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេដ្ឋកិច្ច​របស់​ប្រទេស​សិង្ហ​បុរី​នឹង​បន្ត​អន់​ថយ​ក្នុង​ឆ្នាំ​2017

7 ឆ្នាំ មុន

ប្រទេស​សិង្ហ​បុរី ៖ ធនាគារជាតិ​សិង្ហ​បុរី​ឲ្យ​ដឹង​ថា សេដ្ឋកិច្ច​ដែល​ពឹងផ្អែក​លើ​ការ​ធ្វើ​ពាណិជ្ជកម្ម​របស់​ប្រទេស​នេះ​នឹង​ជួប​ប្រទះ​ភាព​អន់​ថយ ហើយ​ត្រូវ​បាន​ព្យាករណ៍​ថា នឹង​មិន​កើនឡើង​ច្រើន​នោះ​ទេ​សម្រាប់​ឆ្នាំ​ក្រោយ ។

ប្រទេស​សិង្ហ​បុរី ៖ ធនាគារជាតិ​សិង្ហ​បុរី​ឲ្យ​ដឹង​ថា សេដ្ឋកិច្ច​ដែល​ពឹងផ្អែក​លើ​ការ​ធ្វើ​ពាណិជ្ជកម្ម​របស់​ប្រទេស​នេះ​នឹង​ជួប​ប្រទះ​ភាព​អន់​ថយ ហើយ​ត្រូវ​បាន​ព្យាករណ៍​ថា នឹង​មិន​កើនឡើង​ច្រើន​នោះ​ទេ​សម្រាប់​ឆ្នាំ​ក្រោយ ។

សេដ្ឋកិច្ច​សកលលោក ត្រូវ​បាន​គេ​គិត​ថា នឹង​លូតលាស់​ក្នុង​ល្បឿន​ថេរ និង​មធ្យម​ក្នុង​ឆ្នាំ​២០១៧ ហើយ​រួម​ជាមួយ​គ្នា​នោះ​ដែរ តម្រូវការ​នឹង​បន្ត​មាន​ភាព​មិន​ស្មើគ្នា​ក្នុង​ទីផ្សារ​នាំ​ចេញ​របស់​ប្រទេស​សិង្ហ​បុរី ។ អាជ្ញាធរ​រូបិយ​វត្ថុ​សិង្ហ​បុរី (MAS) បាន​និយាយ​ក្នុង​របាយការណ៍​ម៉ាក្រូសេដ្ឋកិច្ច​របស់​ពួក​គេ​កាលពី​ថ្ងៃ​អង្គារ​កន្លង​មក​ថា មាន​ន័យ​ថា វិស័យ​ដែល​ទាក់ទង​នឹង​ពាណិជ្ជកម្ម​នឹង​បន្ត​ជួប​ការ​លំបាក ។

ខាងលើ​នេះ​ថែម​ទាំង​ត្រូវ​បាន​រួម​ផ្សំ​ជាមួយ​វិស័យ​មួយ​ចំនួន​ដូច​ជា ប្រេង​និង​ឧស្ម័ន ឧបករណ៍​ចម្លង​អគ្គិសនី និង​សេវាកម្ម​ដឹក​ជញ្ជូន​ផង​ដែរ ដែល​កំពុង​តែ​អភិវឌ្ឍន៍ ។

MAS បន្ថែម​ថា ការ​ព្យាករ​ថា​នឹង​មាន​ភាព​អន់​ថយ​នៃ​ពាណិជ្ជកម្ម មាន​ន័យ​ថា ការ​លូតលាស់​របស់​ប្រទេស​ក្នុង​ឆ្នាំ​២០១៧ នឹង​ត្រូវ​ពឹងផ្អែក​យ៉ាង​ខ្លាំង​ទៅ​លើ​វិស័យ​ក្នុងស្រុក និង​សេវាកម្ម ។

ធនាគារជាតិ​ក៏​បាន​និយាយ​ដែរ​ថា ស្មារតី​របស់​អាជីវករ​នៅ​បន្ត​ស្ថិត​ក្នុង​ភាព​អវិជ្ជមាន ជា​ពិសេស ក្នុង​ចំណោម​សហគ្រាស​ធុន​តូច និង​មធ្យម ។

MAS និយាយ​ថា ៖ « សេដ្ឋកិច្ច​ក្នុងស្រុក​បាន​ជួប​ប្រទះ​នឹង​ភាព​អន់​ថយ​តាំងពី​របាយការណ៍​មុន​មក​ម្ល៉េះ ។ ការ​លូតលាស់​ភាគច្រើន​ធ្លាក់​ចុះ​បន្តិច​ក្នុង​ត្រីមាស​ទី​២ ហើយ​ក៏​កាន់តែ​ធ្លាក់​ចុះ​ថែម​ទៀត​ក្នុង​ត្រីមាស​ទី​៣ » ។

ធនាគារជាតិ​កត់សម្គាល់​ថា ជា​មធ្យម GDP បាន​ធ្លាក់​ចុះ​២% ពី​ត្រីមាស​មួយ​ទៅ​ត្រីមាស​មួយទៀត​ក្នុង​ឆមាស​ដំបូង ដែល​ធ្លាក់​ពី​កំណើន​ជា​មធ្យម​ប្រមាណ​៣,២% ក្នុង​ត្រីមាស​មុន​ៗ ។

របាយការណ៍​ខាងលើ ក៏​បាន​កត់​សម្គាល់ថា ការ​លូតលាស់​របស់​ពិភពលោក ត្រូវ​បាន​ព្យាករណ៍​ថា នឹង​ស្មើ​៣,៧%​ក្នុងឆ្នាំនេះ ហើយនឹង​កើនឡើង​បន្តិច​មក​ស្មើ​៣,៨%​ក្នុង​ឆ្នាំ​ក្រោយ ដោយសារ​ការ​វិនិយោគ​អាជីវកម្ម​ក្នុង​សេដ្ឋកិច្ច​ធំ​ៗ​នៅ​បន្ត​អន់​ថយ ព្រោះតែ​មានការ​កើនឡើង​នៃ​ភាព​មិន​ច្បាស់លាស់​ផ្នែក​សេដ្ឋកិច្ច ។

MAS បន្ត​ថា ការ​ព្យាករ​សម្រាប់​ទ្វីបអាស៊ី គឺ​មាន​ស្ថិរភាព​នៅឡើយ ប៉ុន្តែ​តិច​ជាង​ការ​គិត​ទុក​មុន បើ​ធៀប​នឹង​រយៈពេល​មុន​មាន​វិបត្តិ​ហិរញ្ញវត្ថុ​កន្លង​មក ៕