ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​ចាប់​អ្នកលក់​គុយទាវ​ម្នាក់​ដល់​ព្រះ​សីហនុ ពាក់​ព័ន្ធ​រឿង​ប្រាក់​ជិត​១០​ម៉ឺន​ដុល្លារ

1 ឆ្នាំ មុន
  • ភ្នំពេញ

កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ នា​វេលា​រសៀល​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០២២​នេះ បាន​ចាប់​អ្នកលក់​គុយទាវ​ម្នាក់​បញ្ជូន​ទៅ

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ នា​វេលា​រសៀល​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០២២​នេះ បាន​ចាប់​អ្នកលក់​គុយទាវ​ម្នាក់​បញ្ជូន​ទៅ​តុលាការ ដែល​បុរស​ជា​អ្នកលក់​គុយទាវ​រូប​នោះ បាន​ជាប់​ពាក់​ពន្ធ​ពី​បទ «​រំ​លោ​.​ភលើ​ទំនុកចិត្ត​» លើ​ទឹកប្រាក់​ប្រមាណ​ជិត​១០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។

ជនសង្ស័យ​ខាងលើ​នេះ​មានឈ្មោះ សួ ឈុ​ន​ឡេ​ង ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​លក់​គុយទាវ មាន​ទីលំនៅ​ផ្ទះ​លេខ​៣៣៧ ផ្លូវលំ ស្ថិត​ក្នុងភូមិ​អន្លង់​ក្ងាន សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ការ​ចាប់​បញ្ជូន​ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ គឺជា​ការ​អនុវត្ត​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់​លោក សឿង ចរិយា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ។ តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ឈ្មោះ សួ ឈុ​ន​ឡេ​ង បាន​ដាក់​ឲ្យ​ជន​ត្រូវ​ចោទ ស្ថិត​ក្រោម​ការ​ពិនិត្យ​ពី​បទ «​រំលោភ​.​លើ​ទំនុកចិត្ត​» ដែល​ជន​នេះ​បាន​ប្រព្រឹត្ត​នៅ​ចំណុច​រាជធានី​ភ្នំពេញ ក្នុង​អំឡុង​ឆ្នាំ​២០១៩ តាម​បញ្ញា​ត្តិ​មាត្រា ៣៩១ និង មាត្រា ៣៩២ នៃ​ក្រមព្រហ្មទណ្ឌ ។

បើ​តាម​អង្គហេតុ​នៃ​ការ​ចាប់ខ្លួន​ជនសង្ស័យ ត្រូវ​បាន​ប្រភព​ព័ត៌មាន​បង្ហើប​ឲ្យ​ដឹង​ថា ក្នុង​អំឡុង​ឆ្នាំ​២០១៩ ឈ្មោះ សួ ឈុ​ន​ឡេ​ង បាន​ខ្ចីប្រាក់​ពី​អ្នក​ដទៃ​ជា​បន្តបន្ទាប់​ប្រមាណ​ជាង​៩​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​យក​ទៅ​ពង្រីក​មុខរបរ​រកស៊ី ។ បន្ទាប់​មក មុខរបរ​ទាំងឡាយ​នោះ មិន​សមប្រកប ក៏​បាន​ផ្លាស់​ប្តូរ​បើកហាង​លក់​គុយទាវ​វិញ ប៉ុន្តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ ប្រទេស​កម្ពុជា​ក៏​ដូច​ជា​ពិភពលោក​បាន​ជួប​នូវ​វិបត្តិ​ជំងឺ​រាតត្បាត​កូ​វី​ដ​.១៩ ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ធ្លាក់​ដុនដាប រក​ចំណូល​មិន​បាន​សង​ទៅ​ម្ចាស់​ប្រាក់ ក៏​បង្ខំចិត្ត​រត់គេច​ខ្លួន​ទៅ​ក្រុងព្រះសីហនុ ទើប​មាន​ដីកា​តាម​ចាប់ខ្លួន​យ៉ាង​ដូច្នេះ​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ