ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជានេសាទ៣៤​នាក់​ស្ម័គ្រចិត្ត​ប្រគល់​ស្បៃ​មង​ខុស​ច្បា​ប់​ជាង១ម៉ឺន​ម៉ែត្រ​

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបា​ត់ដំបង​ ៖ ស្រប​ពេល​ដែល​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចុះ​បង្រ្កាប​បទល្មើស​នេសាទ​ចំនួន០២​កន្លែងក្នុងទឹក​ដី ឃុំ​កោះជីវាំង ស្រុក​ឯកភ្នំ កាលពីថ្ងៃ​ទី​១៤ ឧសភា ស្រាប់តែ​មាន​ប្រជា​នេសាទ​ចំនួន៣៤នាក់​នៅ​តំបន់​នោះ​ដែរ​ បាន​នាំគ្នា​យក​ឧប​ក​រណ៍​នេសាទ​ល្មើស​ច្បាប់ (ស្បៃ​មង)…

ខេត្តបា​ត់ដំបង​ ៖ ស្រប​ពេល​ដែល​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចុះ​បង្រ្កាប​បទល្មើស​នេសាទ​ចំនួន០២​កន្លែងក្នុងទឹក​ដី ឃុំ​កោះជីវាំង ស្រុក​ឯកភ្នំ កាលពីថ្ងៃ​ទី​១៤ ឧសភា ស្រាប់តែ​មាន​ប្រជា​នេសាទ​ចំនួន៣៤នាក់​នៅ​តំបន់​នោះ​ដែរ​ បាន​នាំគ្នា​យក​ឧប​ក​រណ៍​នេសាទ​ល្មើស​ច្បាប់ (ស្បៃ​មង) ប្រវែង​ជាង០១ម៉ឺន​ម៉ែត្រ មក​ប្រគល់​ជូន​ដល់​ស្នាក់​ការ​ជល​ផល​ប្រចាំ​តំបន់​នោះ ដោយស្ម័គ្រចិត្ត ​។

សេចក្ដី​រា​យ​កា​រណ៏​បាន​ឲ្យដឹង​ថា ដំបូង​ឡើយ ​កម្លាំង​ចម្រុះ​ដឹកនាំ​ដោយ​មន្រ្តី​ជលផល​បាន​ចុះ​បង្រ្កាប​បទល្មើស​នេសាទ​ខុសច្បាប់​ចំនួន០២គោលដៅ នៅ​ចំណុច​អតីត​ឡូ​ត៍លេខ១ ក្នុង​ភូមិ​ក្បាល​តោល ឃុំ​កោះជីវាំង ដោយ​រឹបអូស​ឧប​ក​រណ៍​នេសាទ​បាន​មួយ​ចំនួន​ ។ ឧប​ក​រណ៏​ល្មើស​ច្បាប់​ទាំងនោះ​មានសាច់​ស្បៃ​មុង​ក្រឡា​ញឹក​ប្រវែង៧៥០ម៉ែត្រ លូ​ស្បៃ​មុង​ចំនួន០៨មាត់ ឡុក​ដាក់​ត្រី​ចំនួន០៣ បង្គោល​ចំនួន១៥០ដើម និង​កូន​ត្រី​មួយចំនួន​ត្រូវ​បាន​ប្រលែង​ចូល​ទឹក​វិញ​ ។

ប៉ុន្តែ​របាយ​កា​រណ៍​ខាងលើ​នេះ មិនបាន​បង្ហាញ​ឈ្មោះ ម្ចាស់​បទល្មើស​នេសាទ​ខុសច្បាប់ ដែល​ត្រូវ​រឹបអូស​នោះ​ទេ​។ ដោយឡែក ​នៅ​ថ្ងៃ​ដដែល​នេះ ក្រោយពី​កម្លាំង​ចម្រុះ​ចុះ​បង្រ្កាប​បទល្មើស​ខាង​លើ ក៏​មាន​ប្រជា​នេសាទ​ចំនួន៣៤នាក់ បាន​នាំ​យក​ឧប​ក​រណ៏​នេសាទ​ល្មើសច្បាប់(សាច់​មង​ក្រឡា​ញឹក)មក​ប្រគល់​ជូន​មន្រ្តី​ជលផល​ដល់​ស្នាក់​ការ​នៅ​ក្បាល​តោលជាបន្តបន្ទាប់​។

បើ​តាម​របាយ​កា​រណ៏​ដដែល​បាន​បញ្ជាក់​ថា ឧប​ក​រណ៏​ល្មើសច្បាប់​ដែល​ប្រជា​នេសាទ​នាំគ្នា​ដឹក​យក​​មក​ប្រគល់​ជូន​ដោយស្ម័គ្រចិត្ត​ដល់​មន្រ្តី​ជលផល​នោះ មានសាច់​មង​ក្រឡា​ញឹក​ប្រវែង ១០,​៦០០ម៉ែត្រ ។ សូម​រលឹក​ថា ថ្ងៃទី១៥ ឧសភា នេះ គឺជា​ថ្ងៃ​បញ្ចប់​ឪ​សានុ​វាទ នៃ​សេចក្ដីជូន​ដំណឹង ស្ដីពី «ការ​ដកហូត​ឧប​ក​រណ៏​ល្មើសច្បាប់ ក្នុង​ខេត្តបាត់ដំបង» ដែល​អាជ្ញាធរ​ខេត្ត​នេះ​បាន​ជូន​ដំណឹង​​ជា​សាធារណ កាលពី​ថ្ងៃទី០៧ មេសា ឆ្នាំ២០២២ ដោយ​ទុកឲ្យ​ប្រជា​នេសាទ ឬ ឈ្មូ​ញនេ​សា​ទល្មើស​ច្បាប់​ទាំ​ង​ឡាយ នាំ​យក​ឧប​ក​រណ៏​ល្មើសច្បាប់​ដែលខ្លួនមាន មក​ប្រគល់​ជូន​អាជ្ញាធរ​ដែនដី​ដោយ​ស្ម័គ្រ​ចិ​ត្ត​រៀ​ង​ៗ​ខ្លួន ​។ សេចក្ដីជូនដំណឹង​នេះ ត្រូវ​បាន​ទុក​ពេល​ឲ្យ​ប្រជា​នេសាទ និង ឈ្មូ​ញនេ​សា​ទ​នានា ជាង៤០ថ្ងៃ​​ ។

ប៉ុន្តែ​គិ​ត​ត្រឹម​ថ្ងៃទី ១៥ ឧសភា នេះ​គឺ​ដល់​ថ្ងៃ​ឱ​សានុ​វាទ នៃ​សេចក្ដីជូនដំណឹង​នេះ​ហើយ តែ​ការ​ប្រគល់​ជូន​នូវ​ឧប​ក​រណ៏​ល្មើសច្បាប់​របស់​ប្រជា​នេសាទ និង ពួ​ក​ឈ្មូ​ញនេ​សា​ទ​ធំៗ ហាក់​នៅ​មាន​ភាព​យឿ​ត​យ៉ាង​សម្បើម​ណាស់ ខណៈ​បទល្មើស​នេសាទ​ល្មើស​ច្បាប់​នេះ កំពុង​រីករាយ​ប៉ាយ​ពាសពេញ​បឹងទន្លេសាប​នៅ​ឡើយ ​៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ