ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងជើង​ចាត់វិធានការ​បន្ទាន់​ដើម្បី​ទប់ស្កាត់​កូ​វី​ដ ខណៈ​អ្នក​ស្លា​.​ប់​កើន​ដល់​ជិត​៥០​នាក់

1 ឆ្នាំ មុន

កូរ៉េ​ខាងជើង ៖ ប្រទេស​កូរ៉េ​ខាងជើង​បាន​និយាយ​ថា ចំនួន​អ្នក​ស្លា​.​ប់​ដោយសារ​កូ​វី​ដ​កើន​ដល់​៤២​

កូរ៉េ​ខាងជើង ៖ ប្រទេស​កូរ៉េ​ខាងជើង​បាន​និយាយ​ថា ចំនួន​អ្នក​ស្លា​.​ប់​ដោយសារ​កូ​វី​ដ​កើន​ដល់​៤២​នាក់ ខណៈ​ដែល​ការ​បិទ​ទូ​ទាំង​ប្រទេស​ឈាន​ចូល​ដល់​ថ្ងៃ​ទី ៤​ក្នុង​គោលបំណង​ដើម្បី​ទប់ស្កាត់​ការ​ផ្ទុះ​កូ​វី​ដ ១៩​។

កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ​នេះ របប​កុម្មុយនីស្ត​នេះ​បាន​ទទួលស្គាល់​ជា​លើក​ដំបូង​ពី​ការ​ផ្ទុះ​កូ​វី​ដ ១៩ និង​បាន​បញ្ជា​ឲ្យ​មានការ​បិទ​ទូ​ទាង​ប្រទេស​។ ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ KCNA បាន​និយាយ​ថា កូរ៉េ​ខាងជើង​កំពុង​ចាត់វិធានការ​ជា​បន្ទាន់​ដើម្បី​គ្រប់គ្រង​ការ​រីក​រាលដាល​នៃ​ជំងឺ​នេះ​។

KCNA ចុះ​ផ្សាយ​ថា​នៅ​ថ្ងៃអាទិត្យ​ដូច្នេះ​ថា «​គ្រប់​ខេត្ត ក្រុង និង​ស្រុក​ត្រូវ​បាន​បិទ​ទាំងស្រុង ហើយ​អង្គភាព​ការងារ អង្គភាព​ផលិត និង​អគារ​លំនៅ​ដ្ឋា​ន​ត្រូវ​បាន​បិទ​ចាប់តាំងពី​ព្រឹក​ថ្ងៃ​ទី ១២ ឧសភា និង​មានការ​ត្រួតពិនិត្យ​យ៉ាង​តឹង​រឹង​លើ​ប្រជាជន​ទាំងអស់​»​។

មេដឹកនាំ​កូរ៉េ​ខាងជើង គី​ម ជុង​អ៊ុ​ន (Kim Jong-un) បាន​និយាយ​ថា​ការ​រាតត្បាត​កូ​វី​ដ ១៩ បាន​រុញច្រាន​ប្រទេស​ឲ្យ​ធ្លាក់​ចូល​ក្នុង​ភាព​ចលាចល ហើយ​លោក​បាន​អំពាវនាវ​ឲ្យ​មានការ​ប្រយុទ្ធ​ប្រឆាំង​ដើម្បី​យកឈ្នះ​លើ​វីរុស​។

អាជ្ញាធរ​សុខា​ភិ​បាន​បាន​បង្កើត​ប៉ុស្តិ៍​ការពារ​ការ​រាតត្បាត​បន្ថែម និង​ធ្វើការ​ដឹក​ជញ្ជូន​ថ្នាំពេទ្យ​ជា​បន្ទាន់​ទៅ​កាន់​មន្ទីរពេទ្យ និង​គ្លីនិក ខណៈ​ដែល​មន្ត្រីជាន់ខ្ពស់​នៃ​របប​នេះ​បាន​បរិ​ច្ចាក​ថ្នាំ​បម្រុង​។

ប្រជាជន​កូរ៉េ​ខាងជើង​យ៉ាងតិច ២៩៦.១៨០​នាក់​មាន​ចេញ​រោគ​សញ្ញា​គ្រុន និង​មនុស្ស​ជាង ១៥​នាក់​បន្ថែម​បាន​ស្លា​.​ប់​គិត​ត្រឹម​ថ្ងៃអាទិត្យ​។

អ្នកជំនាញ​និយាយ​ថា កូរ៉េ​ខាងជើង​ទំនងជា​ខ្វះ​សមត្ថភាព​ដើម្បី​ធ្វើតេស្ត​លើ​អ្នកជំងឺ​រាប់​ពាន់​នាក់​ដែល​មាន​រោគ​សញ្ញា​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​មិន​បាន​រាយការណ៍​ពី​ចំនួន​ករណី​សង្ស័យ​ដែល​អាច​មាន​កូ​វី​ដ ១៩​នោះ​ទេ​៕ (​យោង​តាម​ប្រភព​៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ