ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​របស់​អ្នក​ឆ្លាត​ជាង​មុន​គ្រាន់តែ​ធ្វើ​រឿង​ទាំងនេះ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កុមារ​អាច​រៀនសូត្រ​បាន​ច្រើន​យ៉ាង​តាម​រយៈ​ការ​រស់នៅ​ប្រចាំ​ថ្ងៃ ហើយ​មាន​វិធី ១០ យ៉ាង​ដែល​អាច​ជួយ​កូន​របស់​អ្នក​ឱ្យ​ក្លាយជា​មនុស្ស​ឆ្លាត​បាន ៖ ១. សម្រាក ៖…

រាជធានី​ភ្នំពេញ ៖ កុមារ​អាច​រៀនសូត្រ​បាន​ច្រើន​យ៉ាង​តាម​រយៈ​ការ​រស់នៅ​ប្រចាំ​ថ្ងៃ ហើយ​មាន​វិធី ១០ យ៉ាង​ដែល​អាច​ជួយ​កូន​របស់​អ្នក​ឱ្យ​ក្លាយជា​មនុស្ស​ឆ្លាត​បាន ៖

១. សម្រាក ៖ វា​ចាំបាច់​ណាស់​ដែល​កុមារ​ទទួល​បានការ​សម្រាក​ត្រឹមត្រូវ ។ អនុវត្ត​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​កុមារ យ៉ាង​ហោច​ណាស់​ប្រាំបី​ម៉ោង​ក្នុង​មួយ​យប់ ។ ការ​គេង​គ្រប់គ្រាន់​ធ្វើ​ឱ្យ​កូន​អ្នកមាន​អាកប្បកិរិយា​សប្បាយចិត្ត​ជាង​មុន ។

២. ធ្វើ​លំ​ហាត់ប្រាណ​ខួរក្បាល ៖ ខួរក្បាល​របស់​កូន​អ្នក គឺ​ដូច​ជា​អេ​ប៉ុង​ដែល​ត្រៀម​រួច​ជា​ស្រេច​ដើម្បី​ស្រូប​យក​អ្វី​គ្រប់យ៉ាង​ដែល​វា​ជួប​ប្រទះ ។ ហ្គេ​ម​ដែល​សម​ស្រប​តាម​អាយុ​អាច​ជួយ​ជំរុញ​ចិត្ត​របស់​គេ និង​អភិវឌ្ឍ​ជំនាញ ។ ហ្គេ​ម​ផ្គុំ​រូប និង​អុក ជាដើម គឺ​គ្រាន់តែ​ជា​ឧទាហរណ៍​មួយ​ចំនួន​នៃ​ហ្គេ​ម​ដែល​បង្កើត​ភាព​ឆ្លាត​វៃ​ផង​ដែរ ដែល​វា​អាច​ជំរុញ​ការ​ចង់​ដឹង ចង់​ឃើញ​របស់​ពួក​គេ ។

៣. សកម្មភាព​រាង​កាយ ៖ មិន​ថា ការ​រត់​លេង​នៅ​ក្នុង​ទីធ្លា​ផ្ទះ​នោះ​ទេ កុមារ​ត្រូវការ​សកម្មភាព​រាង​កាយ​ដើម្បី​ជំរុញ​អារម្មណ៍​របស់​ពួក​គេ ។ ការ​ធ្វើ​សកម្មភាព​រាង​កាយ នឹង​ជំរុញ​ឱ្យ​កុមារ សិក្សា​បាន​ប្រសើរ​ជាង​មុន និង​មាន​ទំនុកចិត្ត​ខ្ពស់​ផង​ដែរ ។ ចូរ​នាំ​កូន​របស់​អ្នកលេង​កីឡា​ជាមួយ​គ្នា ។

៤. តន្ត្រី ៖ កុមារ​ដែល​សិក្សា​តន្ត្រី​មាន IQ ខ្ពស់​ដូច​មនុស្ស​ពេញវ័យ ។ តន្ត្រី​ចិញ្ចឹម​ព្រលឹង និង​បំភ្លឺ​ការ​ស្រមើល​ស្រមៃ ។ តន្ត្រី​គឺជា​យានជំនិះ​ដ៏​អស្ចារ្យ​មួយ​ដើម្បី​បើក​ចិត្ត​កូន​របស់​អ្នក​ចំពោះ​ភាព​អស្ចារ្យ​ថ្មី​ៗ​ជា​ច្រើន ។

៥. ហ្គេ​ម​វី​ដេ​អូ ៖ មាន​ហ្គេ​ម​ជា​ច្រើន​នៅ​លើ​ទីផ្សារ​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​អភិវឌ្ឍ​ជំនាញ​សិក្សា​របស់​កូន​អ្នក ។ ពួក​គេ​លើកកម្ពស់​ការ​គិត​ជា​យុទ្ធសាស្ត្រ ភាព​ច្នៃប្រឌិត និង​ការងារ​ជា​ក្រុម ។ ហ្គេ​ម​វី​ដេ​អូ​ជា​ច្រើន​មានគុណ​វិបត្តិ ប៉ុន្តែ​ហ្គេ​ម​ខ្លះ​ក៏​អាច​អស្ចារ្យ​សម្រាប់​ការ​អភិវឌ្ឍ​ជំនាញ និង​ការ​ចង​ចាំ​ផង​ដែរ ។

៦. អាហារូបត្ថម្ភ ៖ កូន​របស់​អ្នក​ត្រូវ​ទទួលទាន​អាហារ​ទៀងទាត់ និង​មាន​ជីវជាតិ​សម្រាប់​ការ​លូតលាស់ និង​មាន​សុខភាព​ល្អ ។

៧. អាន ៖ វិធី​ដែល​មាន​ប្រសិទ្ធភាព​បំផុត និង​មិន​បរាជ័យ​ក្នុង​ការ​សិក្សា គឺ​ការ​លើកទឹកចិត្ត​ឱ្យ​គេ​អាន ។ ទុក​សៀវភៅ​ឱ្យ​បាន​ច្រើន​នៅ​ក្នុងផ្ទះ ហើយ​ត្រូវ​ប្រាកដ​ថា ជ្រើសរើស​យក​មួយ​សម្រាប់​ខ្លួន​អ្នក ។

៨. បរិយាកាស ៖ ដើម្បី​សម្រេច​បាន​នូវ​អ្វី​ដែល​ល្អ​បំផុត កុមារ​ត្រូវ​មាន​អារម្មណ៍​សុវត្ថិភាព ។ ផ្តល់​ឱ្យ​ពួក​គេ​នូវ​បរិយាកាស​ប្រកបដោយ​ការ​ទុកចិត្ត ។ គិត​អំពី​កូន​របស់​អ្នក​មុន​ពេល​អ្នក​ធ្វើ​សកម្មភាព ។

៩. បទ​ពិសោធន៍​ជីវិត​ពិត ៖ ត្រូវ​ប្រាកដ​ថា កូន​របស់​អ្នក​ចេញ​ទៅ​ក្រៅ ហើយ​មើល​ពិភពលោក​ជុំវិញ​ពួក​គេ ។ នាំ​ពួក​គេ​ទៅ​សួនច្បារ នាំ​ពួក​គេ​ទៅ​ភ្នំ សួនសត្វ សារមន្ទីរ ឬ​ឆ្នេរ​ខ្សាច់ ឬ​ដើរ​លេង​ធម្មតា​គ្រប់​ទីកន្លែង​ដែល​កូន​របស់​អ្នក​ចង់ទៅ ។

១០. ចរិយា​មារយាទ ៖ កូន​របស់​អ្នក​នឹង​មិនល្អ​បំផុត គ្រប់​ទិដ្ឋភាព​នៃ​ជីវិត​នោះ​ទេ ។ យើង​ទាំងអស់​គ្នា​មាន​ទេព​កោសល្យ និង​ចំណុចខ្សោយ​របស់​យើង ។ លើកទឹកចិត្ត​កូន​របស់​អ្នក​ឱ្យ​ព្យាយាម​អស់ពី​សមត្ថភាព​ជា​និច្ច ហើយ​ខិតខំ​ឱ្យ​អស់ពី​លទ្ធភាព ៕

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ បើក​វគ្គ​សិក្សា​ថ្មី​សម្រាប់​កម្មវិធី​ម​ត្តេ​យ្យ កម្មវិធី​ភាសា​អង់គ្លេស កម្មវិធី​ភាសា​ចិន ចូល​រៀន​ថ្ងៃ​ទី ៣ ខែឧសភា ឆ្នាំ ២០២២ ។ សាលារៀន​ផ្តល់​ជូន​ពិសេស ១៥% លើ​តម្លៃ​សិក្សា និង​ធានា​រ៉ាប់រង​គ្រោះថ្នាក់ និង​ការ​ការពារ​ការ​សិក្សា​បុត្រ​ធីតា​រហូត​ដល់ ៥ ឆ្នាំ ។ ការ​ផ្តល់​ជូន​ខាងលើ​មាន​សុពលភាព​ត្រឹម​ថ្ងៃ​ទី ២ ខែឧសភា ឆ្នាំ ២០២២ ។

សាលារៀន​ជូន​នូវ​វេទិកា និង​មធ្យោបាយ​សិក្សា​យ៉ាង​សម្បូរ​បែប​ជាមួយនឹង​ប្រព័ន្ធ​គ្រប់គ្រង​សាលារៀន ប្រព័ន្ធ​គ្រប់​គ្រង់​ការ​សិក្សា និង​អេប​សាលារៀន​ជូន​ដល់​មាតាបិតា​សិស្ស និង​សិស្សានុសិស្ស​ក្នុង​ការ​គ្រប់គ្រង​ការ​សិក្សា និង​តាមដាន​ព័ត៌មាន​សិក្សា​របស់​បុត្រ​ធីតា​ផង​ដែរ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ។