ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្វាំ​ង​ឡង់ និង​ស៊ុ​យ​អែ​ត​សម្រេចចិត្ត​ចូល​អង្គការ​ណា​តូ

1 ឆ្នាំ មុន

ហ្វាំងឡង់-ស៊ុយអែត ៖ មេដឹកនាំ​ប្រទេស​ហ្វាំ​ង​ឡង់ និង​ស៊ុ​យ​អែ​ត បាន​ប្រកាស​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​ថា ពួក​គេ​

ហ្វាំងឡង់-ស៊ុយអែត ៖ មេដឹកនាំ​ប្រទេស​ហ្វាំ​ង​ឡង់ និង​ស៊ុ​យ​អែ​ត បាន​ប្រកាស​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​ថា ពួក​គេ​គាំទ្រ​ដល់​ប្រទេស​ពួក​គេ​ក្នុង​ការ​ដាក់​ពាក្យ​ចូលរួម​ក្នុង​អង្គការ​ណា​តូ ដែល​ជា​ការ​ឆ្លើយ​តប​ចំពោះ​ការ​ឈ្លានពាន​របស់​រុ​ស្ស៊ី​លើ​ប្រទេស​អ៊ុយ​ក្រែ​ន​។

ការ​សម្រេចចិត្ត​របស់​មេដឹកនាំ​ប្រទេស​ទាំង​ពីរ​នេះ​ជា​ការ​ស្ទី​បន្ទោស​ដ៏​ធំ​ដល់​ប្រធានាធិបតី​រុ​ស្ស៊ី Vladimir Putin ដែល​បាន​បញ្ជូន​ទ័ព​ចូល​ឈ្លានពាន​អ៊ុយ​ក្រែ​ន​នៅ​ថ្ងៃ​ទី ២៤ ខែកុម្ភៈ​ដើម្បី​បង្ការ​ការ​ពង្រីក​ខ្លួន​របស់​អង្គការ​ណា​តូ​មក​ក្បែរ​ព្រំដែន​ខ្លួន​។

«​នេះ​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​។ យុគសម័យ​ថ្មី​ចាប់ផ្តើម​»​។ នេះ​ជា​ការ​ថ្លែង​របស់​ប្រធានាធិបតី​ហ្វាំ​ង​ឡង់ Sauli Niinisto និង​នាយក​រដ្ឋមន្ត្រី Sanna Marine នៅ​ក្នុង​ស​ន្និ​សិ​ទ​កាសែត​រួម​គ្នា​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ​។

សភា​ហ្វាំ​ង​ឡង់​ត្រូវ​គេ​រំពឹង​ថា​នឹង​ធ្វើការ​អនុម័ត​សេចក្តីសម្រេច​នេះ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​។

ចំណែក គណបក្ស​ប្រជាធិបតេយ្យ​សង្គម​ដែល​កំពុង​កាន់​អំណាច​នៅ​ក្នុង​ប្រទេស​ស៊ុ​យ​អែ​ត បាន​និយាយ​នៅ​ថ្ងៃអាទិត្យ​ថា​ពួក​គេ​គាំទ្រ​ដល់​ការ​ចូលរួម​អង្គការ​ណា​តូ​។

ប្រទេស​ទាំង​ពីរ​នឹង​ដាក់​ពាក្យ​ផ្លូវការ​ដើម្បី​សុំ​ចូលរួម​អង្គការ​ណា​តូ​នៅ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​៕ (​យោង​តាម​ប្រភព​៖ NRP)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ