ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​អង្គការ​ណា​តូ​ថា អ៊ុយ​ក្រែ​ន​អាច​ឈ្នះ​សង្គ្រាម​ប្រឆាំង​​រុ​ស្ស៊ី

1 ឆ្នាំ មុន

ណាតូ ៖ អគ្គលេខាធិការ​អង្គការ​ណា​តូ​ លោក Jens Stoltenberg បាន​និយាយ​ថា អ៊ុយ​ក្រែ​ន​អាច​ឈ្នះ​សង្គ្រាម​ប្រឆាំង​

ណាតូ ៖ អគ្គលេខាធិការ​អង្គការ​ណា​តូ​ លោក Jens Stoltenberg បាន​និយាយ​ថា អ៊ុយ​ក្រែ​ន​អាច​ឈ្នះ​សង្គ្រាម​ប្រឆាំង​នឹង​រុ​ស្ស៊ី​បាន ដោយសារ​ប្រជាជន​អ៊ុយ​ក្រែ​ន​មាន​ភាព​ក្លាហាន​ប្រយុទ្ធ​ការពារ​ទឹកដី​របស់​ពួក​គេ​។

«​អ៊ុយ​ក្រែ​ន​អាច​ឈ្នះ​សង្គ្រាម​នេះ​បាន​។ ប្រជាជន​អ៊ុយ​ក្រែ​ន​កំពុង​ប្រយុទ្ធ​ការពារ​ទឹកដី​កំណើត​របស់​ពួក​គេ​ដោយ​ភាព​ក្លាហាន»​។ នេះ​ជា​ការ​ថ្លែង​របស់​លោក Jens Stoltenberg បន្ទាប់​ពី​កិច្ចប្រជុំ​អង្គការ​ណា​តូ​ស្តី​ពី​ការ​ចូល​ជា​សមាជិក​របស់​ប្រទេស​ហ្វាំ​ង​ឡង់ និង​ស៊ុ​យ​អែ​ត​។

លោក​ថ្លែង​ទៀត​ថា ការ​រុលទៅមុខ​របស់​កងទ័ព​រុ​ស្ស៊ី​មាន​ភាពយឺត​ខ្លាំង ហើយ​អង្គការ​ណា​តូ​ត្រូវ​តែ​បន្ត​បង្កើន​ការ​គាំទ្រ​ផ្នែក​យោធា​របស់​ខ្លួន​ដល់​អ៊ុយ​ក្រែ​ន​។

«​សង្គ្រាម​របស់​រុ​ស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​មិន​ដំណើរការ​ដូច​ផែនការ​របស់​ទីក្រុង​ម៉ូ​ស្កូ​នោះ​ទេ​។ ពួក​គេ​បរាជ័យ​ក្នុង​ការ​វា​.​យ​យក​ទីក្រុង​គៀវ​។ ពួក​គេ​ដកថយ​ចេញពី​ជុំវិញ​ក្រុង Kharkiv​។ ការ​វា​.​យ​លុក​ដ៏​ធំ​របស់​ពួក​គេ​នៅ​ក្នុង​តំបន់ Donbas បាន​ជាប់​គាំង​។ រុ​ស្ស៊ី​មិន​សម្រេច​បាន​គោលដៅ​យុទ្ធសាស្ត្រ​របស់​ខ្លួន​នោះ​ទេ​»​។

ចំណែក​ការ​វា​.​យ​តម្លៃ​របស់​ភ្នាក់ងារ​ចារកម្ម​អង់គ្លេស​បាន​រក​ឃើញ​ថា រុ​ស្ស៊ី​បាត់បង់​កងទ័ពជើងគោក​ចំនួន ១​ភាគ ៣​ដែល​ត្រូវ​បាន​ដាក់​ពង្រាយ​កាលពី​ខែកុម្ភៈ​។ ការ​វា​.​យ​លុក​របស់​រុ​ស្ស៊ី​នៅ​តំបន់ Donbas បាន​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់សម្គាល់ ហើយ​ទំនងជា​មិន​រីក​ចម្រើន​នោះ​ទេ​ក្នុង​រយៈពេល ៣០​ថ្ងៃ​ខាង​មុ​ខ​៕ (​យោង​តាម​ប្រភព​៖ Aljazeera)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ