ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្យល់​កន្ត្រាក់​! កញ្ចុះ​បណ្តែត​ទឹក​អាង​អូរ​ខៃ​ដ​ន​ត្រូវ​ប៉ើង​ដួល​ចូល​ទឹក ភ្ញៀវ​ភ័យ​រត់​ចែក​ជើង​គ្នា

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ភ្លៀង​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់ បាន​បណ្តាល​ខ្យូ​ស​បណ្តែត​ទឹក​នៅ​អាង​អូរ​ខៃ​ដ​ន ត្រូវ​បាន​ប៉ើង​ដួល​ចូល​ទឹក​អស់​ចំនួន

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ភ្លៀង​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់ បាន​បណ្តាល​ខ្យូ​ស​បណ្តែត​ទឹក​នៅ​អាង​អូរ​ខៃ​ដ​ន ត្រូវ​បាន​ប៉ើង​ដួល​ចូល​ទឹក​អស់​ចំនួន​៨​ខ្យូ​ស ដែល​បង្ក​ឱ្យ​មាន​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២២ ស្ថិត​នៅ​ភូមិ​កូន​ដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត​។

បើ​តាម​អាជីវករ​ជា​ម្ចាស់​ខ្យូ​សបាន​ប្រាប់​ឱ្យ​ដឹង​ថា នៅ​ពេល​ល្ងាច គឺ​មាន​ភ្ញៀវ​មាន​ជា​លក្ខណៈ​គ្រួសារ និង​នាំ​មិត្តភក្តិ​ទៅ​លេង​កម្សាន្ត ព្រមទាំង​ហូប​អាហារ​នៅ​ក្នុង​ខ្យូ​ស ដើម្បី​មើល​ទេសភាព ហើយ​ស្រូប​យក​ខ្យល់អាកាស​ពី​អាង​អូរ​ខៃ​ដូន ពេល​ស្រាប់តែ​មាន​ភ្លៀង​ធ្លាក់​១​មេ​យ៉ាង​ធំ ហើយ​ក៏​មាន​លាយ​លំដោយ​ខ្យល់​កន្ត្រាក់ បណ្តាល​ខ្យូ​ស​បណ្តែត​ទឹក​ដែល​មាន​ភ្ញៀវ​អង្គុយ​លេង​បាន​ប៉ើង​ដួល​ចូល​ទៅ​ក្នុង​ទឹក និង​ស្ពាន​ដែល​ឆ្លង​ទៅ​រក​ខ្យូ​សប​ណ្តែ​ក​ក្នុង​ទឹក​នោះ ក៏​ត្រូវ​បាក់​ទៀត ធ្វើ​ឱ្យ​ភ្ញៀវ​មានការ​តក់​ស្លត់​ភ័យ​ខ្លាច​រត់​ចែក​ជើង​គ្នា​តែ​ម្តង​។

អាជីវករ​រូប​នោះ​បាន​បញ្ជាក់​ថា ក្រោយ​ពេល​ដែល​កើត​មាន​ខ្យល់​កន្ត្រាក់ បណ្តាល​ប៉ើង និង​ដួល​ខ្យូ​ស​បណ្តែត​ទឹក​ចូល​ទៅ​ក្នុង​ទឹក បណ្តាល​ខូចខាត​ចំនួន​៨​ខ្យូ​ស និង​បាក់​ស្ពាន​ឆ្លង​ទៅ​រក​ខ្យូ​ស​បណ្តែត តែ​សំណាង​គ្មាន​ភ្ញៀវ​ណា​ម្នាក់​រង​គ្រោះ​នោះ​ទេ គ្រាន់តែ​ធ្វើ​អោយ​ខូចខាត​សម្ភារៈ​មួយ​ចំនួន ។ ហើយ​ទោះបីជា​មាន​ភ្លៀង​លាយឡំ​ជាមួយនឹង​ខ្យល់​កន្ត្រាក់ បណ្តាល​ប៉ះពាល់​ខូចខាត​ខ្យូ​ស​បណ្តែត​ទឹក​ក៏​ដោយ ក៏​ឃើញ​មាន​ភ្ញៀវ​បន្ត​នៅ​លេង​ដដែល​។

អាជីវករ​ជា​ម្ចាស់​ខ្យូ​ស​បណ្តែត​ទឹកបាន​បញ្ជាក់​ថា កន្លង​មក មិន​ដែល​ជា​ប្រទះ ឬ​រង​គ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់ ដែល​បំផ្លាញ​ខ្យូ​ស​បណ្តែត​ទឹក​នៅ​អាង​អូរ​ខៃ​ដ​ន ក្រុង​ប៉ោយ​ប៉ែ​ត​នោះ​ទេ ទើបតែ​ឆ្នាំ​នេះ ស្រាប់តែ​មាន​ភ្លៀង​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់ បណ្តាល​ប៉ះពាល់​ខ្យូ​ស​ប៉ើង​ដួល​ចូល​ទៅ​ក្នុង​ទឹក​ធ្វើ​ឱ្យ​ខូចខាត​អស់​ចំនួន​៨​ខ្យូ​ស និង​ស្ពាន​១​សម្រាប់​ឆ្លង​ទៅ​ខ្យូ​ស​បណ្តែត​ទឹក ក៏​ត្រូវ​បាន​បាក់​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ