ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​៣​នាក់​ជួប​គ្រោះ​ត្រូវ​មនុស្ស​មួយ​ក្រុម​ជិត​១០​នាក់​កា​.​ប់​ប្លន់​ផ្អើល​ផ្លូវ​៣០​ម៉ែត្រ

1 ឆ្នាំ មុន
  • ភ្នំពេញ

យុវជន​៣​នាក់ ជិះ​ម៉ូតូ​ចេញពីផ្ទះ ក្នុង​គោលបំណង​ទៅ​លេង​ក្លឹ​ប​កំសាន្ត ហើយ​ក៏​ត្រូវ​ជនសង្ស័យ​មួយ​ក្រុម​មក​ធ្វើ​សកម្មភាព​កា​.​ប់​គំ​រា​.​ម​ប្លន់​យក​

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា យុវជន​៣​នាក់ ជិះ​ម៉ូតូ​ចេញពីផ្ទះ ក្នុង​គោលបំណង​ទៅ​លេង​ក្លឹ​ប​កំសាន្ត ហើយ​ក៏​ត្រូវ​ជនសង្ស័យ​មួយ​ក្រុម​មក​ធ្វើ​សកម្មភាព​កា​.​ប់​គំ​រា​.​ម​ប្លន់​យក​ម៉ូតូ​ទៅ​បាន​សំរេច បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​២០​នាទី​យប់ ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២២ ជិត​នឹង​ក្រសួង​កិច្ចការ​នារី ផ្លូវ​៣០​ម៉ែត្រ ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ ។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះជា​ម្ចាស់​ម៉ូតូ​ខាងលើ​មានឈ្មោះ តេន ជី​ហៅ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​ជាង​តុទូ ស្នាក់​នៅ​ម្តុំ​ផ្សារ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ​សែន ។ ចំណែក​២​នាក់​ទៀត​មិន​បានអោយ​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ រីឯ​ម៉ូតូ​ដែល​ជនសង្ស័យ​ប្លន់​យក​ទៅ​បាត់​នោះ ម៉ាក​ស៊ុ​យ​សុ​គី​និ​ច ពណ៌​ស ពាក់​ស្លាក​លេខ ស្វាយ​រៀង 1k 2211 ។

បើ​តាម​ការ​រៀបរាប់​របស់​ជន​រង​គ្រោះ បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ ពួក​គាត់​មាន​គ្នា​៣​នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក​ស៊ុ​យ​ស៊ុ​គី​និ​ច ពណ៌​ស ចេញពី​ចំការ​ដូង ខណ្ឌដង្កោ ក្នុង​គោលបំណង​ទៅ​លេង​នៅ​ក្លឹ​ប​កម្សាន្ត​មួយ​កន្លែង​នៅ​ខណ្ឌ​សែន​សុខ ដោយ​ជិះ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​៣០​ម៉ែត្រ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មក​ដល់​កន្លែង​កើតហេតុ ក៏​ស្រាប់តែ​មាន​ជនសង្ស័យ​មួយ​ក្រុម​មាន​គ្នា​ជិត​១០​នាក់ ជិះ​៥​គ្រឿង​មិន​ចាំ​ម៉ាក បាន​មក​ធ្វើ​សកម្មភាព​កា​.​ប់​គំ​រា​.​ម​ប្លន់​យក​ម៉ូតូ ពេល​នេះ​ពួក​គេ​ភ័យ​ស្លន់ស្លោ​ក៏​ផ្តួល​ម៉ូតូ​ចោល ហើយ​នាំ​គ្នា​រត់គេច​ខ្លួន ស្រាប់តែ​បក្សពួក​ជនសង្ស័យ​ទាំងនោះ បាន​នាំ​គ្នា​លើកយក​ម៉ូតូ​របស់​ពួក​គេ​ជិះ​រត់គេច​ខ្លួន​បាន​អស់​តែ​ម្ដង​ទៅ ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​មក​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឹង​មាន​ជ័យ​ទី​៣ ដើម្បី​អោយ​សមត្ថកិច្ច​ជួយ​ស្រាវជ្រាវ​រក​ជនសង្ស័យ និង​ម៉ូតូ​របស់​គាត់​មក​វិញ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ