ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកនេ​ត សា​វឿ​ន ​៖ ​បទល្មើស​ឧក្រិដ្ឋ​ឆ្លង​ដែន ព្រហ្មទណ្ឌ គ្រឿងញៀ.ន ជួញដូរ​មនុស្ស​ពិសេស​ស្ត្រី​កុមារ​នៅ​តែ​កើត​មាន​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នាយក​ឧត្តមសេនីយ៍​សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន​អគ្គស្នងការ​នគរបាល​ជាតិ​បាន​លើក​ឡើង​ថា ករណី​បទល្មើស​ឧក្រិដ្ឋ​ឆ្លង​ដែន​បទល្មើស​ព្រហ្មទណ្ឌ​គ្រប់​ប្រភេទ​មាន​បទល្មើស​គ្រឿង​ញៀ​.​ន ជួញដូរ​មនុស្ស ពិសេស​ស្ត្រី និង​កុមារ និង​បទល្មើស​ផ្សេង​ទៀត​នៅ​តែ​កើត​មាន​ដូច្នេះ​កងកម្លាំង…

រាជធានី​ភ្នំពេញ ៖ នាយក​ឧត្តមសេនីយ៍​សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន​អគ្គស្នងការ​នគរបាល​ជាតិ​បាន​លើក​ឡើង​ថា ករណី​បទល្មើស​ឧក្រិដ្ឋ​ឆ្លង​ដែន​បទល្មើស​ព្រហ្មទណ្ឌ​គ្រប់​ប្រភេទ​មាន​បទល្មើស​គ្រឿង​ញៀ​.​ន ជួញដូរ​មនុស្ស ពិសេស​ស្ត្រី និង​កុមារ និង​បទល្មើស​ផ្សេង​ទៀត​នៅ​តែ​កើត​មាន​ដូច្នេះ​កងកម្លាំង នគរបាល​ជាតិ​បន្ត​លើកកម្ពស់​ស្មារតី​ប្រុង​ប្រយ័ត្ន​ខិតខំ​ប្រឹងប្រែង​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់ ហ្មត់ចត់ នូវ​រាល់​ផែនការ​វិធានការ ។

យោង​តាម​សា​លិខិត​ជូនពរ​របស់​ឯកឧត្តម​នាយក​ឧត្តមសេនីយ៍​នេ​ត សា​វឿ​ន ក្នុង​ឱកាស​ខួប​អនុស្សាវរីយ៍​លើក​ទី​៧៧ ថ្ងៃកំណើត​នគរបាល​ជាតិ (​ថ្ងៃ​១៦ ឧសភា ឆ្នាំ​២០២២) បាន​ឲ្យ​ដឹង​ថា ក្នុង​អំឡុង​ឆ្នាំ​២០២២ សភាពការណ៍ សន្តិសុខ​សកលលោក នៅ​តែ​បន្ត​ប្រែប្រួល​ប្រកបដោយ​ភាព​ស្មុ​គ្រ​ស្មាញ ដែល​ហេតុការណ៍​មួយ​ចំនួន​អាច​ជះ​ឥទ្ធិពល​ដោយ​ផ្ទាល់ និង​ប្រយោល​ដល់​ព្រះរាជាណាចក្រ​កម្ពុជា ។

ក្នុងអំឡុងពេល​ដូច​គ្នា​នេះ​ផង​ដែរ ព្រឹត្តិការណ៍​នយោបាយ​ជាតិ និង​ព្រឹត្តិការណ៍​អន្តរជាតិ​មួយ​ចំនួន​នឹង​ត្រូវ​រៀបចំ​ប្រព្រឹត្ត​ទៅ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ទៀត​ផង ។

ឯកឧត្តម​លើក​ឡើង​ថា បញ្ហា​ប្រឈម​មួយ​ចំនួន​នៅ​តែ​បន្ត​កើត​មាន​ឡើង​ដូច​ជា បទឧក្រិដ្ឋ​ឆ្លង​ដែន – បទល្មើស​ព្រហ្មទណ្ឌ​គ្រប់​ប្រភេទ បទល្មើស​គ្រឿង​ញៀ​.​ន អំពើ​ជួញដូរ​មនុស្ស ពិសេស​ស្ត្រី និង​កុមារ បទល្មើស​បច្ចេកវិទ្យា ។​ល​។ ដែល​ព្រឹត្តិការណ៍ និង​ហេតុការណ៍​ទាំង​អស់នេះ​ទាមទារ​ចាំបាច់​ឲ្យ​កងកម្លាំង​នគរបាល​ជាតិ​បន្ត​លើកកម្ពស់​ស្មារតី​ប្រុង​ប្រយ័ត្ន​ខិតខំ​ប្រឹងប្រែង​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់ ហ្មត់ចត់ នូវ​រាល់​ផែនការ វិធានការ ក៏​ដូច​ជា យុទ្ធនាការ​សំខាន់​ៗ​របស់​រាជរដ្ឋាភិបាល និង​ក្រសួងមហាផ្ទៃ ដើម្បី​ធ្វើ​ឲ្យ​បរិយាកាស​សង្គម​មាន​ភាព​កក់ក្តៅ មាន​លក្ខណៈសម្បត្តិ​ល្អ​ប្រសើរ បម្រើ​ឲ្យ​ព្រឹត្តិការណ៍​នយោបាយ​ជាតិ និង​ព្រឹត្តិការណ៍​អន្តរជាតិ​ទាំងនេះ ។

ឯកឧត្តម​ថា ក្នុង​នាម​ថ្នាក់ដឹកនាំ​កងកម្លាំង​នគរបាល​ជាតិ ខ្ញុំ​សូម​វាយតម្លៃ​ខ្ពស់ និង​សូម​គ្រាំ​ទ្រ​លើកទឹកចិត្ត​ដល់​បងប្អូន​កងកម្លាំង​នគរបាល​ជាតិ​ទាំងអស់​ឲ្យ​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​បំពេញភារកិច្ច ដើម្បី​បុព្វហេតុ​ជាតិ សាសនា ព្រះមហាក្សត្រ ប្តេជ្ញា​ការ ពារ​រាជរដ្ឋាភិបាល​ស្របច្បាប់ និង​បម្រើ​ប្រជាពលរដ្ឋ​ដោយ​ភាព​អត់ធ្មត់ ប្រកាន់ខ្ជាប់​នូវ​វិន័យ សីលធម៌ អាកប្បកិរិយា​ថ្លៃថ្នូរ ម៉ឹង​ម៉ាត់ និង​មាន​មនសិការ​វិជ្ជាជីវៈ​ខ្ពស់ ។

រូបតំណាង

ទន្ទឹម​នេះ ក៏​ត្រូវ​បន្ត​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​សុខភាព​ផ្ទាល់ខ្លួន និង​ក្រុម​គ្រួសារ​ដោយ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធាន​សុខាភិបាល និង វិធានការ « ពា​ការពារ​ពា​ក្តី » ឲ្យ​បាន​គ្រប់​ៗ​គ្នា ដើម្បី​ធ្វើ​ជា​គំរូ​ល្អ​ដល់​សាធារណជន ។

ក្នុង​លិខិត​នោះ​ដែរ ឯកឧត្តម​អគ្គស្នងការ​នគ​បាល​ជាតិ​ក៏​បាន​លើក​ឡើង​ថា ឆ្នាំ​២០២១ កន្លង​ទៅ​គ្រប់​គោលដៅ​នយោបាយ ការទូត សេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍ និង​ព្រះរាជ​បេសកកម្ម​របស់​ព្រះមហាក្សត្រ ព្រះ​មហាក្សត្រី​យា​នី ព្រះ​វររាជ​មាតា​ជាតិខ្មែរ​បេសកកម្ម​របស់​ឥស្សរជន​ជាន់ខ្ពស់​ជាតិ​-​អន្តរជាតិ និង​ព្រឹត្តិការណ៍​ជាតិ​-​អន្តរជាតិ​សំ ខាន់​ៗ​ប្រមាណ​១២.១៨០​លើក ត្រូវ​បាន​ធានា​សុវត្ថិភាព​ទាំងស្រុង ។

ស្ថានភាព​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម កាន់តែ​មាន​ភាពល្អ​ប្រសើរ​ជា​លំដាប់​ដោយ​បាន​កាត់​បន្ថយ​បទល្មើស​ព្រហ្មទណ្ឌ​ជា​រួម​ប្រមាណ ៦% ជា​ពិសេស​លទ្ធផល​បង្ក្រាប​មាន​កម្រិត​ខ្ពស់​រហូត​ដល់ ៩៣% ស្រប​ពេល​ដែល​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍​ថយ​ចុះ ១៧% អ្នក​ស្លាប់​ថយ​ចុះ ៩% និង​អ្នក​របួស​ថយ​ចុះ ២៣%​។

ចំពោះ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀ​.​ន​ខុសច្បាប់​អំពើ​ជួញដូរ​មនុស្ស និង​អាជីវកម្ម​ផ្លូវភេទ ពិសេស​ស្ត្រី និង​កុមារ ការ​លុប​បំបាត់​ការ​ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​អនាធិបតេយ្យ​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ក្មេង ទំនើង​យុទ្ធនាការ​ការពារ​ធនធានធម្មជាតិ ការ​បង្ក្រាប​បទល្មើស​ព្រៃឈើ និង​ជលផល​ត្រូវ​បាន​សហការ​ចាត់តាំង​អនុវត្ត​យ៉ាង​សកម្ម​ផុលផុស​ទទួល​បាន​លទ្ធផល​គួរ​ឲ្យ​កត់សម្គាល់ ។

ឯកឧត្តម​ថា ការងារ​ដែល​កំពុង​តែ​ទទួល​បាន​នូវ​ជំនឿ​ទុកចិត្ត និង​ការ​កោតសរសើរ​ពី​សំណាក់​ប្រជាពលរដ្ឋ​នៅ​តាម​សហគមន៍​នោះ គឺ​ការ​បម្រើសេវា​ចាំបាច់​របស់​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ដែល​បាន​ផ្សា​ភ្ជាប់​ទំនាក់ទំនង​ផ្ទាល់​ជាមួយ​ពលរដ្ឋ​ក្នុង​នាម​សេវាករ និង​ក្នុង​នាម​ជា​កម្លាំង​ស្នូល​ក្នុង​ការ​ជំរុញ​ចលនា​អនុវត្ត​គោលនយោបាយ «​ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព ដែល​ជា​គោលនយោបាយ​ជាតិ​ដ៏​មាន​អាទិភាព និង​សក្តានុពល​បំផុត ។

ស្នាដៃ​លេចធ្លោ​នា​ឆ្នាំ​២០២២ នេះ​គឺ ភាព​ជោគជ័យ​ក្នុង​ការ​បំពេញ​តួនាទី​ក្នុង​នាម​ជា​ម្ចាស់ផ្ទះ​សន្និសីទ​អាស៊ាន​ណា​ប៉ូ​ល លើក​ទី​៤០ ដែល​ការ​សម្រេច​បាន​នូវ​លទ្ធផល​ដ៏​ត្រចះត្រចង់​នៃ​បេសកកម្ម​ជា ប្រវត្តិសាស្ត្រ​នេះ បាន​ឆ្លុះ​បញ្ចាំង​អំពី​សមត្ថភាព​ពោរពេញ ដោយ​បទ​ពិសោធន៍​របស់​នគរបាល​ជាតិ​កម្ពុជា និង​ជា​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​លើក​ស្ទួយ​កិត្តិយស​កិត្យានុភាព​ជាតិ​ក្នុង​តំបន់ និង​លើ​ឆាក​អន្តរជាតិ ។

ក្រៅពី​កិច្ច​ប្រតិបត្តិការ​លើ​មុខ​ជំនាញ​ប្រចាំ​ថ្ងៃ កងកម្លាំង​នគរបាល​ជាតិ​ក៏​បាន​ចូល រួម​គ្រប់​សកម្មភាព​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយសារ​គ្រោះ​ធម្មជាតិ និង​មហន្តរាយ​នានា ពិសេស​ក្នុងអំឡុងពេល​អនុវត្ត​យុទ្ធនាការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ដោយ​បាន​ចូលរួម​សហការ​យ៉ាង​សកម្ម​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ និង​គណៈកម្មការ​ប្រឆាំង​ជំងឺ​កូ​វី​ដ​-១៩ គ្រប់​ថ្នាក់ ដើម្បី​អនុវត្ត​វិធានការ​របស់​រាជរដ្ឋាភិបាល និង​អាជ្ញាធរ​ដែនដី​សំដៅ​ការពារ​សុខភាព​សាធារណៈ ក៏​ដូច​ជា អាយុជីវិត​របស់​ប្រជាពលរដ្ឋ និង​សង្គម​ជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ