ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ​អតីត​សង្ឃ​រំលោ.ភ​ក្មេង​ស្រី​អាយុ​១៤​ឆ្នាំ​ពី​តាកែវ​មក​កាត់ទោស​នៅ​ភ្នំពេញ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អតីត​សង្ឃ​មួយ​អង្គ​គង់នៅ​វត្ត​សោ​ថា​ណា​រាម​ដែល​រង​ការ​ចោទប្រកាន់​ថា​បាន​រំលោ.ភ​សេពសន្ថវៈ​ក្មេង​ស្រី​អាយុ​១៤​ឆ្នាំ ត្រូវ​បាន​នាំ​ខ្លួន​ពី​ពន្ធនាគារ​ខេត្តតាកែវ​ …

រាជធានី​ភ្នំពេញ ៖ អតីត​សង្ឃ​មួយ​អង្គ​គង់នៅ​វត្ត​សោ​ថា​ណា​រាម​ដែល​រង​ការ​ចោទប្រកាន់​ថា​បាន​រំលោភ​សេពសន្ថវៈ​ក្មេង​ស្រី​អាយុ​១៤​ឆ្នាំ ត្រូវ​បាន​នាំ​ខ្លួន​ពី​ពន្ធនាគារ​ខេត្តតាកែវ​មក​តុលាការ​កំពូល​កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៦ ដើម្បី​កាត់ទោស ។ ក្រោយ​ការ​សួរ​ដេញដោល លោក​ចៅក្រម សឹង បញ្ញា​វុ​ឌ្ឈ បាន​លើក​ពេល​ប្រកាស​សាលដីកា​ទៅ​ព្រឹក​ថ្ងៃ​ទី​២ ខែវិច្ឆិកា ខាង​មុខ​នេះ​វិញ ។

ជនជាប់ចោទ​ឈ្មោះ អែ​វ នី ហៅ ចឺម អាយុ​៣៣​ឆ្នាំ ត្រូវ​បាន​សាលាដំបូង​ខេត្តតាកែវ និង​សាលាឧទ្ធរណ៍​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល​១០​ឆ្នាំ ក្រោម​ការ​ចោទប្រកាន់​ពី​បទ រំលោភ​សេពសន្ថវៈ ប្រព្រឹត្ត​នៅ​វត្ត​សោ​ថា​ណា​រាម ស្ថិត​ភូមិ​អង្គ​សង្កែ ឃុំ​ពោធិ៍​រំចាក ស្រុក​ព្រែក​កប្បាស ខេត្តតាកែវ កាលពី​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០១៤ ប៉ុន្ដែ​ការ​សម្រេច​នេះ ត្រូវ​បាន​ជនជាប់ចោទ​ប្តឹង​ឧទ្ធរណ៍ និង​ប្តឹ​សាទុក្ខ​ប្រឆាំង​នឹង​ការ​សម្រេច​របស់​តុលាការ​ថ្នាក់​ក្រោម​ដែល​បាន​ផ្តន្ទាទោស​លោក​ដាក់​ពន្ធនាគារ​១០​ឆ្នាំ ។

ពាក់ព័ន្ធ​ករណី​នេះ ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​រៀបរាប់​ថា កូនស្រី​របស់​គាត់​ត្រូវ​បាន​ឪពុក​ម្ដាយ​នាំ​ទៅ​កាន់​វត្ដ​សោ​ថា​ណា​រ៉ា​ម ដើម្បី​ឱ្យ​ព្រះសង្ឃ​អង្គ​នេះ​ស្ដោះផ្លុំ ព្រោះ​សង្ស័យ​ថា ត្រូវ​អំពើ​របស់​គេ ។ ពេល​ទៅ​ដល់​វត្ដ ព្រះសង្ឃ​បាន​ហៅ​កូនស្រី​ចូល​ទៅ​ក្នុង​កុដិ​ដែល​មាន​ជញ្ជាំង​បិទ​ជិត ខណៈ​ដែល​ឪពុក​ម្ដាយ​របស់​នាង​នៅ​ខាងក្រៅ ។

ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​បាន​និយាយ នៅ​ពេល​ដែល​ធ្វើ​សកម្មភាព​ចាប់រំលោភ​បាន​សម្រេច​រួច​ហើយ​នោះ កូនស្រី​បាន ដើរ​ចេញពី​កុដិ​វិញ ពេល​នោះ​ឪពុក​ម្ដាយ​របស់​នាង​បានឃើញ​ឈាម​ហូរ​តាម​ជើង​ដែរ ប៉ុន្ដែ​មុន​ដំបូង​មិន​ចាប់អារម្មណ៍​នោះ​ឡើយ ដោយ​សង្ស័យ​ថា អាច​ធ្លាក់​រដូវ ។ លុះ​ពេល​នាំ​ទៅ​ដល់​ផ្ទះ ឈាម​នៅ​តែ​បន្ដ​ធ្លាក់​មិន​ឈប់ ទើប​ឪពុក​ម្ដាយ​បាន​នាំ​ទៅ​ឱ្យ​ពេទ្យ​ពិនិត្យ​មើល ទើប​ដឹង​ថា ប្រដាប់​ភេទ​របស់​នាង​ដាច់​រលាត់ ព្រោះតែ​ការ​ចាប់រំលោភ ពី​ព្រះសង្ឃ​អង្គ​នេះ ។

ដោយឡែក ក្មេង​ស្រី​រង​គ្រោះ​បាន​និយាយ​ថា ពេល​ចូល​ទៅ​ដល់​កុដិ​ព្រះសង្ឃ​អង្គ​នេះ​បាន​យក​ធូប​៣​សរសៃ​មក​ស្ដោះផ្លុំ និង​ចាក់​នៅ​លើ​ដើមទ្រូង ក្បាលពោះ និង​នៅ​លើ​ប្រដាប់​ភេទ រួច​ក៏​ធ្វើ​សកម្មភាព​រំលោភ និង​ប្រើ​អណ្ដាត​ទៀត​ផង ។

ក្រោយ​ចេញពី​បន្ទប់​សវនាការ ក្មេង​ស្រី​រង​គ្រោះ​យំ​ឡើង​ញ័រ​ឱប​ម្តាយ​ដោយ​និយាយ​ថា ខ្លាច​ព្រះសង្ឃ​អង្គ​នេះ ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា ជនជាប់ចោទ​ឈ្មោះ អែ​វ នី ហៅ ចឺម បាន​បដិសេធ​ថា ខ្លួន​ពុំ​បាន​ចាប់រំលោភ​សេពសន្ថវៈ​ដូច​ការ​ចោទប្រកាន់​នោះ​ទេ ៕