ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ហ៊ុន សែន បង្ហាញការអាលោះអាល័យ​បង​ប្រុស បន្ទាប់ពីវិលត្រឡប់​មកពីអាមេរិក​

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ នៅពេលទើបមកដល់ផ្ទះ នៅរាជធានីភ្នំពេញ ក្រោយវិលត្រឡប់មកពីអាមេរិក នាយប់ថ្ងៃអាទិត្យ ទី១៥ ខែឧសភា ឆ្នាំ២០២២ សម្តេចតេជោ នាយករដ្ឋមន្ត្រី…

ភ្នំពេញ៖ នៅពេលទើបមកដល់ផ្ទះ នៅរាជធានីភ្នំពេញ ក្រោយវិលត្រឡប់មកពីអាមេរិក នាយប់ថ្ងៃអាទិត្យ ទី១៥ ខែឧសភា ឆ្នាំ២០២២ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញការអាលោះអាល័យដល់បងប្រុស​របស់​សម្តេច ដែលទើបទទួលមរណភាព។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញសារលើហ្វេសប៊ុកថា «ភរិយាខ្ញុំ បានប្រាប់ខ្ញុំថា មានញាតិមិត្តយល់​សប្តិ​ឃើញ​ថា បងប្រុសរបស់ខ្ញុំ ធ្វើដំណើរទៅអាមេរិកជាមួយខ្ញុំ ដើម្បីការពារខ្ញុំនៅទីនោះ។ នេះជាអបិយជំនឿ តែខ្ញុំ​ដូច​ជាជឿ ព្រោះខ្ញុំក៏យល់សប្តិឃើញបងប្រុសខ្ញុំ រហូត ៣យប់ ក្នុងចំណោម ៤យប់។ យប់ថ្ងៃ១១ និងយប់ថ្ងៃ១២ នៅម៉ោង ២ភ្លឺ ដូចគ្នាខ្ញុំ យល់សប្តិឃើញបងប្រុសខ្ញុំ ដោយ​ស្លៀកពាក់ខោអាវធំយ៉ាងស្អាតដើរមកពិនិត្យក្នុងបន្ទប់​ខ្ញុំ ហើយប្រាប់ខ្ញុំថា (សែនឯងហត់ណាស់ ខិតខំសម្រាកឱយ​បានច្រើន)។ ខ្ញុំភ្ញាក់ឡើងក្រឡេករកមើលគាត់ មិនឃើញ ខ្ញុំស្រក់ទឹកភ្នែក និងខំសម្រាកទៅវិញ ក្រែងបានឃើញគាត់មកវិញ តែសម្រាកមិនលក់សោះ រហូតម៉ោង ប្រហែល ៥ភ្លឺ ទើបសម្រាកលក់ទៅវិញ»។

សម្តេចតេជោ ហ៊ុន សែន បន្តថា «ព្រឹកម៉ោង ៥ ថ្ងៃទី១៤ (ខែឧសភា) ខ្ញុំយល់សប្តិឃើញបងប្រុសខ្ញុំម្តងទៀត ហើយម្តងនេះ ឃើញគាត់ពាក់ចិញ្ចៀនពេជ្រ នៅដៃខាងឆ្វេង និងដៃឆ្វេងនេះហើយ ដែលគាត់មកទាញភួ​យដាស់ខ្ញុំឱយភ្ញាក់ពីដេក ដោយនិយាយថា (សែនក្រោកឡើងទៅស្រុកយើងវិញ ម៉ោង ៨ ចេញពីអូតែល)។ ពេលខ្ញុំដឹងខ្លួន ខ្ញុំគិតថា បងខ្ញុំពិតជានៅអាលោះអាល័យ មកលើរូបខ្ញុំ ឬមកពីខ្ញុំគិតដល់គាត់ច្រើនពេក ទើបធ្វើឱយខ្ញុំយល់សប្តិឃើញគាត់ញឹកញាប់បែបនេះ។ បងប្អូនយើងពិតមែនតែនៅស្ថានខុសគ្នា តែយើងនៅជាមួយគ្នាជានិច្ច»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ