ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីតាំង​បង្កើត​ចោរ​ដ៏​ធំ​មួយ​កន្លែង នៅ​ថ្ម​ពូន ដំណើរការ​ដោយ​រលូន​…

1 ឆ្នាំ មុន
  • កំពង់ចាម

ទីតាំង​សង្វៀន​បញ្ជល់មាន់ និង​វង់​អាប៉ោង បាន​លួច​បើក​លេង​ដោយ​ខុសច្បាប់​នៅ​ក្នុង​ព្រៃ​មួយ​កន្លែង ក្នុង​ឃុំ​ថ្ម​ពូន ស្រុក​ព្រៃឈរ​។ ដោយ​គេ​សង្កេត​ឃើញ​មានការ​ភ្នាល់​ដាក់​លុយ​លេង​ធំ​ៗ ហើយ​ប្រជាពលរដ្ឋ​កំពុង​តែ​ព្រួយបារម្ភ​ខ្លាច​មាន​អំពើ​ចោរកម្ម និង​

ខេត្តកំពង់ចាម ៖ ទីតាំង​សង្វៀន​បញ្ជល់មាន់ និង​វង់​អាប៉ោង បាន​លួច​បើក​លេង​ដោយ​ខុសច្បាប់​នៅ​ក្នុង​ព្រៃ​មួយ​កន្លែង ក្នុង​ឃុំ​ថ្ម​ពូន ស្រុក​ព្រៃឈរ​។ ដោយ​គេ​សង្កេត​ឃើញ​មានការ​ភ្នាល់​ដាក់​លុយ​លេង​ធំ​ៗ ហើយ​ប្រជាពលរដ្ឋ​កំពុង​តែ​ព្រួយបារម្ភ​ខ្លាច​មាន​អំពើ​ចោរកម្ម និង​បទល្មើស​ផ្សេង​ៗ​កើតឡើង​។

តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០២២ នេះ​ថា ទីតាំង ដែល​គេ​លួច​បើក​លេងល្បែង​បញ្ជល់មាន់​ដោយ​ខុសច្បាប់​នៅ​ថ្ម​ពូន​នេះ ពី​មុន​ស្ងាត់ នៅ​ពេល​មាន​ល្បែង​កើត​ឡើងជា​រៀងរាល់ថ្ងៃ គេ​ឃើញ​មាន​ម៉ូតូ និង​រថយន្ត​បើក​មក​ពី​ស្រុក​ឆ្ងាយ នាំ​គ្នា​មក​ចូល​លេងល្បែង​បញ្ជល់មាន់ ថែម​ទាំង​ឮ​សូរ​សម្លេង​សើច​ហ៊ោ​ក​ញ្ច្រៀ​វ​ទៀត​ផង​។ សកម្មភាព​មនុស្ស​ពពាក់ពពូន​មក​ពី​គ្រប់​ទិស​ទី កាលណា​មាន​ល្បែង​កើតឡើង អ្នក​ភូមិ​ព្រួយបារម្ភ​ខ្លាច​បាត់គោ​ក្របី និង​ខ្លាច​កើត​ចោរ​។

ប្រភព​ដដែល​បន្ត​អោយ​ដឹង​ទៀត​ថា ពួក​គាត់​មានការ​ព្រួយបារម្ភ​ខ្លាច​កូនចៅ​អ្នក​ភូមិ​ទៅ​លេងល្បែង​អស់​លុយ លុះ​អស់ហើយ​ក៏​កើត​មាន​ជម្លោះ​ក្នុង​ក្រុម​គ្រួសារ បង្ក​ឲ្យ​មាន​អំពើ​ហិ​.​ង្សា​កើតឡើង​ដែល​ចៀស​មិន​ផុត​។ ហើយ​ក្នុង​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​របស់​ក្រសួងមហាផ្ទៃ គឺ​មិន​អនុញ្ញាត​ឲ្យ​មាន​បើក​លេងល្បែង​ស៊ីសង ដោយ​ខុសច្បាប់​បែប​នេះ​ឡើយ​។

អ្នកលេង​ល្បែង​បាន​បង្ហើប​ឲ្យ​ដឹង​ថា សម្រាប់​ទីតាំង​នៅ​ថ្ម​ពូន​នេះ គឺ​បាន​ដំណើរការ​លេង​ជា​ច្រើន​ថ្ងៃ​មក​ហើយ ដោយ​រលូន​មិន​មានការ​បង្ក្រាប​ណាមួយ​នោះ​ទេ​។ ហើយ​ម្ចាស់​សង្វៀន​បញ្ជល់មាន់​ដ៏​ធំ​មួយ​កន្លែង​នេះ គឺ​មាន​ឧកញ៉ា ហាច ជា​អ្នក​កាង​នៅ​ទីនោះ ទំនងជា​គេ​សែនព្រេន​ត្រូវ​អស់ហើយ ទើប​ដំណើរការ​បាន​ដោយ​រលូន​យ៉ាង​ដូច្នេះ​។

សមត្ថកិច្ច​មូលដ្ឋាន​បញ្ជាក់​ថា ស្រប​ពេល​ដែល​ទីតាំង​បញ្ជល់មាន់​នេះ បាន​បើក​លេង​បាន​៤​ថ្ងៃ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចុះ​បង្ក្រាប​ធ្វើ​ឲ្យ​ក្រុម​អ្នក​ញៀ​.​ន​ល្បែង​នាំ​គ្នា​រត់​បាតជើង​ស​ព្រាត​គេចខ្លួន​បាត់​អស់​។ លុះ​ពេល​សមត្ថកិច្ច​ដកថយ ក្រុម​ញៀ​.​ន​ល្បែង​នោះ​បាន​លួច​បើក​លេង​ឡើង​វិញ ដូច​គេ​វែក​ចក ឬ​ដេញ​ឱ្យ​តែ​ល្អមើល កុំឱ្យ​ចោទ​ថា មិន​លុប​បំបាត់​… ហេ​!​ហេ​!

គួរ​រំលឹក​ថា ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាលខេត្ត តែងតែមាន​ប្រសាសន៍​ចុះ​សំណេះសំណាល​ជាមួយនឹង​ប្រជាពលរដ្ឋ​នៅ​តាម​បណ្ដា​ស្រុក​នានា គឺ​មិន​អនុញ្ញាត​ឲ្យ​បើក​លេងល្បែង​បញ្ជល់មាន់​នោះ​ទេ បើសិនជា​មាននៅ​ទីតាំង​ណាមួយ សមត្ថកិច្ច​ត្រូវ​តែ​បង្ក្រាប​ឲ្យ​បាន​ទាន់​ពេលវេលា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ