រាជធានីភ្នំពេញ ៖ កំពូលតារាចម្រៀង ឱក សុគន្ឋកញ្ញា បានវិលមកកាន់តំណែងជាគណៈកម្មាការវា.យតម្លៃបេក្ខភាពប្រឡង ប្រកបដោយបទពិសោធន៍ល្អ គួរអោយសរសើរ។ ភាពអាកាត់លើទឹកដមសំឡេងរបស់បេក្ខភាពនីមួយៗ បានធ្វើអោយអ្នកប្រកួតបុកពោះមិនតិចនាក់នោះទេ ដោយសារតែគណៈកម្មាការរូបនេះ ត្រូវការភាពច្បាស់លាស់ក្នុងកម្រិតសំឡេង ដែលល្អពិតប្រាកដ។
![Picture]()
អ្នកនាង ឱក សុគន្ឋកញ្ញា នៅតែមានភាពខ្លាំងក្នុងវិស័យចម្រៀង ដោយរក្សាបានលំនឹងជាតារាកំពូល គួរអោយចាប់ចិត្ត។ គ្រប់ស្ទាយលេងខ្លួន និងការច្រៀងបណ្តាបទចម្រៀងផ្សេងៗឃើញថា ឱក សុគន្ឋកញ្ញា នៅតែរក្សាបានភាពលេចធ្លោ គន់មើលមិនជិនណាយ។ ទោះជាពេលនេះ មានកូន១ បែបណា តែម៉ាមីម្នាក់នេះ និយាយពីសម្រស់វិញឃើញថា មានភាពស្រស់ស្អាតលើសមុន ដោយសារសប្បាយចិត្ត ព្រោះជោគជ័យទាំងជីវិតស្នេហា និងការងារសិល្បៈជាតារាលំដាប់ជួរមុខ។
![Picture]()
បើនិយាយពីការដាក់ពិន្ទុលើការប្រឡងចម្រៀងវិញ ឱក សុគន្ឋកញ្ញា នៅតែធ្វើអោយអ្នកមកប្រកួតភ័យ ហើយខំតាំងស្មារតីណាស់ ព្រោះមិនត្រឹមតែអ្នកនាងទេ ដែលពូកែចាប់ចំណុចខ្វះខាត សូម្បីតែដៃគូផ្សេងទៀតដែលជាអ្នកវា.យតម្លៃក៏ពូកែដូចគ្នា។ ដូចនេះមិនថា កញ្ញា ឬគណៈកម្មាការផ្សេងឡើយ នឹងមិនទុក បើសិនជាសាងកំហុសច្រើនអំឡុងពេលប្រកួតរកអ្នកណាសំឡេងខ្លាំង និងចេះបន់បែន។
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ