ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ​.​ជ​.​ប បន្ដ​ប្រើ​ទឹកខ្មៅ​លុប​មិន​ជ្រះ​ចំនួន​៥​ម៉ឺន​២​ពាន់​ដប​សម្រាប់​ដំណើរការ​បោះ​ឆ្នោត​ឃុំ​-​សង្កាត់

1 ឆ្នាំ មុន
  • ភ្នំពេញ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គ​.​ជ​.​ប​) នៅ​តែ​បន្ដ​រក្សា​ការ​ប្រើប្រាស់​ទឹកខ្មៅ​លុប​មិន​ជ្រះ​របស់

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គ​.​ជ​.​ប​) នៅ​តែ​បន្ដ​រក្សា​ការ​ប្រើប្រាស់​ទឹកខ្មៅ​លុប​មិន​ជ្រះ​របស់​ក្រុមហ៊ុន MYSORE PAINTS &VARNISH LTD. នៃ​ប្រទេស​ឥណ្ឌា សម្រាប់​ប្រើ​ដំណើ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ អាណត្តិ​ទី​៥ នា​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០២២ ខាង​មុខ​។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់ គ​.​ជ​.​ប​។

ក្នុង​កិច្ច​ផ្សព្វផ្សាយ​ជាមួយ​ភាគី​ពាក់ព័ន្ធ ដើម្បី​ធ្វើតេស្ត​ទឹក​ខៅ្ម​លុប​មិន​ជ្រះ ត្រូវ​ប្រើប្រាស់​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ កាលពី​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២២ នៅ​ទីស្តីការ គ​.​ជ​.​ប ។

លោក ហ៊ែ​ល សា​រ៉ាត់ សមាជិក គ​.​ជ​.​ប បាន​ថ្លែង​ថា «​មិន​ខុស​ពី​ការ​បោះ​ឆ្នោត​អាណត្តិ​មុន​ៗ ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ អាណត្តិ​ទី​៥ នេះ គ​.​ជ​.​ប នៅ​តែ​បន្ត​រក្សា​ការ​ប្រើប្រាស់​ទឹកខ្មៅ​លុប​មិន​ជ្រះ របស់​ក្រុមហ៊ុន MYSORE PAINTS & VARNISH LTD. នៃ​ប្រទេស​ឥណ្ឌា ដែល​ជា​ក្រុមហ៊ុន​មាន​ឯកទេស​ក្នុង​ការ​ផលិត​ទឹក​ខៅ្ម និង​ធ្លាប់​បាន​ផ្គត់ផ្គង់​ជូន គ​.​ជ​.​ប រៀង​រាល់​ការ​បោះ​ឆ្នោត​»​។

លោក​បាន​បញ្ជាក់​ថា «​គ​.​ជ​.​ប បាន​ធ្វើការ​បញ្ជាការ​ផលិត​ជា​ផ្លូវការ​ទៅ​ក្រុមហ៊ុន MYSORE PAINTS & VARNISH LTD. នៃ​ប្រទេស​ឥណ្ឌា នូវ​ទឹកខ្មៅ​លុប​មិន​ជ្រះ កម្រិត សូលុយស្យុង​ប្រាក់​នីត្រាត ២០% ចំនួន​សរុប ៥២.០០០​ដប ក្នុង​១​ដប ចំណុះ​៧០​មី​លី​លី​ត្រ ដោយ​ដប​នីមួយ​ៗ​រចនា​រាង​ខ្លី​ជាង​មុន និង​មាន​អេ​ប៉ុង​ខាងក្នុង​ដប ដើម្បី​ឲ្យ​អ្នកបោះឆ្នោត​ងាយស្រួល​ក្នុង​ការ​ជ្រលក់​ម្រាមដៃ​»​។

លោក​បន្ដ​ថា «​ទឹកខ្មៅ​លុប​មិន​ជ្រះ​ទាំងនោះ គ​.​ជ​.​ប បែងចែក​ដូច​ជា ៖ ផ្តល់​ជូន​ក្នុង​មួយ​ការិយាល័យ​បោះ​ឆ្នោត ២​ដប​, បម្រុង​រក្សា​ទុក​នៅ​គណៈកម្មការ​រាជធានី​-​ខេត្ត រៀបចំ​ការ​បោះ​ឆ្នោត (​គ​ធ​.​ខ​ប​) ទាំង​រាជធានី​-​ខេត្ត ចំនួន ៨០០​ដប ដើម្បី​ដោះស្រាយ​ពេល​មាន​តម្រូវការ​ចាំបាច់ និង​រក្សា​ទុក​នៅ គ​.​ជ​.​ប មួយ​ចំនួន​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ