ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យក្រសួងសុខាភិបាល ផ្ញើសារ​រម្លឹកដល់ បុគ្គលគ្រប់រូប ដើម្បី​សុខភាពល្អទាំងអស់គ្នា!

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ នេះ លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នក…

ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ នេះ លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នក នាំពាក្យក្រសួងសុខាភិបាល បានផ្ញើសារ ក្រើនរម្លឹកដល់បុគ្គលគ្រប់រូប ដើម្បីសុខភាពល្អទាំងអស់គ្នា។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន លើកឡើងថា ជាការរំលឹកដល់បុគ្គលគ្រប់រូប ដើម្បីសុខភាពល្អទាំងអស់គ្នា៖ វាជាការគួរឱ្យគោរពស្រឡាញ់ណាស់ នៅពេលដែលឃើញមនុស្សមានសុខភាពកាន់តែល្អ និងកាន់តែ សប្បាយរីករាយជាងពេលមុនៗ ទោះបីជាមានភាពមិនច្បាស់លាស់នៃបញ្ហាប្រឈមផ្នែកសុខភាព សាធារណៈក៏ដោយ។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន លើកឡើងថា ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា កាន់តែល្អប្រសើរឡើង ប៉ុន្តែមិនមែនមានន័យថា កូវីដ-១៩ បានផុតរលត់បាត់ទៅវិញនោះទេ។ លោកអ្នក អាចឆ្លងឡើងវិញ បានគ្រប់ពេលវេលា ប្រសិនបើលោកអ្នកមិនបន្តអាកប្បកិរិយាការពារត្រឹមត្រូវរបស់លោកអ្នកទេនោះ។ វ៉ាក់សាំងកូវីដ-១៩ គឺជាឧបករណ៍ដ៏មានសារ:សំខាន់មួយ ក្នុងការជួយសង្គ្រោះអាយុជីវិតមនុស្ស ដូច្នេះហើយ សូមលោកអ្នកបន្តទទួលយកវ៉ាក់សាំងដូសជំរុញរបស់លោកអ្នក (ដូសទី៣ ដូសទី៤ និងដូសបន្តបន្ទាប់ទៀត ប្រសិនបើដល់វេនរបស់លោកអ្នក) គឺជាជម្រើសដ៏ល្អប្រសើរក្នុងការបង្ការ និងរក្សាភាពស៊ាំខ្លាំងរបស់លោកអ្នក ដើម្បីប្រយុទ្ធប្រឆាំងនឹងកូដ-១៩ រួមជាមួយនឹងវិធានការផ្សេងៗទៀត និងស្ថិតនៅក្នុងភាពប្រុងប្រយ័ត្នដោយ មិនភ្លេចខ្លួន នៅក្នុងពេលកំពុងអនុវត្តដំណើរការបើកឡើងវិញនូវសង្គម និងសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព ក្នុងជីវិតធម្មតាថ្មីរបស់យើងទាំងអស់គ្នា។ សូមរីករាយថ្ងៃចុងសប្តាហ៍ និងសម្រាកលំហែកាយជាមួយក្រុមគ្រួសារ! គោរពជូនពរលោកអ្នកទាំងអស់គ្នាមានសុខភាពល្អ និងចម្រុងចម្រើន ចៀសផុតនូវជំងឺដង្កាត់នានា។

សូមរម្លឹកថា ស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជា ក្នុងរយៈពេល ៨ថ្ងៃជាប់គ្នា គិតត្រឹមថ្ងៃទី១៤ ខែឧសភានេះ ពុំមានករណីឆ្លងកូវីដ១៩ ទៀតឡើយ។ ចំនួន​អ្នកស្លាប់ ដោយសារតែជំងឺកូវីដ១៩ ក៏លែងមានយូរថ្ងៃមកហើយដែរ​។ ប៉ុន្តែ​មន្ត្រីជំនាញ និងប្រមុខរាជរដ្ឋាភិបាល នៅតែលើកទឹកចិត្ត​ឱ្យប្រជាពលរដ្ឋយើង បន្តអនុវត្តវិធានការ សុខាភិបាល ការពារខ្លួនពីការឆ្លងរាលដាលជំងឺកូវីដ១៩ និងបន្តពាក់ម៉ាស បើទោះបីជារាជរដ្ឋាភិបាល បានសម្រេចលើកលែងកាតព្វកិច្ចពាក់ម៉ាស នៅទីសាធារណៈ ក៏ដោយ​។ ក្នុងនោះ ប្រជាពលរដ្ឋយើង ក៏ត្រូវទៅចាក់វ៉ាកស់ាំងបង្ការជំងឺកូវីដ១៩ ដោយមិនគិតថ្លៃ នៅតាមមណ្ឌលសុខភាព និងតាមមន្ទីរពេទ្យរដ្ឋទូទាំងប្រទេស៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ