ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុ​ស្ស៊ី​ព្រមាន​ចាត់វិធានការ​ឆ្លើយ​តប ប្រ​សិន​ណា​តូ​ខិត​មក​ជិត​ព្រំដែន​ខ្លួន

1 ឆ្នាំ មុន

ទីក្រុង​ម៉ូ​ស្កូ ព្រមាន​ថា នឹង​ចាត់វិធានការ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​គ្រប់គ្រាន់ ប្រ​សិន​​អង្គការ​ណា​តូ ដាក់​ពង្រាយ​កងកម្លាំង​​នុយក្លេអ៊ែរ និង​ហេដ្ឋារចនាសម្ព័ន្ធ​ខិត​មក​ជិត​ព្រំដែន​របស់​ខ្លួន​

រុ​ស្ស៊ី ៖ ទីក្រុង​ម៉ូ​ស្កូ ព្រមាន​ថា នឹង​ចាត់វិធានការ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​គ្រប់គ្រាន់ ប្រ​សិន​អង្គការ​ណា​តូ ដាក់​ពង្រាយ​កងកម្លាំង​នុយក្លេអ៊ែរ និង​ហេដ្ឋារចនាសម្ព័ន្ធ​ខិត​មក​ជិត​ព្រំដែន​របស់​ខ្លួន​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ទីភ្នាក់ងារ​សារ​ព៌​ត៌​មាន RIA ដកស្រង​សម្តី​របស់​រដ្ឋមន្ត្រី​ការ​បរទេស​រុ​ស្ស៊ី Alexander Grushko​។

រដ្ឋមន្ត្រី​ការ​បរទេស​នេះ បាន​ថ្លែង​ទៀត​ថា ទីក្រុង​ម៉ូ​ស្កូ មិន​មាន​ចេតនា​អរិភាព​ចំពោះ​ប្រទេស​ហ្វាំ​ង​ឡង់ និង​ស៊ុ​យ​អែ​ត​នោះ​ទេ ហើយ​ក៏​មិន​មើលឃើញ​ហេតុផល​ពិតប្រាកដ​សម្រាប់​ប្រទេស​ទាំង​ពីរ​នេះ ក្នុង​ការ​ចូលរួម​ក្នុង​អង្គការ​ណា​តូ​ដែរ​។

ការ​ព្រមាន​របស់​រុ​ស្ស៊ី​កើតឡើង ក្រោយ​ពេល​មេដឹកនាំ​ហ្វាំ​ង​ឡង់ និង​ស៊ុ​យ​អែ​ត បាន​ប្រកាស​ពី​ឆន្ទៈ​ក្នុង​ការ​ចូលរួម​ក្នុង​អង្គការ​ណា​តូ ក្រោយ​ពេល​មើលឃើញ​ពី​ការ​ឈ្លានពាន​របស់​រុ​ស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​។

មេដឹកនាំ​ហ្វាំ​ង​ឡង់​នឹង​ធ្វើការ​សម្រេចចិត្ត​ក្នុង​ការ​ចូលរួម​អង្គការ​ណា​តូ​នៅ​ថ្ងៃអាទិត្យ​ស្អែក​នេះ ចំណែក​ស៊ុ​យ​អែ​ត​ក៏​នឹង​ត្រូវ​សម្រេចចិត្ត​នៅ​ថ្ងៃ​ដូច​គ្នា​ដែរ​៕ (​យោង​តាម​ប្រភព​៖ Aljazeera)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ