ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង ៖ គ្មាន​ឆ្លង​កូ​វី​ដ តែ​ព្យាបាល​ជា​ស្បះ​ស្បើយ​៣​នាក់ និង​ស្លា​.​ប់​គ្មាន

1 ឆ្នាំ មុន
  • ភ្នំពេញ

ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា មិន​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ថ្មី​នោះ​ទេ តែ​បាន​ព្យាបាល​ជា​សះស្បើយ​៣​នាក់ និង​គ្មាន​អ្នក​ស្លា​.​ប់​នោះ​ទេ​

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា មិន​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ថ្មី​នោះ​ទេ តែ​បាន​ព្យាបាល​ជា​សះស្បើយ​៣​នាក់ និង​គ្មាន​អ្នក​ស្លា​.​ប់​នោះ​ទេ​។

ក្រសួង​បាន​បាន​លើក​ឡើង​នៅ​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០២២ ថា មិន​មាន​អ្នក​ឆ្លង​ថ្មី ជា​សះស្បើយ ៣ នាក់ និង​ស្លា​.​ប់ គ្មាន​។ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០២២ កម្ពុជា​មាន​អ្នក​ឆ្លង​សរុប ១៣៦,២៦២ នាក់ អ្នកជា​សះស្បើយ ១៣៣,១៩២ នាក់ និង​អ្នក​ស្លា​.​ប់ ៣,០៥៦ នាក់​។

ក្រសួង​ថា កំណើន​អត្រា​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ នៅ​កម្ពុជា គិត​ត្រឹម​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២២​បា​ចាក់​លើ​ប្រជាជន​អាយុ​ពី ១៨​ឆ្នាំ​ឡើង មាន ១០៣,០៨% ធៀប​ជាមួយ​ចំនួន​ប្រជាជន​គោលដៅ ១០​លាន​នាក់​។ លើ​កុមារ​-​យុវវ័យ​អាយុ​ពី ១២​ឆ្នាំ ទៅ​ក្រោម ១៨​ឆ្នាំ មាន ១០០,៥២% ធៀប​ជាមួយ​ចំនួន​ប្រជាជន​គោលដៅ ១,៨២៧,៣៤៨ នាក់​។

លើ​កុមារ​អាយុ​ពី ០៦​ឆ្នាំ ដល់​ក្រោម ១២​ឆ្នាំ មាន ១០៨,៨៤% ធៀប​ជាមួយនឹង​ប្រជាជន​គោលដៅ ១,៨៩៧, ៣៨២ នាក់​។ លើ​កុមារ​អាយុ ០៥​ឆ្នាំ មាន ១៣១,១១% ធៀប​ជាមួយនឹង​ប្រជាជន​គោលដៅ ៣០៤,៣១៧ នាក់​។ លើ​កុមារ​អាយុ ០៣​ឆ្នាំ ដល់​ក្រោម ០៥​ឆ្នាំ មាន ៦៣,៧០% ធៀប​ជាមួយនឹង​ប្រជាជន​គោលដៅ ៦១០,៧៣០ នាក់​។​សរុប​ជា​លទ្ធផល​ចាក់​វ៉ាក់សាំង​ធៀប​នឹង​ចំនួន​ប្រជាជន​សរុប ១៦​លាន​នាក់ មាន ៩៣,៧៤% ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ