ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គជប ណែនាំពីការហែក្បួនឃោសនាបោះឆ្នោត និងការចែកខិតប័ណ្ណ​ នៅក្នុងផ្សារ

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ គជប នៅរសៀលថ្ងៃទី១៣​ ខែឧសភា ឆ្នាំ២០២២ នេះ បានចេញសេចក្ដីណែនាំ ស្ដីពី ការហែក្បួន​ឃោសនា​បោះឆ្នោត និងការធ្វើសកម្មភាពចែកខិត្តប័ណ្ណ…

ភ្នំពេញ៖ គជប នៅរសៀលថ្ងៃទី១៣​ ខែឧសភា ឆ្នាំ២០២២ នេះ បានចេញសេចក្ដីណែនាំ ស្ដីពី ការហែក្បួន​ឃោសនា​បោះឆ្នោត និងការធ្វើសកម្មភាពចែកខិត្តប័ណ្ណ នៅក្នុងផ្សាររបស់គណបក្សនយោបាយឈរ​ឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។ គណបក្សនយោបាយ អាចហែក្បួនឃោសនា​ ក្នុងឃុំសង្កាត់ ១ មិនលើសពី ២ដងឡើយ ក្នុងអំឡុងពេលឃោសនាបោះឆ្នោតឃុំសង្កាត់ ចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣មិថុនា ឆ្នាំ២០២២។​

តាមគជប គណបក្ស​នយោបាយ ក៏អាចហែក្បួន​ធំ ដោយឆ្លងឃុំសង្កាត់បានដែរ។ តែត្រូវជូនដំណឹងជា​លាយលក្ខណ៍ឱ្យបានមុនយ៉ាងតិច ៣ថ្ងៃ មុនថ្ងៃហែក្បួនឃោសនា។

ចំណែក​ការចែកខិតបណ្ណ នៅក្នុងផ្សារ គឺគណបក្ស​នយោបាយ ត្រូវដាក់លិខិត​ស្នើសុំ​ទៅកាន់អ្នកគ្រប់គ្រងផ្សារ និងជូនដំណឹង​ជាលាយលក្ខណ៍​អក្សរ ទៅគណៈកម្មការរៀបចំការបោះឆ្នោតឃុំសង្កាត់ យ៉ាងតិចឱ្យបាន ៣ថ្ងៃ មុនធ្វើសកម្មភាព​។ ការធ្វើសកម្មភាព​ចែកខិតបណ្ណឃោសនាបោះឆ្នោត នៅក្នុងផ្សារ ត្រូវកម្រិត​យ៉ាងច្រើនត្រឹម​តែ ១០នាក់ប៉ុន្ណោះ ហើយមិនត្រូវចាក់ ឬប្រើមេក្រូ ឧបករណ៍បំពងសំឡេងឡើយ។​

ប៉ុន្តែយ៉ាងណាក៏ដោយ គជប បានប្រកាសថា ការផ្សព្វផ្សាយ​តាមឧគ្ឃោសនសព្ទ ( មេក្រូ ) ពីសារនយោបាយ ឬ/និង​គោលនយោបាយ​របស់​គណបក្ស​ អាចធ្វើ​បាននៅក្រៅបរិវេណ​ផ្សារ​។

គជប ក៏បានណែនាំដល់គណៈកម្មការរៀបចំការបោះឆ្នោតឃុំសង្កាត់ ត្រូវសហការ​សម្របសម្រួល​ជាមួយអាជ្ញាធរ​ដែនដី អ្នកគ្រប់គ្រងផ្សារ ដើម្បីបង្កលក្ខណៈ​ងាយស្រួលដល់ការធ្វើសកម្មភាពឃោសនា​របស់គណបក្ស​នយោបាយ មិនថា នៅទីសាធារណៈ ឬក៏នៅតាមផ្សារ​នោះទេ​។

សូមរម្លឹកថា ការបោះឆ្នោតឃុំសង្កាត់ អាណត្តិទី៥ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ នេះ មានគណបក្សនយោបាយ​ ដាក់បេក្ខជនឈរឈ្មោះបោះឆ្នោត ចំនួន ១៧គណបក្ស​។ ក្នុងនោះ មានតែគណបក្ស​ប្រជាជនកម្ពុជាមួយប៉ុណ្ណោះ ដែលបានដាក់បេក្ខជនឈរឈ្មោះ នៅទូទាំង ១៦៥២ឃុំសង្កាត់ ទូទាំងប្រទេស៕​

Prach Chan has been nominated to be the new National Election Committee chairman. CPP

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ