ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់ឱ្យ​កូន​មាន​សុខភាព​ល្អ​ទាល់តែ​ឪពុក​ម្តាយ​ធ្វើ​រឿង​ទាំងនេះ !

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មាន​វិធី​ជា​ច្រើន​ដើម្បី​អភិវឌ្ឍ​ទម្លាប់​ដែល​មាន​សុខភាព​ល្អ គឺ​អាហារូបត្ថម្ភ សកម្មភាព​រាង​កាយ និង​ការ​គេង ។ កុមារ​ដែល​លើស​ទម្ងន់ គឺ​ពួក​គេ​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​ខ្លាញ់ និង​ស្ករ​ច្រើន​ពេក…

រាជធានី​ភ្នំពេញ ៖ មាន​វិធី​ជា​ច្រើន​ដើម្បី​អភិវឌ្ឍ​ទម្លាប់​ដែល​មាន​សុខភាព​ល្អ គឺ​អាហារូបត្ថម្ភ សកម្មភាព​រាង​កាយ និង​ការ​គេង ។ កុមារ​ដែល​លើស​ទម្ងន់ គឺ​ពួក​គេ​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​ខ្លាញ់ និង​ស្ករ​ច្រើន​ពេក ហើយ​ពួក​គេ​ចំណាយពេល​តិច​ក្នុង​ការ​ធ្វើ​សកម្មភាព​រាង​កាយ ។ បញ្ហា​ទាំងនេះ​អាច​រួម​បញ្ចូល​ជំងឺ​ទឹកនោមផ្អែម សម្ពាធ​ឈាម​ខ្ពស់ កូ​លេ​ស្តេ​រ៉ុល​ខ្ពស់ ជំងឺ​បេះដូង និង​មហារីក ។

មាន​របៀប​ដែល​អ្នក​អាច​ជួយ​កូន​របស់​អ្នក​បាន គឺ​យកចិត្តទុកដាក់​ចំពោះ​ប្រភេទ​អាហារ​ដែល​អ្នកទិញ ។ ចូរ​ចម្អិន​អាហារ​សុខភាព​ឱ្យ​បាន​ច្រើន​ប្រភេទ និង​រក្សា​ទុក​ផ្លែ​ឈើ និង​បន្លែស្រស់​ៗ​ឱ្យ​បាន​ច្រើន​ក្នុងផ្ទះ​របស់​អ្នក ។ ឱ្យ​កូន​របស់​អ្នក​ផឹកទឹក និង​ទឹកដោះគោ​ឱ្យ​បាន​ច្រើន ដោយ​ចៀសវាង​ភេសជ្ជៈ​ផ្អែម ។ តាមដាន​សកម្មភាព​របស់​កូន​អ្នក និង​គួរ​កំណត់​ពេលវេលា​លេង​ទូរស័ព្ទ ហើយ​ជំរុញ​សកម្មភាព​រាង​កាយ​ជំនួស​វិញ ។

ធ្វើ​ឱ្យ​មាន​ចលនា​រាង​កាយ​ក្លាយជា​ផ្នែក​មួយ​នៃ​ទម្លាប់​របស់​គ្រួសារ​អ្នក ដូច​ជា​ដើរ​លេង ឬ​ជិះ​កង់ ។ លើកទឹកចិត្ត​កូន​របស់​អ្នក​ឱ្យ​សាកល្បង​សកម្មភាព​ជា​ក្រុម ដូច​ជា​កីឡា​ជា​ក្រុម ឬ​សិល្បៈ​ក្បាច់គុន ។ បង្រៀន​កូន​របស់​អ្នក​នូវ​ទម្លាប់​សុខភាព​មាត់​ធ្មេញ​ឱ្យ​មាន​សុខភាព​ល្អ ដោយ​ត្រូវ​ដុសធ្មេញ​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ ។ នាំ​ពួក​គេ​ទៅ​ពេទ្យធ្មេញ ដើម្បី​សម្អាត​ជា​ប្រចាំ​រៀង​រាល់​ប្រាំមួយ​ខែ​ម្តង ។ ត្រូវ​ប្រាកដ​ថា កូន​របស់​អ្នក​សម្រាក​ឱ្យ​បាន​ច្រើន ។

ត្រូវ​ចៀសវាង​ថ្នាំជក់ ស្រា និង​គ្រឿងញៀន​ផ្សេង​ទៀត ៖ កុមារ​អាច​ចង់​ដឹង​ចង់​ឃើញ​គ្រឿងញៀន​តាំងពី​តូច ។ កុមារ​ខ្លះ​សាកល្បង​ថ្នាំជក់ ស្រា និង​ថ្នាំ​ដទៃ​ទៀត នៅ​ពេល​ពួក​គេ​រៀន​នៅ​មធ្យមសិក្សា ប៉ុន្តែ​ការ​សិក្សា​បង្ហាញ​ថា ក្មេង​នឹង​មិនសូវ​ប្រើ​របស់​ទាំងនេះ​ទេ ប្រសិនបើ​អ្នក​បាន​នែ​នាំ​ពួក​គេ​តាំងពី​ក្មេង ។

របៀប​ដែល​អ្នក​អាច​ជួយ​កូន ៖ ពន្យល់​ពី​មូលហេតុ​ដែល​សារធាតុ​ទាំងនេះ​មាន​គ្រោះថ្នាក់ និង​ពី​ផល​អាក្រក់​កើតឡើង​ពី​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង ថ្នាំជក់ ឬ​គ្រឿងញៀន​ផ្សេង​ទៀ
ត ។

អំពី​ផ្លូវភេទ ៖ ចូរ​និយាយ​ជាមួយ​កូន​ពេញវ័យ​របស់​អ្នក​អំពី​ហានិភ័យ និង​ទំនួល​ខុស​ត្រូវ​នៃ​សកម្មភាព​ផ្លូវភេទ ដោយ​រួម​បញ្ចូល​ទាំង​វិធី​ការពារ​កុំឱ្យ​មាន​ផ្ទៃពោះ និង​ជំងឺ ជាដើម ។
របៀប​ដែល​អ្នក​អាច​ជួយ​កូន ៖ កុមារ​ដែល​មាន​វ័យ​ជំទង់ ត្រូវ​ពិភាក្សា​អំពី​ការ​រួម​ភេទ​ជា​មុន ដើម្បី​ជួយ​ការពារ​គ្រោះថ្នាក់ ។ ពួក​គេ​ត្រូវ​ដឹង​ពី​ហានិភ័យ​នៃ​ការ​រួម​ភេទ​មុន​ពេល​ពួក​គេ​ចាប់ផ្តើម ព្រោះ​វា​ជា​រឿង​សំខាន់​ក្នុង​ការ​និយាយ​អំពី​រឿង​នេះ ។ កូន​របស់​អ្នក​ទំនងជា​និយាយ​ជាមួយ​អ្នក ប្រសិនបើ​ពួក​គេ​មិន​ខ្លាច​ប្រតិកម្ម​ពី​អ្នក ។ អនុញ្ញាត​ឱ្យ​ពួក​គេ​ដឹង​ថា ពួក​គេ​អាចម​ករក​អ្នក​បាន ប្រសិនបើ​ពួក​គេ​មាន​អារម្មណ៍​ថា មាន​សម្ពាធ ឬ​ព្រួយបារម្ភ​អំពី​បញ្ហា​ទាក់ទង​នឹង​ការ​រួម​ភេទ ៕

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ បើក​វគ្គ​សិក្សា​ថ្មី​សម្រាប់​កម្មវិធី​ម​ត្តេ​យ្យ កម្មវិធី​ភាសា​អង់គ្លេស កម្មវិធី​ភាសា​ចិន ចូល​រៀន​ថ្ងៃ​ទី ៣ ខែឧសភា ឆ្នាំ ២០២២ ។ សាលារៀន​ផ្តល់​ជូន​ពិសេស ១៥% លើ​តម្លៃ​សិក្សា និង​ធានា​រ៉ាប់រង​គ្រោះថ្នាក់ និង​ការ​ការពារ​ការ​សិក្សា​បុត្រ​ធីតា​រហូត​ដល់ ៥ ឆ្នាំ ។ ការ​ផ្តល់​ជូន​ខាងលើ​មាន​សុពលភាព​ត្រឹម​ថ្ងៃ​ទី ២ ខែឧសភា ឆ្នាំ ២០២២ ។

សាលារៀន​ជូន​នូវ​វេទិកា និង​មធ្យោបាយ​សិក្សា​យ៉ាង​សម្បូរ​បែប​ជាមួយនឹង​ប្រព័ន្ធ​គ្រប់គ្រង​សាលារៀន ប្រព័ន្ធ​គ្រប់​គ្រង់​ការ​សិក្សា និង​អេប​សាលារៀន​ជូន​ដល់​មាតាបិតា​សិស្ស និង​សិស្សានុសិស្ស​ក្នុង​ការ​គ្រប់គ្រង​ការ​សិក្សា និង​តាមដាន​ព័ត៌មាន​សិក្សា​របស់​បុត្រ​ធីតា​ផង​ដែរ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ។