ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​ប៉ូ​ឡូញ​អះអាង​ថា ទ​ង្វើ​របស់​រុ​ស្ស៊ី ដូច​ទៅ​នឹង​ពួក​ណា​ស៊ី​អា​ល្លឺ​ម៉​ង់

1 ឆ្នាំ មុន

ប៉ូ​ឡូញ ៖ នាយក​រដ្ឋមន្ត្រី​ប៉ូ​ឡូញ លោក Mateusz Morawiecki បាន​អះអាង​ថា ទ​ង្វើ​របស់​រុ​ស្ស៊ី ដូច​ទៅ​នឹង​ពួក​ណា​ស៊ី​

ប៉ូ​ឡូញ ៖ នាយក​រដ្ឋមន្ត្រី​ប៉ូ​ឡូញ លោក Mateusz Morawiecki បាន​អះអាង​ថា ទ​ង្វើ​របស់​រុ​ស្ស៊ី ដូច​ទៅ​នឹង​ពួក​ណា​ស៊ី​អា​ល្លឺ​ម៉​ង់​។ ហើយ​ការ​ដឹកនាំ​របស់​លោកពូ​ទី​ន​គឺ​មាន​គ្រោះថ្នាក់​ជាង​មេដឹកនាំ​ផ្តាច់​ការ Adolf Hitler និង Joseph Stalin ទៅ​ទៀត​។ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​ពី​សារព័ត៌មាន RT របស់​រុ​ស្ស៊ី​។

ជាតិនិយម​រុ​ស្ស៊ី​គឺជា​ការ​គំរា.មកំហែង​ដ៏​សាហា.វ​បំផុត​ដល់​ពិភពលោក​។ ហើយ​ប្រទេស​លោក​ខាងលិច​ត្រូវ​តែ​ធ្វើ​សកម្មភាព​ណាមួយ​លើ​ទីក្រុង​ម៉ូ​ស្គូ ដូច​អ្វី​ដែល​បាន​ធ្វើ​ចំពោះ​ពួក​ណា​ស៊ី​អា​ល្លឺ​ម៉​ង់​។ ខណៈ​សេចក្តីថ្លែងការណ៍​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​នាយក​រដ្ឋមន្ត្រី​ប៉ូ​ឡូញ លោក Mateusz Morawiecki ដែល​ត្រូវ​បាន​ចេញផ្សាយ​ដោយ​កាសែត​អង់គ្លេស Telegraph កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​។

លោក Morawiecki បាន​លើក​ឡើង​ថា ភាព​ព្រងើយកន្តើយ​ចំពោះ​ផ្នែក​នៃ​ការ​បំផ្លាញ​សង្គម​អា​ល្លឺ​ម៉​ង់​បាន​កើតឡើង បន្ទាប់​ពី​ការ​ដួល​រលំ​ផ្នែក​យោធា​របស់​ខ្លួន​។ ហើយ​ជំនួស​មក​វិញ គាត់​បាន​បន្ថែម​ថា ការ​ធ្វើ​សមាហរណកម្ម​របស់​រុ​ស្ស៊ី គួរតែ​ត្រូវ​ចាប់ផ្តើម​ភ្លាម​ៗ​។ ដោយ​គាត់​បាន​ព្រមាន​ថា ប្រទេស​លោក​ខាងលិច​នឹង​មាន​គ្រោះថ្នាក់​បំផុត ប្រសិនបើ​មិន​ចាប់ផ្តើម​ធ្វើ​បែប​នោះ​ទេ​។

សូម​ជម្រាប​ជូន​ថា លោក Morawiecki គឺជា​អ្នក​រិះគន់​ដ៏​ខ្លាំងក្លា​បំផុត​ចំពោះ​រុ​ស្ស៊ី និង​លោកពូ​ទី​ន​។ ហើយ​គាត់​តែងតែ​ប្រៀបធៀប​លោកពូ​ទី​ន​ទៅ​នឹង​មេដឹកនាំ​ផ្តាច់​ការ​ណា​ស៊ី Adolf Hitler របស់​អា​ល្លឺ​ម៉​ង់ និង​លោក Joseph Stalin មេដឹកនាំ​ផ្តាច់​ការ​របស់​សហភាព​សូ​វៀត​៕

លោក Mateusz Morawiecki នាយករដ្ឋមន្ត្រីប៉ូឡូញ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ