ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្សារ​នាយ​ចឺម ឆ្លើយ​យ៉ាង​ចាក់​ដោត ក្រោយ​មាន​គេ​ថា ជាតា​រា​ល្បី​តែ​មក​យក​ស្ត្រី​មេម៉ាយ

1 ឆ្នាំ មុន
  • ភ្នំពេញ

គូស្នេហ៍​របស់​តារាចម្រៀង​នាយ ចឺម គឺ​នាង សេង សុ​ឃី​ម បាន​ឆ្លើយ​តប​ភ្លាម​ៗ​ទៅ​កាន់​បុរស​ម្នាក់​ដែល​ខំ​មិន​នៅ​ពីក្រោម​រូបភាព​វី​ដេ​អូ​ដែល​នាង​បង្ហោះ​ថា

រាជធានី​ភ្នំពេញ ៖ គូស្នេហ៍​របស់​តារាចម្រៀង​នាយ ចឺម គឺ​នាង សេង សុ​ឃី​ម បាន​ឆ្លើយ​តប​ភ្លាម​ៗ​ទៅ​កាន់​បុរស​ម្នាក់​ដែល​ខំ​មិន​នៅ​ពីក្រោម​រូបភាព​វី​ដេ​អូ​ដែល​នាង​បង្ហោះ​ថា «​សួរ​ត្រង់ ជាតា​រា​ល្បី​ដែរ តែ​ម៉េច​បាន​មក​យក​ស្រី​មេម៉ាយ​មក​ធ្វើ​ម្ចាស់ជីវិត​»​។ ត្បិត​មិន​សំដៅចំ​ឈ្មោះ តែ​គេ​អាច​យល់​បាន​ថា បុរស​ដែល​ខំ​មិន​នេះ គឺ​សំដៅ​ទៅ​លើ​នាយ ចឺម ដែល​ជាតា​រា​ល្បី​មួយ តែ​មក​យក​សង្សារ​នាង សេង សុ​ឃី​ម ដែល​ជា​ស្ត្រី​មេម៉ាយ​មួយ​រូប​។

យ៉ាងណា តាម​រយៈ​ការ​ខំ​មិន​ខាងលើ​នេះ សង្សារ​នាយ ចឺម បាន​ធ្វើការ​ឆ្លើយ​តប​ទៅ​វិញ​ថា «​មេម៉ាយ​មិនមែន​ស្រី​មែន តែ​ខ្ញុំ​មិន​ដែល​ទាមទារ​ឲ្យ​អ្នក​ណា​មក​ស្រលាញ់​ខ្ញុំ ហើយ​គេ​មាន​អារម្មណ៍​ថា ខ្មាស់​គេ​ទេ​»​។ នាង​ថា «​ដឹង​ហេតុ​អី​អត់ ខ្ញុំ​ស៊ី​បាយ​ផ្ទះ​ខ្ញុំ ចាយ​លុយ​ខ្ញុំ​រក បើ​អ្នក​មិន​ពេញចិត្ត ខ្លាច​ខ្មាស់​គេ ខ្លាច​ប៉ះពាល់​ឈ្មោះ​មែន កុំ​ស្រលាញ់​មេម៉ាយ​អី អញ្ជើញ​ចេញ​ចុះ មែន​អត់​អ្នក​មេម៉ាយ តែ​ចង់​ផ្តាំ​អ្នក​គិត​ដូច​ពូ​នុង​ថា មនុស្ស​ដូច​ពូ​មេម៉ាយ​មិន​យក​ទេ យាយ​ចេញ​មក​ក៏​ដឹង​ថា ពូ​អត់​គិត​ផង អត់​ចេះ​ខុស​ទៀត​»​។

ដោយឡែក​បន្ថែម​ពីលើ​សារ​ដែល​បាន​សរសេរ​ខាងលើ​នេះ សង្សារ​នាយ ចឺម ក៏​បាន​បញ្ជាក់​បន្ថែម​តាម​រយៈ​វី​ដេ​អូ​ខ្លី​មួយ​ថា «​បងខំ​មិន​និយាយ​ដូច្នេះ គឺ​ហាក់បីដូច​មិន​អោយ​តម្លៃ​ស្ត្រី​សោះតែ​ម្តង​»​។ នាង​បញ្ជាក់​ថា «​បង​មាន​ប្អូនស្រី ប្រពន្ធ និង​ម្តាយ​អត់ បើ​បង​មាន​ម្តាយ​បង​មិន​អាច​និយាយ​ពាក្យ​ចេញ​មក​ទេ ព្រោះ​ម្តាយ​បង​ក៏​ជា​ស្រី ប្រពន្ធ កូន​បង​ក៏​ស្រី ហើយ​មេម៉ាយ​ក៏​ស្រី​»​។

នាង​ថា «​មេម៉ាយ​ខ្លះ​មេម៉ាយ​ស្តុក មេម៉ាយ​មាន​តម្លៃ បើ​អត់​តម្លៃ​មិនមែន​បុគ្គល​ម្នាក់​ដែល​ជា​មនុស្ស​មហាជន​គេ​មិន​យក​មនុស្ស​មេម៉ាយ​ទេ ហើយ​មនុស្ស​ខ្លះ​ក៏​គ្មាន​សមត្ថភាព​យក​មេម៉ាយ​ដែរ ហើយ​មេម៉ាយ​ខ្លះ​ក៏​មិន​យក​អ្នក​អត់​គំនិត​ដែរ​»​។

ជា​ការ​កត់សម្គាល់​តារាចម្រៀង​នាយ ចឺម បាន​បើកចំហរ​ស្នេហា​ថ្មី​របស់​ខ្លួន​ជាមួយ​ស្ត្រី​មេម៉ាយ​កូន​មួយ​សាច់​សខ្ចី មិន​ចាញ់​ក្រមុំ គឺ​នាង សេង សុ​ឃី​ម បន្ទាប់​ពី​តារា​ប្រុស​រូប​នេះ បាន​ផ្តាច់ទំនាក់ទំនង​ជាមួយ​គូស្នេហ៍​ចាស់ គឺ​នាង ហ្វា ហ្វា​។ ទំនាក់ទំនង​ស្នេហ៍​របស់​ពួក​គេ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់តែ​ផ្អែមល្ហែម ក្នុង​ពេល​ដែល​ទាំង​នាយ ចឺម និង​គូស្នេហ៍​តែងតែ​បង្ហោះ​រូប​ស្និត​ស្នាល ដូច​ប្តី​ប្រពន្ធ តាម​បណ្តាញ​សង្គម​ជា​បន្តបន្ទាប់​ស្ទើរ​មិន​ដាច់​សូរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ