ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈាមស្រែកស្បែកហៅ! ឃាតកដែលសម្លា.ប់ប្រពន្ធ ត្រូវ​សមត្ថកិច្ច ឃាត់ខ្លួនបានហើយ ពេលជិះឡានក្រុង គេចខ្លួន!

1 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ បុរស ដែលបានសម្លា.ប់ប្រពន្ធ​ ដោយអំពើហិង្សាយ៉ាងឃោរឃៅ នៅខេត្តព្រះសីហនុ ហើយបាន​គេចខ្លួនអស់រយៈពេលពីរថ្ងៃមកហើយនោះ ពេលនេះត្រូវសមត្ថកិច្ច ឃាត់ខ្លួនបានហើយ នៅក្នុងខេត្តកំពង់ស្ពឺ។ សមត្ថកិច្ច…

ខេត្តកំពង់ស្ពឺ៖ បុរស ដែលបានសម្លា.ប់ប្រពន្ធ​ ដោយអំពើហិង្សាយ៉ាងឃោរឃៅ នៅខេត្តព្រះសីហនុ ហើយបាន​គេចខ្លួនអស់រយៈពេលពីរថ្ងៃមកហើយនោះ ពេលនេះត្រូវសមត្ថកិច្ច ឃាត់ខ្លួនបានហើយ នៅក្នុងខេត្តកំពង់ស្ពឺ។ សមត្ថកិច្ច ឃាត់ខ្លួនបុរសនោះ អំឡុងពេលជិះឡានក្រុង បម្រុងគេចខ្លួនពីខេត្តព្រះសីហនុ  ទៅរាជធានីភ្នំពេញ។

ប្រភពពីសមត្ថកិច្ច បានអោយដឹងថា កាលពីវេលាម៉ោង ១៧ និង០០នាទី នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ កង​កម្លាំង​ជំនាញនគរបាលព្រហ្មទណ្ឌក្រុង បានសហការជាមួយផែនព្រហ្មទណ្ខខេត្ត នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ និងកម្លាំងព្រហ្មទណ្ឌខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ ឈ្មោះ យ៉ែម ចន្តា ភេទប្រុស អាយុ ៤៣ឆ្នាំ ​នៅចំនុចភ្លើងស្តុបសាធាណៈការ ​ខេត្តកំពង់ស្ពឺ ស្ថិតនៅភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន។

បុរសរូបនេះ ជាប់ចោទពីបទសម្លា.ប់ប្រពន្ធ ឈ្មោះ វុន វ៉ាន់ អាយុ ៣៦ឆ្នាំ និងកូនក្នុងផ្ទៃ ៧ខែ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១៧ និង៣០នាទី នៅចំនុចភូមិជើងគោ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ក្រោយឃាត់ខ្លួន ​សមត្ថកិច្ចបាននាំជនសង្ស័យ ចូលក្នុងរថយន្ត ហើយបើកបរសំដៅទៅរាជធានី​ភ្នំពេញ ដើម្បីបន្តនីតិវិធី៕ វង្ស សន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ