ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លឿន​ពេក​ហើយ ! បុក​ឡើង​វិល​ជា​ច្រើន​ជុំ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ត្រីជន​ជាតិចិន​ម្នាក់​បើករថយន្ត​យ៉ាង​លឿន​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ទៀត​ដែល​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា​បណ្តាល​ឲ្យ​វិល​ជា​ច្រើន​ជុំ​ឡើង​លើ​ខឿន​សួនច្បារ …

រាជធានី​ភ្នំពេញ ៖ ស្ត្រីជន​ជាតិចិន​ម្នាក់​បើករថយន្ត​យ៉ាង​លឿន​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ទៀត​ដែល​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា​បណ្តាល​ឲ្យ​វិល​ជា​ច្រើន​ជុំ​ឡើង​លើ​ខឿន​សួនច្បារ ឯ​រថយន្ត​បង្ក​មិន​ទាន់​អស់​ល្បឿន​បាន​បន្ត​បើក​ទៅ​មុខ​ទៀត​ជាង​២០០​ម៉ែត្រ​ទើប​ទៅ​មុខ​លែង​រួច​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១​រំលង​អា​ធ្រា​ត​ឈាន​ចូល​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស ត្រង់​ចំណុច​ស្តុ​ប​ធនាគារ​កា​ណា​ឌី​យ៉ា ស្ថិត​ក្នុង​សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មក​រា ។

តាម​សំដី​អ្នក​បើករថយន្ត​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គាត់​បើករថយន្ត​ម៉ាក​តូ​យ៉ូ​តា​ព្រូស ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AD-4536 ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ពេល​មក​ដល់​ស្តុ​ប​ធនាគារ​កា​ណា​ឌី​យ៉ា លោក​បាន​បន្ថយល្បឿន​ដើម្បី​បត់​ឆ្វេង គ្រាន់តែ​បត់​ក្បាល​រថយន្ត​បាន​បន្តិច​ក៏​ត្រូវ​រថយន្ត​បង្ក​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ពាក់​ស្លាក​លេខ ភ្នំពេញ 2AJ-6839 បើក​ដោយ​ស្ត្រីជន​ជាតិចិន​ម្នាក់​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​បុក​ចំពាក់​កណ្តាល​រថយន្ត​របស់​លោក​ពេញទំហឹង​បណ្តាល​ឲ្យ​វិល​ជា​ច្រើន​ជុំ​ឡើង​លើ​ខឿន​សួនច្បារ រីឯ​រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់គេច​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​បញ្ច្រាសទិស​ដៅ​ចរាចរណ៍​បាន​២០០​ម៉ែត្រ ទើប​ឃាត់​ជាប់​ទាំង​អ្នកបើកបរ​នៅ​ហ្នឹង​កន្លែង ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា រថយន្ត​បង្ក​បើក​ក្នុង​ល្បឿន​លឿន​មែនទែន ធ្វើ​ឲ្យ​រូប​គាត់​គេច​មិន​ទាន់​ទើប​បុក​តែ​ម្តង​ទៅ នេះ​សំណាង​ហើយ​ដែល​បើក​គេច​បញ្ច្រាស​ផ្លូវ​គេ​ហើយ​មិន​បុក​គេ​ថែម​ទៀត​នោះ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់​ធ្វើការ​វាស់វែង និង​ប្រគល់​ទាំង​អ្នកបើកបរ និង​រថយន្ត​ទៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​រាជធានី ដើម្បី​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕