ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គុយ​លើ​ម៉ូតូ​ចាំ​គូ​ដណ្ដឹង​បត់ជើងតូច ស្រាប់តែ​…

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នារី​ម្នាក់​ខណៈ​អង្គុយ​លើ​ម៉ូតូ​ចាំ​គូ​ដណ្ដឹង​ចុះ​បត់ជើងតូច ស្រាប់តែ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មក​ពីក្រោយ​ឆក់​កាបូបស្ពាយ​យក​ទៅ​បាត់​បង្ក​ឲ្យ​មានការ​ …

រាជធានី​ភ្នំពេញ ៖ នារី​ម្នាក់​ខណៈ​អង្គុយ​លើ​ម៉ូតូ​ចាំ​គូ​ដណ្ដឹង​ចុះ​បត់ជើងតូច ស្រាប់តែ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មក​ពីក្រោយ​ឆក់​កាបូបស្ពាយ​យក​ទៅ​បាត់​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩ និង​៥០​នាទី​យប់​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៦ ត្រង់​ចំណុច​ផ្លូវ​លេខ​១៨២ កែង​ផ្លូវ​លេខ​២៧១ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

នារី​រង​គ្រោះ​ឈ្មោះ ជាតិ ចំរុង អាយុ​២៦​ឆ្នាំ មុខរបរ​ធ្វើការ​នៅ​ស្ថានីយ៍ទូរទស្សន៍​ជាតិ​កម្ពុជា ស្នាក់​នៅ​ក្រោយ​ស្ថានទូត​ចិន ខណ្ឌចំការមន និង​គូ​ដណ្ដឹង​ឈ្មោះ ម៉េ​ង សែ​ល អាយុ​២៤​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់​នៅ​ម្ដុំ​បឹង​សាឡា​ង សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក ។

ប្រភព​ព័ត៌មាន​ពី​នារី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​រូបគេ និង​គូ​ដណ្ដឹង​បាន​ជិះ​ម៉ូតូ​ម៉ាក​ធូ​ដេ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1FP-2045 ឌុ​ប​គ្នា​មក​ពី​ញុំ​ា​បង្អែម​នៅ​ម្ដុំ​ផ្សារ​ដេប៉ូ​ក្នុង​គោលបំណង​ត្រឡប់​ទៅ​ផ្ទះ​វិញ ខណៈ​ពេល​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​កើតហេតុ​បាន​ឈប់​ម៉ូតូ​ព្រោះ​គូ​ដណ្ដឹង​របស់​នាង​ឈឺ​បត់ជើងតូច ។ ខណៈ​ពេល​ឈប់​ម៉ូតូ​ចាំ​គូ​ដណ្ដឹង​ដើរទៅ​បត់ជើងតូច នាង​អង្គុយ​ចាំ​លើ​ម៉ូតូ ស្រាប់តែ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា ឌ្រី​ម ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ ជិះ​មក​ពីក្រោយ​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​ចំហៀង​ខាងស្ដាំ​ដែល​នាង​ស្ពាយ​ជាប់​នៅ​នឹង​ស្មា​រួច​ជិះ​គេចខ្លួន​បាត់​ស្រមោល​ទោះបីជា​ពួក​នាង​ព្យាយាម​ជិះ​ដេញ​តាម​ក៏​ដោយ​តែ​តាម​មិន​ទាន់​សោះ ។

នារី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​កាបូប​ដែល​ត្រូវ​ចោរឆក់​យក​ទៅ​បាត់​នោះ​មាន​ដូច​ជា អត្តសញ្ញាណបណ្ណ កាត​បុគ្គលិក និង​កាត​អេ​ធី​អឹ​ម ចំណែក​កាបូប​លុយ និង​ទូរស័ព្ទ​ដាក់​នៅ​ក្នុង​កែបម៉ូតូ​មិន​បាន​បាត់បង់​ទេ ។

ក្រោយ​ពេល​កើតហេតុ នារី​រង​គ្រោះ និង​គូ​ដណ្ដឹង​បាន​នាំ​គ្នា​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ទឹកថ្លា ដើម្បី​ស្វែងរក​របស់​ដែល​បាត់បង់ និង​កំណត់​មុខសញ្ញា​ជនសង្ស័យ​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕