ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ស.ត់ណាស់! ឈ្នះមេដាយមាសជូនជាតិ តែបែរជាបាត់​បង់​មនុស្សជាទីស្រលាញ់បំផុត

1 ឆ្នាំ មុន

វៀតណាម ៖ ជា​រឿង​ដ៏​សោក​ស្មៅ​បំផុត​នៅ​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​លើក​ទី​៣១ បន្ទាប់​ពី​កីឡាការិនី​ចំបាប់​វៀតណាម​១​

វៀតណាម ៖ ជា​រឿង​ដ៏​សោក​ស្មៅ​បំផុត​នៅ​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​លើក​ទី​៣១ បន្ទាប់​ពី​កីឡាការិនី​ចំបាប់​វៀតណាម​១​រូប បាន​ឈ្នះ​មេដាយមាស​ជូន​ជាតិ​មាតុភូមិ ប៉ុន្តែ​បែរជា​ត្រូវ​បាន​បាត់បង់​ឪពុក​ជាទី​ស្រលាញ់​របស់​ខ្លួន​ទៅ​វិញ​។ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​ពី​គេហទំព័រ Trung tam Tin tuc VTV24​។

កាលពី​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០២២ ក្រោយ​ផ្តួល​កីឡាការិនី​ហ្វី​លី​ពី​ន Helen Aclopen ដើម្បី​ឈ្នះ​មេដាយមាស​ស៊ី​ហ្គេ​ម​លើ​វិញ្ញាសា​ចំ​បាច់ Women’s Kurash ប្រភេទ​ទម្ងន់ ៤៨​គីឡូក្រាម​ភ្លាម​។ កីឡាការិនី To Thi Trang បាន​ថ្លែង​ថា​៖ «​ខ្ញុំ​ចង់​ឧទ្ទិស​សមិទ្ធិ​ផល​នេះ ជូន​ឪពុក​របស់ខ្ញុំ​ដែល​កំពុង​ឈឺ​។ កូន​នឹក​ប៉ា កូន​ស្រលាញ់​ប៉ា​។ សូម​ឆាប់​ជា​សះស្បើយ​នឹង​បាន​លេងសើច​ជាមួយ​កូនស្រី​របស់​ប៉ា​»​។

ប៉ុន្តែ​ទោះ​យ៉ាងណា នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែឧសភា កីឡាការិនី​វ័យ​២៣​ឆ្នាំ​រូប​នេះ បាន​បង្ហោះ​សា​រលើ​បណ្តាញ​សង្គម​ថា «​ខ្ញុំ​ស្រលាញ់​ប៉ា​»​។ នៅ​ពេល​ដែល​ឪពុក​នាង​បាន​ទទួលអនិច្ចកម្ម​នា​ព្រឹក​នោះ ដោយ​ជំងឺថ្លើម​រ៉ាំរ៉ៃ​ជា​យូរណាស់​មក​ហើយ​របស់​គាត់​។

មុន​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​ចូល​មក​ដល់ កីឡាការិនី To Thi Trang កំពុង​ផ្តោតអារម្មណ៍ និង​ហ្វឹកហាត់​ជាមួយ​ក្រុម Kurash របស់​វៀតណាម​។ ឪពុក​នាង​បាន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ធ្ងរ ហើយ​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​។ ដោយ​ខ្សោយ​ថ្លើម និង​តម្រងនោម ហើយ​ត្រូវ​លាង​ឈាម​។

អ្នក​ផ្ទះ​របស់ Trang មិន​បាន​ទូរស័ព្ទ​ប្រាប់​កូនស្រី​ពី​ដំណឹង​នេះ​ឡើយ​។ ព្រោះ​ខ្លាច​ប៉ះពាល់​ដល់​ការ​ហ្វឹកហាត់​នាង​។ ហើយ​នៅ​ពេល​នាង​ទូរស័ព្ទ​មក​ឪពុក​វិញ​។ ម្តាយ​នាង​បាន​ប្រាប់​ថា គាត់​ជាប់រវល់​ហើយ និង​ប្រាប់​កូនស្រី​ឱ្យ​ខំប្រឹង​យកចិត្តទុកដាក់​សម្រាប់​ការ​ប្រកួត​។ ខណៈ​ថ្ងៃ​ដែល Trang ឈ្នះ​មេដាយមាស​ជូន​ជាតិ​។ ឪពុក​នាង​បាន​សន្លប់​បាត់បង់​ស្មារតី​ក្នុង​មន្ទីរពេទ្យ​ទៅ​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ