ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ថា នារី​រកស៊ី​ផ្លូវ​ភេ​.​ទ​ម្តុំ​វត្ត​ភ្នំ​ រៀប​ល្បិច​ជា​ប្រព័ន្ធ​​ចង់​ធ្វើ​ស៊ី​គាត់​ផ្អើល​​​ផ្ទះសំណាក់

1 ឆ្នាំ មុន
  • ភ្នំពេញ

បុរស​ម្នាក់​បាន​ដឹក​នារី​រកស៊ី​ផ្លូវភេទ​នៅ​ម្តុំ​វត្ត​ភ្នំ ដើម្បី​យក​ទៅ​គេង​នៅផ្ទះ​សំណាក់​យីហោ «​បេ​៩» តែ​ត្រូវ​នារី​រូប​នោះ​ទារ​លុយ​មុន ថែម​ទាំង​

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​បាន​ដឹក​នារី​រកស៊ី​ផ្លូវភេទ​នៅ​ម្តុំ​វត្ត​ភ្នំ ដើម្បី​យក​ទៅ​គេង​នៅផ្ទះ​សំណាក់​យីហោ «​បេ​៩» តែ​ត្រូវ​នារី​រូប​នោះ​ទារ​លុយ​មុន ថែម​ទាំង​លួច​យក​សោ​ម៉ូតូ​បុរស​នោះ បម្រុង​រត់គេច​ខ្លួន​ទៀត ធ្វើ​ឲ្យ​មានការ​ប្រវា​.​យ​ប្រតប់​គ្នា បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០២២ នៅ​មុខ​វិហារ​អ៊ី​ស្លា​ម ចំណុច​ផ្ទះសំណាក់​យីហោ «​បេ​៩» ផ្ទះ​លេខ​43B9 ផ្លូវ​86 ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

បើ​តាម​ប្រភព​ពី​បុរស​រង​គ្រោះ​សុំ​មិន​ប្រាប់​អត្តសញ្ញាណ បាន​ប្រាប់​អោយ​ដឹង​ថា មុន​ពេល​កើតហេតុ រូប​គាត់​បាន​និយាយ​ត្រូវរ៉ូវ​គ្នា​ជាមួយ​នារី​រកស៊ី​ផ្លូវភេទ​ម្នាក់​នៅ​ម្តុំ​វត្ត​ភ្នំ ក្នុង​តម្លៃ​៦​ម៉ឺន​រៀល​។ ពេល​និយាយ​គ្នា​រួច​ហើយ នារី​រូប​នោះ​ក៏​បានអោយ​គាត់ (​បុរស​រង​គ្រោះ​) ដឹក​នាង​ទៅ​គេង​នៅផ្ទះ​សំណាក់​កើតហេតុ​ខាងលើ​នោះ ។

បុរស​រង​គ្រោះ​បន្ត​ថា គ្រាន់តែ​ទៅ​ដល់​ក្នុង​បន្ទប់​ផ្ទះសំណាក់​ភ្លាម នាង​ក៏​បាន​ទារ​យក​លុយ​មុន គាត់​ក៏​ព្រមអោយ រួច​ហើយ​នាង​ក៏​បាន​ដេញ​រូប​គាត់​អោយទៅ​ងូតទឹក​សិន ពេល​នោះ​គាត់​ក៏​ព្រម​ធ្វើ​តាម តែ​ដោយ​មានការ​សង្ស័យ​រូប​គាត់​ក៏​លួច​បង្ហើប​ទ្វារ​មើល ស្រាប់តែ​ឃើញ​នារី​រូប​នោះ លួច​យក​កូនសោ​ម៉ូតូ​របស់​គាត់​បម្រុង​រត់​ចុះ​មក​ក្រោម​តែ​ម្តង​។

បុរស​រង​គ្រោះ​បន្ត​ទៀត​ថា ភ្លាម​ៗ​នោះ រូប​គាត់​ក៏​ស្ទុះ​ចេញ​មក​ក្រៅ រួច​ទាញ​ដណ្ដើម​យក​សោ​ម៉ូតូ​ត្រឡប់​មក​វិញ ក៏​មានការ​ប្រវា​.​យ​ប្រប​តប់​គ្នា​មួយ​ប្រាវ ហើយ​គ្រាន់តែ​នារី​ខាងលើ ស្រែក​មួយ​ម៉ាត់ ស្រាប់តែ​មាន​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ចំនួន​០៥​នាក់​បាន​រត់ឡើង​ទៅ​វា​.​យ​គាត់​ដល់​ក្នុង​បន្ទប់ រហូត​ដល់​ខាងក្រោម ក្នុង​គោលបំណង​ដណ្ដើម​យក​សោ​ម៉ូតូ​របស់​គាត់ ចំណែកឯ​ម្ចាស់ផ្ទះ​សំណាក់​វិញ មិន​បាន​ហាមឃាត់​នោះ​ទេ ថែម​ទាំង​បណ្តោយ​អោយ​គេ​វា​.​យ​រូប​គាត់ (​បុរស​រង​គ្រោះ​) បណ្តាល​ឱ្យ​រង​របួស​ជាំភ្នែក បែកក្បាល រយះ​ខ្នង និង​ឃាត់​រូប​គាត់ (​បុរស​រង​គ្រោះ​) ទុក​ក្នុងផ្ទះ​សំណាក់​ទៀត ហើយ​បើកដៃ​អោយ​ក្រុម​ជនសង្ស័យ​រត់គេច​ខ្លួន​បាត់​ស្រមោល​អស់​តែ​ម្តង ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ក្រោយ​ពេល​កើតហេតុ រូប​គាត់​ភ័យ​ស្លន់ស្លោ​ក៏​បាន​ទំនាក់ទំនង​ទៅ​សាច់ញាតិ និង​រាយការណ៍​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន ប៉ុន្តែ​មិន​មាន​អ្នក​ខ្វាយខ្វល់​អន្តរាគមន៍​នោះ​ទេ លុះ​គាត់​រាយការណ៍​ប្រាប់​អ្នក​សារព័ត៌មាន​ឱ្យ​ចុះ​ទៅ​ព្រោងព្រាត ទើប​ម្ចាស់ផ្ទះ​សំណាក់​អនុញ្ញាត​ឱ្យ​គាត់ (​បុរស​រង​គ្រោះ​) ចេញ​មក​ក្រៅ​វិញ​។

លុះ​មួយសន្ទុះ​ក្រោយមក ក៏​មាន​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​បាន​អះអាង​ថា ខ្លួន​ជា​ជីដូន​នារី​ខាងលើ ដោយ​ចោទប្រកាន់​ថា បុរស​រូប​នោះ (​បុរស​រង​គ្រោះ​) បាន​ច្របាច់​.​ក បណ្តាល​ឲ្យ​ជាំ និង​វា​.​យ ចៅ​របស់​គាត់​ឱ្យ​រង​របួសធ្ងន់ និង​គំ​រា​.​ម​ប្តឹង​បុរស​នោះ​ទៀត​ផង​។

ចំណែកឯ​បុរស​ខាងលើ​នោះ​បាន​បដិសេធ​ថា ទាំង​នារី​សង្ស័យ និង​បក្សពួក បាន​ព្រួត​វា​.​យ​គាត់​ដូច​សត្វ​ធាតុ គាត់​មិនដឹង​ថា​តើ​នារី​រូប​នោះ​រង​របួស​ដោយសារ​អ្វី​នោះ​ទេ?​។ បុរស​ខាងលើ​បាន​បន្ត​ទៀត​ថា ទ​ង្វើ​នេះ គឺ​មានការ​រៀបចំ​ទុកជា​មុន និង​សហការ​គ្នា​ជា​ប្រព័ន្ធ​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ បុរស​ខាងលើ ក៏​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង ដើម្បី​ការពារ ចំណែក​នារី ខាងលើ​ដែល​អះអាង​ថា ខ្លួន​ជា​ជន​រង​គ្រោះ​នោះ មិន​ហ៊ាន​ចេញ​មុខ​មក​ប្តឹង​បុរស​រូប​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ