ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនួប​វិភាគ​ឯនាយ​សមុទ្រ សម្តេច​តេ​ជោ ​៖​ យើង​មិន មែន​សុទ្ធ​ល្អ​បាន​យើង​ទទួល អាក្រក់​ទម្លាក់​កំហុស​ទៅ​អ្នក​ដទៃ​ទេ​ ​

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្រាប់​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ឲ្យ​រីក​ចម្រើន​នោះ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ប្រាប់​ទៅ​អ្នកវិភាគ​ខ្មែរ​នៅ​ក្រៅប្រទេស ពិសេស​នៅ​អា​មេ​រិ​កថា យើង​មិនមែន​សុទ្ធ​ល្អ​បាន​យើង​ទទួល អាក្រក់​ទម្លាក់​កំហុស​ទៅ​អ្នក​ដទៃ​នោះ​ទេ…

រាជធានី​ភ្នំពេញ ៖ សម្រាប់​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ឲ្យ​រីក​ចម្រើន​នោះ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ប្រាប់​ទៅ​អ្នកវិភាគ​ខ្មែរ​នៅ​ក្រៅប្រទេស ពិសេស​នៅ​អា​មេ​រិ​កថា យើង​មិនមែន​សុទ្ធ​ល្អ​បាន​យើង​ទទួល អាក្រក់​ទម្លាក់​កំហុស​ទៅ​អ្នក​ដទៃ​នោះ​ទេ ។

យោង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជួប​សន្ទនា និង​ទទួលទាន​អាហារ​ពេល​រាត្រី​ជាមួយ​ក្រុម​វិភាគ​បណ្តាញ​សង្គម នៅ​សហរដ្ឋអាមេរិក ដឹកនាំ​ដោយ​លោក ម៉ក់ ហឺ​ន និង​ភរិយា នៅ​រាត្រី​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០២២ ។

ក្នុង​ជំនួប​គ្នា​នោះ សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី បាន​សំដែង​នូវ​សេចក្តី​នឹករលឹក​ជា​ពន់ពេក​ចំពោះ​លោកពូ​ម៉ក់ ហឺ​ន និង​ភរិយា ដ៏​ដូច​ជា ក្រុម​វិភាគ​សង្គម​ទាំងអស់ ដែល​រស់នៅ​សហរដ្ឋអាមេរិក និង​ដែល​បាន​តាមដាន​ជាប់​ជា​ប្រចាំ​ចំពោះ​សភាព​ការ​នយោបាយ សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ឡើង​វិញ​ពី​សម័យកាល​មួយ​ទៅ​កាន់​សម័យកាល​មួយ ពិសេស​ក្រោយ​ពេល​ដែល​កម្ពុជា​បាន​បញ្ចប់សង្គ្រាម​ទាំងស្រុង ក្រោម​ការ​ដាក់​ចេញ​នូវ​នយោបាយ​ឈ្នះ ឈ្នះ របស់​សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី ។

មគ្គ​ទេស​ក៏​ឯកនៃ​នយោបាយ​ឈ្នះ ឈ្នះ ដែល​នាំ​កម្ពុជា​ខ្ពស់​មុខ ខ្ពស់​មាត់ ស្មើ​សិទ្ធ​ស្មើភាព​ជាមួយ និង​បណ្តា​ប្រទេស​ទាំងអស់​លើ​សកលលោក មិន​ថា ប្រទេស​តូច ប្រទេស​ធំ មាន​រឺ​ក្រ​នោះ​ឡើយ ។ សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​បន្ត​ថា ៖« បើ​ទោះបីជា​មិន​ដែល​បាន​ជួប​មុខ​គ្នា ក៏​ពិតមែន ប៉ុន្តែ​សម្តេច​បាន​ស្តាប់​នូវ​រាល់​សម្លេង​អ្នកវិភាគ​ទាំងអស់ ដើម្បី​រូប​សម្តេច​បាន​ដឹក​ពី​អ្វី​ដែល​ជា​ការ​ចង់បាន ការ​តិៈ​ទាន​លើ​ការ​ដឹកនាំ​របស់​បុគ្គល​នយោបាយ ប្រមុខ​រាជរដ្ឋាភិបាល ក៏​ដូច​ជា មន្ត្រី​រាជរដ្ឋាភិបាល អ្នក​ណា​ធ្វើ​ខុស អ្នក​ណា​ល្អ អ្នក​ណា​អាក្រក់ ព្រោះ​យើង​មិនមែន​សុទ្ធ​ល្អ​បាន​យើង​ទទួល អាក្រក់​ទម្លាក់​កំហុស​ទៅ​អ្នក​ដទៃ​នោះ​ប្រទេស​ជាតិ​មិន​មានការ​រីក​ចំរើន​នោះ​ទេ​»​។

នៅ​ចំពោះ​មុខ​សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី លោកពូ ម៉ក់ ហឺ​ន និង ភរិយា បាន​សំដែង​នូវ​ភាព​ក្តុកក្តួល ដោយ​បាន​ជួប​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ដោយ​ផ្ទាល់ បើ​ទោះបីជា​រូប​សម្តេច​មានកម្ម​វិធី​មមាញឹក​បែប​ណា​ក៏​ដោយ ។ លោកពូ​ក៏​បាន​វាយតម្លៃ​ខ្ពស់​ពី​កម្មវិធី​នយោបាយ និង​ការ​ដឹកនាំ​ប្រកបដោយ​កិត្តិ​បណ្ឌិត​របស់​សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី ដែល​បាន​ដឹកនាំ​ជោគវាសនា​អនាគត​ប្រទេស​កម្ពុជា ឆ្លងកាត់​ពី​ភ្នក់ភ្លើងសង្គ្រាម​របប​ប្រល័យពូជសាសន៍ សង្គ្រាម​ផ្ទៃក្នុង​រហូត​កម្ពុជា​ទទួល​បាន​សុខ​សន្តិភាព​យ៉ាង​ពេញលេញ​ក្រោយ​ការ​ប្រកាស​ដាក់​ចេញ​នយោបាយ​ឈ្នះ ឈ្នះ ពិសេស​ការ​ដឹកនាំ និង​កសាង​ប្រទេស​កម្ពុជា​មានការ​រីក​ចំរើន​ក្នុង​ល្បឿន​មួយ​យ៉ាង​ឆាប់រហ័ស​បំផុត​មិន​ធ្លាប់​មាន​ពី​មុន​មក​ចាប់តាំងពី​រូប​លោក​ដឹងក្តី​រហូត​ដល់​វ័យ​ចំណាស់​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ។

បន្ទាប់​មក​សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ទទួលទាន អាហារ​សាមគ្គី​ក្នុង​លក្ខណៈ​មហា​គ្រួសារ​ខ្មែរ​ជាមួយ​ក្រុម​វិភាគ​បណ្តាញ​សង្គម ដែល​មាន​វត្តមាន​ក្នុង​ពិធី​សំណេះសំណាល​គ្នា​នោះ​ក្នុង​បរិយាកាស​ស្និទ្ធស្នាល រ៉ា​ក់​ទាក់ និង​ការ​គោរព​ស្រឡាញ់​ដូច​ក្នុង​មហា​គ្រួសារ​ខ្មែរ​តែ​មួយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ