ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យួន​ដែល​ជួល​ដី​កសិករ​ខ្មែរ ពង្រាយ​ថ្នាំ​កណ្តុរ​តាម​ភ្លឺស្រែ គោខ្មែរ​ស៊ី​ងាប់​អស់​6​ក្បាល

7 ឆ្នាំ មុន

ខេត្តកំពត ៖ គោ​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​៦​ក្បាល នៅ​ភូមិ​ត្នោត​ចុង​ស្រង់ ឃុំ​ត្នោត​ចុង​ស្រង់​ស្រុក​បន្ទាយមាស បាន​ងាប់​យ៉ាង​ទាន់ហន់​បំផុត​ជា​បន្តបន្ទាប់ កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី២១ តុលា

ខេត្តកំពត ៖ គោ​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​៦​ក្បាល នៅ​ភូមិ​ត្នោត​ចុង​ស្រង់ ឃុំ​ត្នោត​ចុង​ស្រង់​ស្រុក​បន្ទាយមាស បាន​ងាប់​យ៉ាង​ទាន់ហន់​បំផុត​ជា​បន្តបន្ទាប់ កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី២១ តុលា ។

តាម​ការ​ឲ្យ​ដឹង​ពី​ម្ចាស់​គោ​ឈ្មោះ ឡុ​ង សូ​យ ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ បាន​រៀបរាប់​ថា គោ​គាត់​ទាំងអស់​មាន​២១​ក្បាល បាន​លែង​វា​ឱ្យ​ស៊ី​ស្មៅ​ចូល​ទៅ​ភូមិសាស្ត្រ ឃុំ​រំដេង ស្រុក​គី​រី​វ​ង្យ ខេត្តតាកែវ ស្រាប់តែ​គេ​រត់​មក​ប្រាប់​ថា គោ​គាត់​៦​ក្បាល​បាន​ពុល​ថ្នាំ​កណ្ដុរ​ងាប់​អស់ហើយ ។ ការ​ងាប់​នេះ ដោយសា​តែ​កសិករ​វៀតណាម ដែល​បាន​មក​ជួល​ដី​ពលរ​ដ្ធ​ខ្មែរ​នៅ​ឃុំ​រំដេង​ធ្វើស្រែ ហើយ​គេ​លាយថ្នាំ​បំពុល​កណ្ដុរ​ជាមួយ​អង្ករ​បាច​ចោល ពេល​គោ​ទៅ​ស៊ី​ស្មៅ​ក៏​ពុល​ងាប់ ។

ម្ចាស់​គោ​បាន​និយាយ​ថា គោ​បាន​ងាប់​នៅ​ក្នុងភូមិ​សាស្ត្រ​ឃុំ​ជុំ​ត្នោត​ចុង​ស្រង់​ចំនួន​២​ក្បាល​ងាប់​នៅ​ភូមិសាស្ត្រ​ឃុំ​រំដេង​៤​ក្បាល ។ ស្ត្រី​ម្ចាស់​គោ​បាន​ទឹកភ្នែក​សំដែង​នូវ​ការ​សោកស្ដាយ​គោ​ដែល​បាន​ងាប់ ព្រមទាំង​បាន​អំពាវនាវ​ឲ្យ​ជួយ​ចាប់​ជន​ដែល​បំពុល​គោ​គាត់​ឱ្យ​ងាប់​នេះ​ផង ។ ចំណែក​ក្រុម​ជនជាតិ​វៀតណាម ដែល​បាន​ជួល​ដី​ខ្មែរ​ធ្វើស្រែ ពេល​ឃើញ​ហេតុ​ការ​នេះ បាន​រត់​ចូល​ទៅ​ទឹកដី​គេ​អស់​ទៅ អត់​ហ៊ាន​អើត​មុខ​មក​តតាំង​ទេ  ។

ការ​ដាក់​ថ្នាំពុល​កណ្តុរ​របស់​ជនជាតិ​វៀតណាម​នេះ បាន​ធ្វើ​ឱ្យ​មានការ​ប៉ះពាល់​ដល់​សត្វពាហនៈ​ពលរដ្ឋ​ខ្មែរ​តាម​តំបន់​ជាយ​ដែន ។ តាម​ប្រភព​ថា ម្ចាស់​ស្រែ​នៅ​តាម​តំបន់​ព្រំដែន​នេះ នៅ​តែ​ជួល​ដី​ឱ្យ​ជនជាតិ​វៀតណាម​ធ្វើស្រែ​ដដែល ហើយ​ខ្លួនឯង​ថ្ងូរ​ថា​ក្រ ៕