ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនខ្វះលុយចាយទេចាប់ពីថ្ងៃនេះទៅ​ ម្ចាស់​ឆ្នាំ​ទាំង​៥​ ង៉ូវហេងល្អណាស់

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តម្រា​ហុងស៊ុយ​ចិន​សែ​ចារ​មក​ថា មាន​មហា​ឆ្នាំ​ចំនួន​៥​ដែល​មួយ​ជីវិត​របស់​ពួក​គេ​ជា​អ្នកមាន​លាភ​មានសំណាង​ល្អ សម្បូរ​ទ្រព្យសម្បត្តិ​មាន​លុយ​ចាយ​មិន​ចេះ​ខ្វះ លេខ​នាំ​ហេង​នាំ​លាភ​សំណាង​៥៥៥​ជ័យ​លាភ​ជ័យ​លុយ​ចូល​វាល់​លាន​ដែល​អ្នក​កើត​ឆ្នាំ​ទាំងនោះ​រួម​មាន​៖ ឆ្នាំមមែ អ្នក​ដែល​កើត​ឆ្នាំ​ពពែ​គឺជា​ឆ្នាំ​លាភ ឆ្នាំ​ជ័យ ឆ្នាំ​សិរី​សួស្តី​មហាប្រសើរ…

រាជធានី​ភ្នំពេញ ៖ តម្រា​ហុងស៊ុយ​ចិន​សែ​ចារ​មក​ថា មាន​មហា​ឆ្នាំ​ចំនួន​៥​ដែល​មួយ​ជីវិត​របស់​ពួក​គេ​ជា​អ្នកមាន​លាភ​មានសំណាង​ល្អ សម្បូរ​ទ្រព្យសម្បត្តិ​មាន​លុយ​ចាយ​មិន​ចេះ​ខ្វះ លេខ​នាំ​ហេង​នាំ​លាភ​សំណាង​៥៥៥​ជ័យ​លាភ​ជ័យ​លុយ​ចូល​វាល់​លាន​ដែល​អ្នក​កើត​ឆ្នាំ​ទាំងនោះ​រួម​មាន​៖

ឆ្នាំមមែ អ្នក​ដែល​កើត​ឆ្នាំ​ពពែ​គឺជា​ឆ្នាំ​លាភ ឆ្នាំ​ជ័យ ឆ្នាំ​សិរី​សួស្តី​មហាប្រសើរ ។ គ្រួសារ​ដែល​មាន​មនុស្ស​កើត​ឆ្នាំមមែ​ពិតជា​មានសំណាង​ណាស់ ពីព្រោះ​ពួក​គេ​បាន​នាំ​លាភ​សំណាង និង​មាសប្រាក់​ជា​ច្រើន​មក​កាន់​ក្រុម​គ្រួសារ​របស់​ខ្លួន​ជា​រឿយ​ៗ ។ ពិសេស​ជាង​នេះ​ពួក​គេ​មានការ​អភិវឌ្ឍ​ខ្លួន​បាន​លឿន​ណាស់ ហើយ​ក៏​ជា​មនុស្ស​ដែល​អាច​នឹង​រក​លុយ​បាន​យ៉ាង​ងាយ ដូច្នេះ​ហើយ​សម្រាប់​មនុស្ស​ប្រភេទ​នេះ​គឺ​មិន​ងាយ​នឹង​ដាច់​លុយ​ចាយ​ឡើយ ។

ឆ្នាំឆ្លូវ អស្ចារ្យ​ណាស់ អ្នក​ដែល​កើត​ឆ្នាំឆ្លូវ​គឺជា​មនុស្ស​មានសំណាង​ធំ​តាំងពី​ចាប់កំណើត​មក ព្រោះ​មនុស្ស​ប្រភេទ​នេះ​បាន​នាំ​មាស ពេជ្រ ទ្រព្យធន​មក​កាន់​គ្រួសារ​របស់​ពួក​គេ​ច្រើន​លើសលប់ ។ ពិត​ណាស់​មនុស្ស​ប្រភេទ​នេះ​ពួក​គេ​ពូកែ​ទុកដាក់​លុយកាក់​បំផុត បើ​និយាយ​ពី​ការ​ចាយវាយ​លុយ​វិញ​គឺ​ពួក​គេ​មិន​ងាយ​ខ្ជះខ្ជាយ​ឥតប្រយោជន៍​នោះ​ឡើយ ដូច្នេះ​ហើយ​ទើប​មនុស្ស​ប្រភេទ​នេះ​គឺ​មាន​លុយ​ចាយ​មិន​ចេះ​ដាច់​ទេ ។ ឯការ​រក​លុយ​របស់​មនុស្ស​ប្រភេទ​នេះ​វិញ​ក៏​មិន​លំបាក​ដែរ​គឺ​ងាយស្រួល​បំផុត​សម្រាប់​ពួក​គេ ហើយ​អ្វី​ដែល​ពិសេស​នោះ​គឺ​គ្រប់​ការងារ​ដែល​ពួក​គេ​ធ្វើ​ភាគច្រើន​ទទួលផល​ល្អ​ចំណេញ​ប្រាក់​ច្រើន ។

ឆ្នាំថោះ មិនធម្មតា​មែន​អ្នក​កើត​ឆ្នាំថោះ​នេះ​ពិតជា​មានសំណាង​ធំ​ណាស់ ពួក​គេ​បាន​នាំ​លាភ នាំ​មាសប្រាក់​ជា​ច្រើន​មក​កាន់​គ្រួសារ​របស់់​ពួក​គេ​ចាប់តាំងពី​ចាប់កំណើត​មក​ម្ល៉េះ ឬ​អាច​និយាយ​បាន​ថា​ពួក​គេ​គឺជា​មាសប្រាក់​ប្រចាំ​គ្រួសារ​តែ​ម្ដង ។ ជាក់ស្ដែង​មនុស្ស​ប្រភេទ​នេះ ពួក​គេ​គឺ​មាន​ភាព​អំណត់​អត់ធន់​នឹង​ការងារ​ខ្លាំង​ណាស់ យក​ការ​ព្យាយាម​ជា​ធំ ។ ពិត​ណាស់​មនុស្ស​ប្រភេទ​នេះ​គឺ​គេ​ជឿជាក់​ថា​ជា​មនុស្ស​ដែល​សម្បូរ​លុយ​ចាយ​ច្រើន ព្រោះ​ពួក​គេ​គឺជា​មនុស្ស​ដែល​មានសំណាង​ជាមួយ​លុយ ឬ​អាច​និយាយ​បាន​ថា ពួក​គេ​គឺជា​មនុស្ស​ដែល​ពូកែ​រក​លុយ​តែ​ម្ដង ។

ឆ្នាំវក អ្នក​ដែល​កើត​ឆ្នាំវក​គឺជា​ឆ្នាំ​លាភ ឆ្នាំ​ជ័យ ឆ្នាំ​មាន​សិរី​សួស្តី ។ គ្រួសារ​ដែល​មាន​មនុស្ស​កើត​ឆ្នាំ​នេះ​គឺ​ពិតជា​សំណាង​ណាស់ ពីព្រោះ​ពួក​គេ​បាន​នាំ​លាភ​សំណាង និង​មាសប្រាក់​ជា​ច្រើន​មក​កាន់​ក្រុម​គ្រួសារ​របស់​ខ្លួន ។ ពិសេស​ជាង​នេះ​ពួក​គេ​មានការ​អភិវឌ្ឍ​ខ្លួន​បាន​លឿន​ណាស់ ហើយ​ក៏​ជា​មនុស្ស​ដែល​អាច​នឹង​រក​លុយ​បាន​យ៉ាង​ងាយ ដូច្នេះ​ហើយ​សម្រាប់​មនុស្ស​ប្រភេទ​នេះ​គឺ​មិន​ងាយ​នឹង​ដាច់​លុយ​នោះ​ទេ ។ ជាក់ស្ដែង​មនុស្ស​ប្រភេទ​នេះ​ពួក​គេ​ចាយ​លុយ​គឺ​គិតគូរ​បាន​វែង​ឆ្ងាយ​ណាស់ ហើយ​អនាគត​របស់​ពួក​គេ​ក៏​មិនធម្មតា​ដែរ គឺ​អាច​ក្លាយទៅជា​មនុស្ស​ដែល​មានទ្រព្យ​ស្ដុកស្ដម្ភ ជីវិត​ភ្លឺ​ថ្លា​ដូច​ពេជ្រ ។

ឆ្នាំច ជាតិ​ជា​អ្នកមាន​សំណាង​ត​ជាប់​រហូត អ្នក​ដែល​កើត​ឆ្នាំច​គឺជា​មនុស្ស​មានសំណាង​ធំ​តាំងពី​ចាប់កំណើត​មក ព្រោះ​ជា​មនុស្ស​ប្រមា​ន​មាស ពេជ្រ ទ្រព្យធន និង​នាំ​សំណាង​មក​កាន់​គ្រួសារ​របស់​ពួក​គេ​ច្រើន​ណាស់ ។ មនុស្ស​ប្រភេទ​នេះ​ពូកែ​ទុកដាក់​លុយកាក់​មាសប្រាក់​ខ្លាំង​ណាស់ បើ​និយាយ​ពី​ការ​ចាយវាយ​លុយ​វិញ​គឺ​ពួក​គេ​មិន​ងាយ​ខ្ជះខ្ជាយ​ឥតប្រយោជន៍​នោះ​ទេ ដូច្នេះ​ហើយ​ទើប​មនុស្ស​ប្រភេទ​នេះ​តែង​មាន​លុយ​ចាយ​មិន​ចេះ​ដាច់​សោះ ។

ឯការ​រក​លុយ​របស់​មនុស្ស​ប្រភេទ​នេះ​វិញ​គឺ​ងាយស្រួល​បំផុត​សម្រាប់​ពួក​គេ ហើយ​អ្វី​ដែល​ពិសេស​នោះ​គឺ​គ្រប់​កិច្ចការ​ដែល​ពួក​គេ​ធ្វើ​ភាគច្រើន​គឺ​ជោគជ័យ ទទួលផល​ចំណេញ​លើសលប់ មិន​ងាយ​នឹង​ខាតបង់​នោះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ