ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោទ​​នគរបាល​​ថា​ជា​អ្នក​វ៉ៃ តែ​នគរបាល​ថា​មិន​បាន​វ៉ៃ​ទេ​ គឺ​ពលរដ្ឋ​ជា​អ្នក​ព្រួត​វ៉ៃ

7 ឆ្នាំ មុន

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​បាន​និយាយ​ថា ពួក​ខ្លួន​ត្រូវ​បាន​នគរបាល​វា.យដំ​រង​របួសធ្ងន់ និង​បាន​ស្លា.ប់​ម្នាក់​បន្ទាប់​ពី​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ប៉ុន្តែ​ខាង​នគរបាល​វិញ​បាន …

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​បាន​និយាយ​ថា ពួក​ខ្លួន​ត្រូវ​បាន​នគរបាល​វាយដំ​រង​របួសធ្ងន់ និង​បាន​ស្លាប់​ម្នាក់​បន្ទាប់​ពី​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ប៉ុន្តែ​ខាង​នគរបាល​វិញ​បាន​និយាយ​ថា សមត្ថកិច្ច​មិន​បាន​វាយដំ​ទេ គឺ​ប្រជាពលរដ្ឋ​ជា​អ្នក​ព្រួត​វ៉ៃ​ទេ ។

ហេតុការណ៍​ចោទ​ថា​​នគរបាល​ជា​វាយ​ជនសង្ស័យ​នេះ​បាន​កើតឡើង​កាល​វេលា​ម៉ោង​៥ និង​៤៥​នាទី​ល្ងាច ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០១៦ នៅ​ចំណុច​លើ​កំណាត់​ផ្លូវលំ​ចូល​វត្ត​ធន​មន្ត ដែល​មាន​ចម្ងាយ​ពី​ផ្លូវ​លេខ​២១​ប្រហែល​២០០ ម៉ែត្រ  ស្ថិត​ក្នុងភូមិ​ស្វាយ​តានី ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្តាល ។

បុរស​ដែល​ស្លាប់​មានឈ្មោះ ចំរើន សីហា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ និង​ម្នាក់​ទៀរ​រង​របួស​ឈ្មោះ ទិ​ត លាភ  ។ ជន​ទាំង​២​មាន​ទីលំនៅ​ភូមិ​តាន​ង់ ឃុំ​ក្រាំង​អំពិល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ មុខរបរ​ជា​កម្មករ​សំណង់ ។

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​ម៉ូតូ​៣​គ្រឿង​ជិះ​ជ្រែ​គ្នា​យ៉ាង​លឿន លុះ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​មាន​ម៉ូតូ​១​គ្រឿង​បើកបរ​ដោយ​ឈ្មោះ ឆៃ ស៊ី​ណា ជា​នគរបាល​ស្រុក​ស្អាង បាន​បើក​ម៉ូតូ​ផ្ដួល​ខាង​មុខ​ម៉ូតូ​ជនសង្ស័យ​ហើយ​ឮ​សម្លេង​ស្រែ​កថា ចោរ​ៗ ក៏​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​រត់​មក​ជួយ​នាំ​គ្នា​វាយ​ជនសង្ស័យ​បណ្តាល​ឲ្យ​ជនសង្ស័យ​២​នាក់​រង​របួសធ្ងន់់ ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ​លោក ភក្តី វិទូ អធិការរង​ទទួល​ផែន​អន្តោប្រវេសន៍ និង​លោក ឃាង សុខ​ថេ​ង នាយ​រង​ផ្នែក​ប្រឆាំង​គ្រឿងញៀន បាន​ចុះ​ទៅ​ជួយ​អន្តរាគមន៍​រំដោះ​យក​អ្នក​របួស​ចំនួន​២​នាក់ ដែល​គេ​សង្ស័យ​ថា​ជា​ចោរ​នោះ​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង ដើម្បី​ធ្វើការ​សាកសួរ ។ ខណៈ​ដែល​ប៉ូលិស​ចាប់​ដាក់​លើ​ម៉ូតូ​បម្រុង​នាំ​មក​អធិការដ្ឋាន ស្រាប់តែ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ស្ទុះ​ទៅ​វាយ​ថែម​ទៀត ប៉ុន្តែ​មិន​ត្រូវ​ជនសង្ស័យ​ទេ បែរជា​ត្រូវ​ប៉ូលិស​បណ្តាល​ឲ្យ​រង​របួសស្រាល​ទៀត​ផង ។

លោក សេង សុ​ជាតិ អធិការ​ស្រុក​ស្អាង បញ្ជាក់​ថា ពេល​នាំ​ជនសង្ស័យ​មក​ដល់​អធិការដ្ឋាន ឈ្មោះ ចំរើន សីហា ចេះ​តែ​ត្អូញ​ថា​ចុកពោះ និង​ឈឺ​ពេញ​ខាងក្នុង​ខ្លួន ដោយ​មើលឃើញ​អ​កា​រៈ​មិន​ស្រួល លោក​ក៏​បាន​ទាក់ទង​ក្រុម​គ្រួសារ​នាំ​ឈ្មោះ ចំរើន សីហា យក​ទៅ​មន្ទីរ​បង្អែក​ស្រុក​ស្អាង និង​បាន​បញ្ជូន​បន្ត​ទៅ​មន្ទី​ពេទ្យ​ជ័យ​ជំនះ​ក្រុង​តា​ខ្មៅ ។ លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​២២​ខែ​ឆ្នាំ​ដដែល​ស្រាប់តែ​ឮដំណឹង​ថា ឈ្មោះ ចំរើន សីហា បាន​ស្លាប់ ។

លោក​អធិការ​បានឱ្យ​ដឹង​បន្ថែម​ថា តាម​ពិត​ឈ្មោះ ចំរើន សីហា ដែល​បាន​ស្លាប់​នេះ នគរបាល​ស្រុក​មិន​បាន​វាយដំ​ទេ គឺ​មាន​ជម្ងឺ វះ​ពោះវៀន​ដុះ​ខ្នែង ហើយ​ពោះវៀន​នោះ​ត​ចំនូ​ន​២​កង់ អាច​ដាច់​ពោះវៀន​ឈឺ​រហូត​ស្លាប់ ។

ប៉ុន្តែ បើ​តាម​ឈ្មោះ ទិ​ត្យ លាភ ដែល​ជិះ​ម៉ូតូ​ជាមួយ​ឈ្មោះ ចំរើន សីហា នោះ​បាន​និយាយ​ដោយ​ចោទ​នគរបាល​៣​នាក់​ខាងលើ​ថា​បាន​វាយដំ និង​ប្រើ​អំពើ​ហឹ​ង្សា​លើ​ពួក​ខ្លួន ដោយ​ចោទ​ថា​ជា​ចោរ ។ នៅ​ពេល​កើតហេតុ​នោះ គឺ​ពួក​គេ​បើក​ម៉ូតូ​ត្រឡប់​មក​ពី​ផ្ទះ​បង​នៅ​ស្វាយ​តានី ពេល​មក​ដល់​កន្លែង​កើតហេតុ ស្រាប់តែ​មាន​នគរបាល​ស្រុក​ស្អាង​ម្នាក់​បាន​បើក​មក​កៀរ​ម៉ូតូ​ខ្លួន​ឱ្យ​ឈប់ ដោយ​ចោទ​ថា ពួក​គេ​ជា​ចោរ ពេល​នោះ​នគរបាល​បាន​ដក​កាំភ្លើងខ្លី​ភ្ជង់​ពួក​គេ និង​បាន​ស្រែក​ឆោឡោ ទាក់ទង​ហៅ​នគរបាល មក​បន្ថែម​ទៀត ពេល​គ្នីគ្នា​មក​ដល់ បាន​វាយ​ទាត់​ធាក់​លើ​ពួក​គាត់ ហើយ​ដាក់​ខ្នោះ​នាំ​ពួក​គាត់​មក​អធិការដ្ឋាន ។ ពេល​មក​ដល់​អធិការដ្ឋាន​ពួក​គាត់​ត្រូវ​បាន​នគរបាល​វាយដំ​យ៉ាងដំណំ​ថែម​ទៀត ដោយ​ចោទ​ថា ពួក​គាត់​ជា​ក្រុម​ចោរប្លន់ ។ រហូត​ដល់​យប់​ឈ្មោះ ចំរើន សីហា មានការ​ឈឺ​ចុកចាប់​ខ្លាំង ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទី​ពេទ្យ និង​បាន​ស្លាប់​នៅ​មន្ទី​ពេទ្យ​តែ​ម្ដង ។

ករណី​នេះ នគរបាល​ខេត្តកណ្ដាល​កំពុងធ្វើការ​ស្រាវជ្រាវ និង​បន្ត​នីតិវិធី ៕