ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លេងបាល់​ទះ​ភ្នាល់​គ្នា​រាប់​លាន​ អាជ្ញាធរ​ក្រុង​ប្រាប់ថានឹងតំរូវឱ្យបិទ

14 ឆ្នាំ មុន

ខេត្ត​តាកែវ ៖ ​ទីតាំង​បើក​លេង​បាល់​ទះ​ចាក់​ភ្នាល់​​លុយ​គ្នា​ខុសច្បាប់មួ​យ​កន្លែង​ ដែល​ស្ថិត​​នៅ​ភូមិ​ថ្នល់​បែក​ សង្កាត់​រកាក្រៅ ក្រុង​ដូន​កែវ ត្រូវ​ប្រជា​ពលរដ្ឋ​​រស់នៅទីនោះ​​​និយាយ​ថា ទីតាំង​នេះ​គេ​បាន​បើក​លេង​រយៈ​ពេល​ជាង​​១ខែ​មក​ហើយ​ ដោយ​ក្នុង​១សិត ភ្នាល់​គ្នា​ ចាប់ពី​៥០​ម៉ឺន​​រៀល ទៅ​២​លានរៀល ​តែបែរ​ជា​គ្មាន​សមត្ថ​កិច្ច​ និងអាជ្ញា​ធរ​​ណា​ខ្វល់​ឡើយ ប្រហែល​ជា​​យល់​​ថា លេង​បាល់​​ទះ ​នាំ​មក​នូវ​សុខ​ភាព​ តែ​មិន​​បាន​គិត​ថា ល្បែង​​ភ្នាល់យ៉ាង​ស៊ីសាច់

ខេត្ត​តាកែវ ៖ ​ទីតាំង​បើក​លេង​បាល់​ទះ​ចាក់​ភ្នាល់​​លុយ​គ្នា​ខុសច្បាប់មួ​យ​កន្លែង​ ដែល​ស្ថិត​​នៅ​ភូមិ​ថ្នល់​បែក​ សង្កាត់​រកាក្រៅ ក្រុង​ដូន​កែវ ត្រូវ​ប្រជា​ពលរដ្ឋ​​រស់នៅទីនោះ​​​និយាយ​ថា ទីតាំង​នេះ​គេ​បាន​បើក​លេង​រយៈ​ពេល​ជាង​​១ខែ​មក​ហើយ​ ដោយ​ក្នុង​១សិត ភ្នាល់​គ្នា​ ចាប់ពី​៥០​ម៉ឺន​​រៀល ទៅ​២​លានរៀល ​តែបែរ​ជា​គ្មាន​សមត្ថ​កិច្ច​ និងអាជ្ញា​ធរ​​ណា​ខ្វល់​ឡើយ ប្រហែល​ជា​​យល់​​ថា លេង​បាល់​​ទះ ​នាំ​មក​នូវ​សុខ​ភាព​ តែ​មិន​​បាន​គិត​ថា ល្បែង​​ភ្នាល់យ៉ាង​ស៊ីសាច់​ហុត​ឈាម​​គ្នា​​នោះទេ។

ប្រភព​ព័ត៌​មាន​​​ពីទីតាំង​បាល់ទះ​​​បាន​​ប្រាប់​កោះសន្តិភាព​​ឱ្យ​ដឹង​ថា​ ជា​រៀង​រាល់​​​ថ្ងៃ មនុស្ស​ទាំង​​​ក្មេង ​​ចាស់​​ ប្រុស​ ស្រី​បាន​នាំ​គ្នា​​មក​ចោម​រោម​​ទស្សនា​​យ៉ាង​កក​កុញ​ មាន​ម៉ូតូ​ រថ​យន្ត​ពេញ​ថ្នល់​ ដែលអ្នក​ចូល​ប្រកួត​​សុទ្ធ​តែ​ជា​ជើង​ខ្លាំង​មក​ពី​ភ្នំពេញ មិន​ដឹង​​ជាកីឡាករ​អាជីព ឬបែប​ណា​នោះទេ ​ប្រកួតជាមួយ​ជើង​ខ្លាំង​មក​ពីស្រុក​យួន ដោយ​មួយ​សិត​៥០ម៉ឺន​រៀល។ បើគូ​ណា​ដែល​ចាញ់​​ គេបក​១​លាន​រៀល​ តែ​​បើ​គូឈ្នះ​មុន​ចាញ់​វិញ នោះគេបក​វិញ​ម្តង​​១លាន​កន្លះ​ទៅ​២លាន​រៀល ធ្វើ​ឱ្យ​​ម្ចាស់​​ទីតាំង​​យក​តុង​បាន​លុយ​មិន​តិច​ទេ ក្នុង​មួយថ្ងៃៗ។ មិន​តែ​ប៉ុណ្ណោះ​ អ្នកដែល​​ចូល​ទៅ​​ទស្សនា​​បាន​ភ្នាល់​គ្នា​​ដាក់លុយ​យ៉ាង​គគ្រឹក​គគ្រេង​ថែមទៀត​។ ការ​ប្រកួត​បាល់ទះនេះ តាម​​ក្រឹត្យ​​​ក្រម​កីឡា​ករ​គឺ​ម្ខាង​​៦នាក់ តែ​ការ​ប្រកួត​ដាក់​លុយ​​ភ្នាល់​នេះ​ស្រេច​​លើ​ភាគី​​​សង​ខាង​ព្រម​ព្រៀង​គ្នា​។

ប្រភពដដែល​បានបន្ត​ថា អ្នក​ភ្នាល់​​គ្នា​​មាន​អ្នក​​ខ្លះ អស់​ទាំង​លុយ ម៉ូតូ ទូរស័ព្ទដៃ។ ឯ​អ្នក​មើល​ត្រូវបាន​​ជន​ឆក់​ឱកាស​លួច​យកកង់​ និង​ម៉ូតូ​បាត់ជា​ញឹកញាប់ ហើយ​ការ​បាត់បង់​នៅ​កន្លែង​​ទីតាំង​​​លេង​បាល់​ទះ​ខុស​ច្បាប់នេះ សមត្ថ​កិច្ច​មិន​ដែល​រកឃើញ​​ម្តង​ណា​​ទេ។ ប្រជាពលរដ្ឋ​​រស់នៅ​ក្បែរ​​ទីតាំង​នោះ​បាន​សំណូមពរ​ដល់សមត្ថ​កិច្ច​ និងអាជ្ញាធរ​ក្រុង​ដូន​កែវ មេត្តា​បង្ក្រាប​​ទីតាំង​លេងបាល់ទះ​ខាងលើ​នេះ​ផង ព្រោះ​ជា​ល្បែង​ស៊ីសង​​ដ៏ធំ​ប្រចាំ​ក្រុង​ដូន​កែវ ដែលបាន​កើត​មាន​រយៈ​ពេលជាង​១ខែ​មក​ហើយ។ ការសាកសួរទៅដល់មន្ត្រីក្រុងឱ្យដឹងថា ទីលានលេងបាល់ភ្នាល់នេះ នឹងតំរូវឱ្យបិទ៕